ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​អន្ទាក់​​ជាប់​ជ្រូក​ព្រៃ​​យក​កាំបិត​​ទៅ​ចាក់​​សម្លា.ប់​​បែរ​ជា​ត្រូវ​ជ្រូក​ព្រៃ​ខ្វេះ​ស្ទើរ​ស្លា.ប់

12 ឆ្នាំ មុន

ខេត្ត​ស្ទឹងត្រែង ៖ ​បុរស​ម្នាក់​ត្រូវ​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​​បញ្ជូន​​ទៅ​​សង្គ្រោះ​​នៅ​មន្ទីរ​​ពេទ្យ​ខេត្ត​យ៉ាង​ប្រញាប់​ប្រញាល់​ ខណៈ​ត្រូវ​ជ្រូក​ព្រៃ​ខ្វេះ បណ្តាល​​ឱ្យ​របួស​​ធ្លាយ​ព​ង​ស្វាស និង​រយះ​ដាច់​សាច់​ពេញ​ខ្លួន​ប្រាណ​​កាលពី​វេលា​ម៉ោង​៤​​និង​១៥​នាទី​រសៀល​ថ្ងៃទី​១៨ មេសា ២០១២ ​ស្ថិត​ក្នុង​ព្រៃ​បុស្ស​ ភូមិ​​កាំដីសរ សង្កាត់​ព្រះ​បាទ ​ក្រុង​ស្ទឹង​ត្រែង ចម្ងាយពី​ផ្ទះ​របស់​ខ្លួន​ជាង​២០០​ម៉ែត្រ ។

​​បុរស​រងគ្រោះ​​ឈ្មោះ​​ពៅ សឺន អាយុ​៤៤​ឆ្នាំ ​មាន​ស្រុក​កំណើត​​​នៅ​ភូមិ​រំពុះ ​ឃុំ​មាន​ជ័យ​ ស្រុក​​សណ្តាន់ ​ខេត្ត​កំពង់​ធំ ស្នាក់​​នៅ​​ភូមិ​-សង្កាត់​​កើតហេតុ​​បាន​ដាក់​អន្ទាក់​​ជាប់​ជ្រូក​ព្រៃ ហើយ​​ចូល​ទៅ​បំណងចាក់​សម្លាប់​​ ដើម្បី​យក​សាច់​ បែរជា​ត្រូវជ្រូក​ព្រៃ​វាយ​បក​វិញ ខ្វេះ​នឹង​ចែ​រយះ​ច្រើន​កន្លែង​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕