ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្ដិការណ៍​អន្ដរជាតិ​សំខាន់​ៗ​កើតឡើង​ថ្ងៃ​ទី​១១ មករា

14 ឆ្នាំ មុន

ឆ្នាំ​១៩៣៥
-​នាង​អា​មេ​លី អេ​ហា​ដ បាន​ក្លាយជា​ស្ដ្រី ទី​១ ដែល​ជា​អ្នកបើកបរ​យន្ដហោះ​ពី​រដ្ឋ​ហាវៃ ទៅ​រដ្ឋ​ផ្ល​រី​ដា សហរដ្ឋអាមេរិក​…

ឆ្នាំ​១៥៦៩
-​កំណត់​ត្រា​ឆ្នោត​ឡូ​តូ ជា​លើក​ទី​២ នៅ ក្នុង​ប្រទេស​អង់គ្លេស ។
ឆ្នាំ​១៦៩៣
-​ការ​ផ្ទុះ​ភ្នំភ្លើង​ដ៏​ខ្លាំង​នៅ​ដែន​កោះ Sicily  ប្រទេស​អ៊ី​តា​លី បណ្ដាល​ឱ្យ​មនុស្ស ៦០.០០០​នាក់​ស្លាប់ ។
ឆ្នាំ​១៧៧៩
-​ជី​ង​ថា​ន ខូ​ម​បា បាន​ឡើង​គ្រងរាជ្យ ជា​ស្ដេច​នៃ​ប្រទេស​ម៉ា​នី​ពួរ បច្ចុប្បន្ន​ជា​រដ្ឋ មួយ​នៃ​ប្រទេស​ឥណ្ឌា ។
ឆ្នាំ​១៧៨៧
-​លោក​វី​លៀម ហេ​សេល តារាវិទូ​ជន ជាតិ​អា​ល្លឺ​ម៉​ង់​បាន​រក​ឃើញ​ភព​រណប​ពី​ភព អ៊ុយ​រ៉ា​នុស តាម​រយៈ​កែវឆ្លុះ​របស់​លោក ។
ឆ្នាំ​១៨០៥
-​ទឹកដី មី​ឈើ​ហ្កែ​ន ត្រូវ​បាន​បង្កើត ឡើង​។
ឆ្នាំ​១៨៦១
-​អា​ឡា​បា​ម៉ា បាន​បែក​ចេញពី​សហភាព អា​មេ​រិ​ក​ទៅ​ចូល​ជាមួយ​សហព័ន្ធ​អា​មេ​រិ​ក វិញ​ក្នុង​អំឡុង​មាន​សង្គ្រាមស៊ីវិល​នៅ​អា​មេ រិ​ក តែ​ក្រោយមក​ក្នុង​ឆ្នាំ​១៨៦៨ ទឹកដី​អា​ឡា បា​ម៉ា បាន​ចូល​ក្នុង​ទឹកដី​ខាង​សហភាព​អា​មេ រិ​ក​វិញ ។
ឆ្នាំ​១៨៧៨
-​ទឹកដោះគោ​ត្រូវ​បាន​គេ​ចែកចាយ​ដោយ ដប​ជា​លើក​ទី​១​នៅ​អា​មេ​រិ​ក​ក្នុង​រដ្ឋ​អ៊ី​លី
ណ​យ​។
ឆ្នាំ​១៨៧៩
-​សង្គ្រាម​អង់​ក្លូ​-​ហ្ស៊ូ​លូ បាន​ផ្ទុះ​ឡើង រវាង​ចក្រភព​អង់គ្លេស និង​ព្រះរាជាណាចក្រ ហ្ស៊ូ​លូ នៅ​អាហ្វ្រិក ហើយ​ជ័យ​ជំនះ​បាន​ទៅ លើ​ប្រទេស​អង់គ្លេស ។ បច្ចុប្បន្ន​ហ្ស៊ូ​លូ​ជា​ទឹក ដី​របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង ។
ឆ្នាំ​១៩១៩
-​ប្រទេស​រ៉ូ​ម៉ា​នី បាន​ដាក់​បញ្ចូល​ទឹកដី ត្រង់​ស៊ី​ល​វ៉ា​នី​ញ៉ា​ជា​របស់​ខ្លួន ។
ឆ្នាំ​១៩២២
-​ការ​ព្យាបាល​អ្នកជំងឺ​ទឹកនោមផ្អែម ដោយ​ប្រើ​អាំង​ស៊ុ​យ​លី​ន​ជា​លើក​ដំបូង ។
ឆ្នាំ​១៩២៣
-​កងទ័ព​បារាំង និង​បែ​ល​ហ្ស៊ិ​ក បាន​ចូល គ្រប់គ្រង​ទីក្រុង Ruhr ដើម្បី​បង្ខំ​ឱ្យ​ប្រទេស អា​ល្លឺ​ម៉​ង់​សងការ​ខូចខាត​នៅ​អំឡុង​មាន សង្គ្រាមលោក​លើក​ទី​១ ។
ឆ្នាំ​១៩៣៥
-​នាង​អា​មេ​លី អេ​ហា​ដ បាន​ក្លាយជា​ស្ដ្រី ទី​១ ដែល​ជា​អ្នកបើកបរ​យន្ដហោះ​ពី​រដ្ឋ​ហាវៃ ទៅ​រដ្ឋ​ផ្ល​រី​ដា សហរដ្ឋអាមេរិក​។
ឆ្នាំ​១៩៤២
-​ពេល​មាន​សង្គ្រាមលោក​លើក​ទី​២ ប្រទេស​ជប៉ុន​បាន​ប្រកាសសង្គ្រាម​ជាមួយ ប្រទេស​ហុ​ល្លង់ ។
-​កងទ័ព​ជប៉ុន​បាន​ចូល​កាន់កាប់​ទីក្រុង គូ​ឡា​ឡាំ​ពួរ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ។
ឆ្នាំ​១៩៤៣
-​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស បាន​បោះបង់​សិទ្ធិ​លើ​ទឹកដី​ប្រទេស​ចិន ។
ឆ្នាំ​១៩៦២
-​មាន​គ្រោះថ្នាក់​បាក់​ដី​នៅ​ភ្នំ​ហួស្កា​រ៉ា​ន ប្រទេស​ប៉េ​រូ បណ្ដាល​ឱ្យ​មនុស្ស​៤.០០០
នាក់​ស្លាប់ ។
ឆ្នាំ​១៩៧២
-​ប៉ា​គី​ស្ថាន​ខាងកើត​បាន​ប្ដួ​រ​ឈ្មោះ​ទៅ​ជា បង់​ក្លា​ដែ​ស ។
ឆ្នាំ​១៩៨៦
-​ស្ពាន ហ្គេ​ត​វេ នៅ​អូស្ដ្រាលី​ត្រូវ​បាន បើក​ជា​ផ្លូវការ​ដែល​មាន​ប្រវែង​១.៦២៧ ម៉ែត្រ ទទឹង​២២​ម៉ែត្រ និង​មានកំ​ពស់ ៧៨,៧៥​ម៉ែត្រ​។
ឆ្នាំ​២០០៦
-​លោក​វ៉ា្ល​ឌី​មៀរ អា​រូ​ទី​នៀ​ន ត្រូវ​បាន​គេ  កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ព្រោះ​មាន​គំរោង​ធ្វើឃាត​ប្រធានាធិបតី អា​មេ​រិ​ក​លោក​ហ្ស៊​ក ប៊ូ​ស ៕