ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកួត​អូ​ឡាំ​ពិក​ក្រុង​ឡុង​ឆ្នាំ​2012 ​អូស្ត្រាលី​ជឿ​ថា​ខ្លួន​នឹង​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង​5

11 ឆ្នាំ មុន

ប្រ​ធាន​ក្រុម​កីឡា​អូ​ឡាំ​ពិក​អូ​ស្ត្រា​លី​បាន​និយាយ​កាល​ពី​ថ្ងៃ​ទី​១៨​ មេសាថា​ ខ្លួន​មាន​ជំនឿ​ចិត្ត​ថា អូ​ស្ត្រា​លី​ក្នុង​ការ​ប្រ​កួត​អូ​ឡាំ​ពិក​ក្រុង​ឡុង​ឆ្នាំ​នេះ​នឹង​បញ្ចប់​ក្នុង​ចំ​ណាត់​ថ្នាក់​កំពូល​ចន្លោះ​ពី​លេ​ខ១ដល់​លេខ៥បើ​ទោះ​ណា​ទទួល​ការ​គំ​រាម​កំហែង​ពី​ក្រុម​ម្ចាស់​ផ្ទះ ជប៉ុន អា​ល្លឺ​ម៉ង់​និង​ក្រុម​បា​រាំង​ក៏​ដោយ​ចុះ​។ ខណៈ​នៅ​សល់​ពេល​១០០​ថ្ងៃ​ទៀត​ ការ​ប្រ

ប្រ​ធាន​ក្រុម​កីឡា​អូ​ឡាំ​ពិក​អូ​ស្ត្រា​លី​បាន​និយាយ​កាល​ពី​ថ្ងៃ​ទី​១៨​ មេសាថា​ ខ្លួន​មាន​ជំនឿ​ចិត្ត​ថា អូ​ស្ត្រា​លី​ក្នុង​ការ​ប្រ​កួត​អូ​ឡាំ​ពិក​ក្រុង​ឡុង​ឆ្នាំ​នេះ​នឹង​បញ្ចប់​ក្នុង​ចំ​ណាត់​ថ្នាក់​កំពូល​ចន្លោះ​ពី​លេ​ខ១ដល់​លេខ៥បើ​ទោះ​ណា​ទទួល​ការ​គំ​រាម​កំហែង​ពី​ក្រុម​ម្ចាស់​ផ្ទះ ជប៉ុន អា​ល្លឺ​ម៉ង់​និង​ក្រុម​បា​រាំង​ក៏​ដោយ​ចុះ​។ ខណៈ​នៅ​សល់​ពេល​១០០​ថ្ងៃ​ទៀត​ ការ​ប្រ​កួត​នឹង​ចូល​មក​ដល់ អូ​ស្ត្រា​លី​ដឹង​ថា ខ្លួន​នឹង​ប៉ះ​ជា​មួយ​គូ​ប្រ​ជែង​ដ៏​ខ្លាំង​ៗ​ក្នុង​ពិ​ភពលោក​។ ក្នុង​ការ​ចូល​រួម​លើក​នេះ ក្រុម​នេះ​នឹង​បញ្ជូន​អត្ត​ពលិក​ប្រ​មាណ​៤​រយ​នាក់​។

ប្រ​ធាន​ក្រុម​ លោក Nick Greenបាន​និយាយ​​ថា​ បើ​ទោះ​ជា​ជួប​ក្រុម​ខ្លាំង​ តែ​ខ្លួន​នឹង​មិន​ចុះ​ញ៉ម​មុន​ការ​ប្រ​យុទ្ធ​ឡើយ​។ លោក​បន្ត​ថា​៖«យើង​ដឹង​ ថា​យើង​នឹង​ត្រូវ​ជួប​ការ​ប្រ​កួត​ប្រជែង​មួយ​យ៉ាង​លំ​បាក​ដើម្បី​ដណ្តើម​យក​ចំ​ណាត់​ថ្នាក់​កំពូល​ទាំង​៥​ជា​មួយ​ប្រ​ទេស​ម្ចាស់​ផ្ទះ​អង់​គ្លេស ជើង​ខ្លាំង​ប្រ​ចាំ​ទ្វីប​អឺ​រ៉ុប​ អា​ល្លឺ​ម៉ង់​និង​បា​រាំង​ ព្រម​​ទាំង​ក្រុម​ខ្លាំង​បច្ចុប្បន្ន​របស់​អា​ស៊ី​គឺ​ជប៉ុន​ ប៉ុន្តែ​ក្នុង​នាម​ជា​ជន​ជាតិ​អូ​ស្ត្រា​លី យើង​មិន​ដួល​មុន​រត់​ឡើយ​»។​ កាល​ពី​ប្រ​កួត​អូ​ឡាំ​ពិក​ក្រុង​ប៉េ​កាំង​ឆ្នាំ​២០០៨​ អូ​ស្ត្រា​លី​ដណ្តើម​បាន​មេដាយ​មាស​១៤​គ្រឿង​ ។ សរុប​មេដាយ​ទាំង​អស់​គឺ​៤៦​គ្រឿង​តាម​ពី​ក្រោយ​ចិន អា​មេរិក​ រុស្ស៊ី​និង​អង់​គ្លេស​។​

ដោយ​ឡែក​ក្នុង​ព្រឹត្តិការ​ណ៍​អូ​ឡាំ​ពិក​លើក​នេះ អូ​ស្ត្រា​លី​រំ​ពឹង​ខ្លាំង​លើ​វិញ្ញា​សា​ហែល​ទឹក​។ ការ​ប្រ​កួត​ក្នុង​ពេល​កន្លង​មក​ អូ​ស្ត្រា​លី​ខ្លាំង​ខាង​វិញ្ញាសា​នេះ​។ ប្រ​ធាន​គ្រូ​បង្វឹក​លោក Leigh Nugentរំ​ពឹង​ថា ក្រុម​ហែល​ទឹក​របស់​ខ្លួន​ដណ្តើម​បាន​មេដាយ​យ៉ាង​តិច​១២គ្រឿង​។ ​ទោះ​ជា​យ៉ាង​នេះ​ក្តី​ កាល​ពី​ប្រ​កួត​ជ្រើស ​រើស​ជើង​ឯក​ពិភពលោក​កន្លះ​ខែ​មុន​នៅ​ក្រុង​ Melbourne អូ​ស្ត្រា​លី​ដណ្តើម​បាន​មេដាយ​​តែ​៣​គ្រឿង​ប៉ុណ្ណោះ​ ខណៈ​អង់​គ្លេស​បាន​ដល់​ទៅ​៥​គ្រឿង​។

លោក​ Greenបាន​ថ្លែង​ថា​៖«ទោះ​ជា​យ៉ាង​ណា​ក្តី យើង​អាច​ទទួល​បាន​មេដាយ​ក្នុង​វិញ្ញា​សា​​កីឡា​ផ្សេង​ទៀត​។ ចំ​ណាត់​ថ្នាក់​កំពូល​ទាំង​៥​។ យើង​មិន​ចាំ​បាច់​កែ​តម្រូវ​ឡើង​វិញ​ចំពោះ​រឿង​នោះ​ទេ​។ ខ្ញុំគិត​ថា ចំ​ណាត់​ថ្នាក់​លេខ​៥​ គឺ​ពិត​ជា​ស័ក្តិសម​និង​ជា​ចំ​ណាត់​ថ្នាក់គួរ​ឱ្យ​គោ​រព​សម្រាប់​ក្រុម​អូ​ស្ត្រា​លី »។​​ព្រឹត្តិការណ៍​ប្រ​កួត​កីឡាអូ​ឡាំ​ពិក​រដូវ​ក្តៅ​​ទី​ក្រុង​ឡុង ឆ្នាំ​២០១២​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​២៧​ខែ​កក្ក​ដា​ខាង​មុខ​នេះ ៕