ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះចៅ​អធិរាជ និងអធិរាជ​នី​ជប៉ុនយាង​សួរសុខទុក្ខ​​ជនរង​គ្រោះ​ដោយ​ការ​រញ្ជួយដី​​ និង​រលក​យក្ស​​ស៊ូណាមី

15 ឆ្នាំ មុន

ព្រះចៅ​អធិរាជ​​ជប៉ុន អាគី​ហ៊ីតូ និង​អធិ​រាជ​នី​ មីជីហ៊ីតូ ​កាលពីថ្ងៃទី​​​៣១ មីនា បានយាង​ទៅ​កាន់​ជំរំ​​ស្នាក់នៅបណ្តោះអាសន្ន​​ដើម្បីសួរ​សុខ​ទុក្ខ​​​ជនរងគ្រោះ​ដោយ​សារ​ការ​រញ្ជួយដី​​ដ៏ខ្លាំង​​កម្រិត​​​​៩​រីស្ទ័រ ​បង្ក​ឱ្យមានរលក​យក្ស​ស៊ូណាមី ​ដែល​វាយប្រហារ​​ភាគឦសាន​ប្រទេស​​ជប៉ុនកាលពី​ថ្ងៃ​ទី​​​១១ មីនា ​កន្លង​មក ​បណ្តាល​ឱ្យ​ស្លាប់​ និង​បាត់​ខ្លួន​មនុស្ស​​ជាង​២ម៉ឺន​នាក់ ។ ​នេះជាលើកទី​១​ហើយ​​​ដែល​ព្រះចៅអធិរាជ​​ និង​អធិរាជ​នីជប៉ុន​​យាង​សួរសុខទុក្ខ​​ជនរងគ្រោះ​ចាប់តាំង​ពី​​កើត​​មាន​គ្រោះ​ធម្មជាតិដ៏ធ្ងន់​ធ្ងរ​​នេះ​មក ។​
ក្នុងការ​​យាង​សួរសុខទុក្ខ​​នោះ ព្រះចៅ​អធិ​រាជ​​អាគីហ៊ីតូ និងអធិរាជនី​មីជីហ៊ីតូ ​បាន​ចំណាយ​ពេល​​ជិតមួយ​​ម៉ោង​ជួបទល់​មុខ​ជាមួយ​ជន​រ​ង​គ្រោះ​​ ប្រហែល​​៣០០នាក់ ​ដែល​ស្នាក់​នៅទីនោះ​​ក្នុងទីក្រុង​​តូក្យូ ។​
ព្រះចៅ​អធិរាជ​ និង​អធិរាជ​នី​ជប៉ុន​ទ្រង់​សម្តែងព្រះ​រាជ​​ហឫ​ទ័យ​ព្រួយបារម្ភ​​យ៉ាង​ខ្លាំង​ចំពោះ​​​ជន​រងគ្រោះ​​ទាំងនោះ ៕