ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​​ជាតិ​​ទុយនី​ស៊ី​​​​​100នាក់​​​ចាប់​​ពង្រត់​​នៅ​​​លីប៊ី​

12 ឆ្នាំ មុន

អង្គការ​​​​​សម្ព័ន្ធទុយ​នីស៊ី​ការពារ​​សិទ្ធិ​មនុស្ស​ LTDH ​​និង​ក្រសួង​ការ​បរទេស​​ទុយនីស៊ី​​រាយការណ៍​ថា ជន​ជាតិ​ទុយនីស៊ី​​​១០០​នាក់​​​ ត្រូវ​​​ចាប់​ពង្រត់​​​ដោយ​ជន​ប្រដាប់​អាវុធ​​​​​​លី​ប៊ី​​​មួយ​ក្រុម​​​នៅ​​ក្រុង​​ហ្សាអ៊ូអ៊ីយ៉ា​ ជាទីក្រុងឆ្នេរសមុទ្រ​​ស្ថិត​​​នៅ​ចម្ងាយ​​៥០គ.ម​​ខាង​លិច​​រដ្ឋធានី​លីប៊ី ។​

លោក​ LASSAD JAMOUSSI ​​ប្រធាន​​​​របស់​ LTDH គូស​បញ្ជាក់​ប្រាប់​AFPថា​​​​ជន​​ប្រដាប់​អាវុធ​លីប៊ី​​មួយ​ក្រុម​ស្ថិត​ក្នុង​កងឯកភាព​​បដិវត្តន៍​​​លីប៊ី​​កាលពី​យប់​ថ្ងៃទី១៦មេសា​បាន​​​ចាប់​​​​​ជន​​ជាតិទុយនីស៊ី​​១០០​នាក់​​ដែល​ធ្វើ​ការ​​​​ក្នុង​​​តំបន់​​ទីក្រុងហ្សា​​អ៊ូអ៊ីយ៉ា​​ របស់​លីប៊ី​​ដើម្បី​ទាមទារ​ឱ្យ​ដោះ​លែង​​ជនជាតិលីប៊ី​​៤នាក់​​  ដែល​កំពុង​ជាប់​ឃុំ​ឃាំង​​​​នៅ​ទុយ​នីស៊ី ។

​លោក​JAMOUSSIបន្ត​ថា​ ​​ក្នុង​ចំណោម​​​​អ្នក​ត្រូវ​​ចាប់​ពង្រត់​​​ទាំងនេះ២០​នាក់​​ធ្វើ​ការ​​​ឱ្យ​​​ក្រុម​ហ៊ុន​​​​​សាធារណការ​មួយ​សម្រាប់​ក្រុមហ៊ុន​​ប្រេង​​​​កាត​មួយ​ហើយ​​៨០​នាក់​ទៀត​ជា​​ពល​ករ​​ធ្វើ​ការ​​ក្នុង​តំបន់​​​ក្រុង​ហ្សាអ៊ូអ៊ីយ៉ា​​​ ។ ​តាមព័ត៌​មាន​ថា  ចំណាប់​ខ្មាំង​​ទាំងនេះ​​ស្ថិត​ក្នុង​​​លក្ខខណ្ឌ​​ធម្មតា​​​ហើយ​ក៏ពុំ​មាន​ការ​​​ធ្វើ​​បាប​​​ដែរ ។ ​ប្រមុខ​​ក្រុម​​ចាប់​ពង្រត់​​មនុស្សជា​​ប្អូន​ប្រុស​របស់​មនុស្ស​​ម្នាក់​​ក្នុង​ចំណោម​​ជនជាតិ​​លីប៊ី​ទាំង៤​នាក់​ ដែល​ចាប់​ខ្លួន​នៅ​ទុយ​​នីស៊ី​សង្ស័យ​ពាក់​ព័ន្ធ​​ដល់​ការ​រត់​ពន្ធ​គ្រឿង​ញៀន​និង​អាវុធ ៕