ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡេក​​មើល​នៅ​​ខេត្ត​ភាគ​ឦសាន​ភ្ញៀវ​ទេស​ចរ​ច្រើន​កុះ​ករ​

12 ឆ្នាំ មុន

ខេត្ត​រតនគិរី ៖ រដូវ​​បុណ្យ​ចូល​ឆ្នាំ ​ខ្មែរ​រយៈ​ពេល​បី​ថ្ងៃ នេះ ​តាម​រមណីយ​ដ្ឋាន​​នានា​ក្នុង​ខេត្ត​រតនគិរី​ មាន​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​​ចូល​រួម​​ដើរ​លេង​កម្សាន្ត​​ច្រើន​កុះ​ករ​ ហើយ​ប្រក​ប​​ដោយ​​សុវត្ថិ​ភាព និង​សប្បាយ​រីក​រាយ​​ក្រៃលែងគ្រប់ៗ​គ្នា ទាំង​ការធ្វើ​ដំណើរ​ ​ចរាចរ​តាម​ដង​ផ្លូវពុំ​បង្ក​ឱ្យ​​មាន​បញ្ហា​គ្រោះថ្នាក់​​​កើតឡើង​ជាយថា​ហេតុ​នោះ​​ទេ ។

​ជា​រៀង​រាល់​​ពេល​ដែល​មាន​ពិធី​បុណ្យ​​ប្រពៃណី​​ជាតិ និង​ដំណើរ​កម្សាន្ត​​របស់​ភ្ញៀវ​​ជាតិ និង​អន្តរ​ជាតិ​​តាម​រមណីយ​ដ្ឋាន​នានា​​​តែង​តែ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​រហូត​ដល់​បាត់​បង់​ជីវិត​មិន​ដែល​​ខាន​នោះ​ទេ កត្តា​​ទាំង​នេះ​គឺ​កើត​ឡើង​ដោយ​សារ​តែខ្វះ​ការប្រុង​ប្រយ័ត្ន​​​ដូចជា ខ្លះ​គ្រោះថ្នាក់​ចរាចរ ខ្លះ​លង់​ទឹក​ស្លាប់ ឯ​ខ្លះ​ទៀត​កើត​​ឡើងពី​ការ​ផឹក​ស៊ី​ឈ្លោះ​ទាស់​សម្តី​​ រហូត​ឈាន​ដល់​កាប់ចាក់​សម្លាប់​​គ្នា​ក៏​មាន ប៉ុន្តែ​ក្នុង​​ឆ្នាំ​​នេះ​ការ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក​់​លើ​បញ្ហា​ផ្សេង​ៗនោះ​ពុំ​មាន​កើតឡើងនោះ​ទេ ​ចំណែក​ឯ​គ្រោះ​ថ្នាក​់​ចរា​ចរណ៍​មាន​ការ​ថយ​ចុះ​​។

តាម​របាយ​ការណ៍​​​ផ្សេងៗ​បង្ហាញថា ​ភ្ញៀវ​ទេស​ចរ​ក្នុង​រដូវ​បុណ្យ​​ចូល​ឆ្នាំ​នេះ​​មាន​ចំនួន​​៥៤.៤៨១​នាក់ ធ្វើ​​ដំណើរ​ស្រូប​យក​ខ្យល់​អាកាស​នៅ​តំបន់​កម្សាន្ត​​នានា ។ ចំណែក​​​ការិយា​ល័យ​​ប៉ូលិស​​ចរា​ចរ​ផ្លូវ​គោក​បាន​បញ្ជាក់ថា រយៈ​ពេល​បី​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​​ជាតិ​នៅ​ក្នុង​​ខេត្ត​រតនគិរី​ ទាំង​មូល​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​តែ​៤​លើក​ប៉ុណ្ណោះ​​​បង្ក​ឡើង​ដោយ​ម៉ូតូ​បុក​ម៉ូតូ​ ពុំ​មាន​ករណី​​គ្រោះ​ថ្នាក់​ដោយ​រថយន្ត​នោះ​ទេ ៕