ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ភ្លៀង​១​​មេធំ​​បោកបក់​​បំផ្លាញ​​ផ្ទះ​៥ខ្នង ​​រលំ​ដើម​​ឈើ​ធំ១ដើម ​ប៉ាណូ៨ និងស្លាក​គណបក្ស​​ចំនួន៣​

12 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង ៖ ​ព្យុះ​ភ្លៀង​១​​មេធំ​​​​បាន​​​បោក​បក់​យ៉ាងខ្លាំង​ចាប់ពីម៉ោង៥ ​និង៣០នាទី​ល្ងាច ​រហូត​ដល់​ម៉ោង៧យប់​ថ្ងៃទី១៨ ​មេសា ២០១២ ​ដោយ​លាយឡំ​​ជាមួយផ្គរ​រន្ទះ ផ្លេក បន្ទោរ​ និងព្យុះបណ្តាលឱ្យ​​​​ផ្ទះប្រជាពលរដ្ឋ​​ចំនួន​៥​ខ្នង ​ត្រូវ​ខូច​ខាត​​ស្ទើរ​​ទាំងស្រុង ។

​​​

ផ្ទះ​២ខ្នង​​​ដំបូល​ស័ង្កសី​​​ទំហំ៤ម៉ែត្រ​គុណ១២​ម៉ែត្រ នៅភូមិ​​ពោធិ៍​តាហោ នៅសង្កាត់ ​​​ពោធិ៍​​តាហោ ​ក្រុង​ស្វាយរៀង ​​ត្រូវខ្យល់ព្យុះ​បោកបក់​​បណ្តាល​ឱ្យ​ប៉ើង​​ដំបូល​​អស់​ទាំង​ស្រុង ​និង​ផ្ទះថ្ម​​​១ខ្នងទៀត​​​​ទំហំ​៤ម៉ែត្រ ​​គុណ១២​ម៉ែត្រដែរ ​​​នៅ​ភូមិ​បាក់រនាស់ ​សង្កាត់សង្ឃ័រ ​​ក្រុងស្វាយ​រៀង ​​​​ក៏ត្រូ​វ​ខ្យល់ព្យុះ​​បោកបក់បណ្តាល​​​​ឱ្យ​ដំបូល​​ស័ង្ក​សី ​ប៉ើង​ចម្ងាយ​​ជាង​១០​ម៉ែត្រ ​​ហើយ​ធ្លាក់​​ទៅ​សង្កត់​​​លើ​ផ្ទះ​អ្នកស្រុក​ចំនួន២ខ្នងទៀត ប្រក់ស័ង្កសី​ ស្ថិតនៅជិតគ្នា​​ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាង​ដំណំ ។ ​​​ដោយឡែក ដើម​គគីរ​ដ៏ធំ១​​ដើម​​ ក៏​ត្រូវ​ដួលរលំ និងបាក់បង្គោល​ភ្លើង​អស់១​ដើម បណ្តាលឱ្យ​​ក្រុង​ស្វាយ​​​រៀង​ត្រូវដាច់ចរន្ត​អគ្គិសនី​​ជិត២ម៉ោង​ ឯស្លាកគណបក្ស​​ចំនួន​៣ និង ប៉ា​ណូក្រុម​ហ៊ុនឯកជន​​ចំនួន​៨​ត្រូវរលំដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់​ដំបង  ៕