ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌​កំបាំង​នៃ​ការ​សម្រក​ទម្ងន់​ដែល​ធាត់​ខុស​ប្រក្រតី

14 ឆ្នាំ មុន

វិធីសាស្ដ្រ​មួយ​ដែល​ជួយ​សម្រក​ទំងន់ គឺ​ការ​គ្រប់គ្រង​ការ​ទទួលទាន​អាហារ​។ តើ​គួរធ្វើ​ដូច​ម្ដេច​ដើម្បី​កុំឱ្យ​រាង​កាយ​មាន​ភាព​ទន់ខ្សោយ ។
– ​កាត់​បន្ថយ​ការ​ទទួលទាន​បាយ​តាមប្រក្រតី ​គឺក្នុង​ការ​ទទួលទាន​គួរ​កាត់​បន្ថយឱ្យ​បាន​តិច​ជាង​ទំលាប់​ប្រហែល​១​ភាគ​៣ ។
– ​ត្រូវ​ទទួលទាន​សាច់​ត្រី ស៊ុត​ពណ៌​ស តៅហ៊ូ និង​ផលិតផល​ពី​សណ្ដែកសៀង ជារៀងរាល់ថ្ងៃ ។
– ​គួរ​ចៀសវាង​ការ​ទទួលទាន​អាហារ ចៀន បំពង និង​ឆា គឺ​ត្រូវ​ផ្លាស់​ប្ដូរ​ជ្រើសរើសយក​អាហារ​ដែល​ជា​លក្ខណៈ​ស្ងោរ ចំហុយ និង​អាំង​ជំនួស​វិញ ។

– ​ចៀសវាង​ទទួលទាន​ចំណីអាហារ​ដែលមាន​ខ្លាញ់​មាន​ដូច​ជា ប្រេងដូង ប៊​រ័​ជាដើម ។ សូម​ទទួលទាន​ប្រេងឆា​ធ្វើ​ពី​កន្ទក់ សណ្ដែក សៀង និង​ប្រេង​ដែល​ធ្វើ​ពី​គ្រាប់​ផ្កាឈូករ័ត្ន ។
– ​ពិសា​ភេសជ្ជៈ​ទឹកដោះគោ ដែល​គ្មានជាតិ​ប៊​រ័ ក្នុង​មួយ​ថ្ងៃ​ឱ្យ​បាន​ពី​១​ទៅ​២​កែវ។ បើ​ពិសា​ទឹកដោះគោ​មិន​បានត្រូវ​ពិសា​ទឹកសណ្ដែក​ជំនួស ។
– ​កាត់​បន្ថយ​ការ​ពិសា​ទឹក​ស្ករ ឬ​ស៊ី​រ៉ូ​ផ្អែម ទឹកក្រូច ទឹក​ផ្លែ​ឈើ ដែល​ផ្អែម​ខ្លាំង ស្រា និងស្រា​បៀរ ។
– ​ផ្អាក​ទទួលទាន​អាហារ​សម្រន់ ដែលធ្លាប់​ទទួលទាន​ជា​ប្រចាំ​ក្នុងអំឡុងពេលរសៀល ឬ​ល្ងាច ។
– ​បន្ថយ​ការ​ទទួលទាន​អំបិល ផ្លែ​ឈើ ដែល​ត្រាំ ឬ​ជ្រក់ និង​អាហារ​ប្រភេទ​ប្រៃ ។
– ​ត្រូវ​ហាត់ប្រាណ​ក្នុង​មួ​យស​ប្ដា​ហ៍​ឱ្យ​បានពី​២​ទៅ​៣​លើក ។ ចាត់​ទុក​ថា​ជា​ឱកាស​ដ៏​ល្អ  មួយ​សំរាប់​ធាត់ និង​មាន​ស្ថានភាព​ខ្លួនប្រាណខុស​ពី​ប្រក្រតី ៕