ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ ប៊ុ​ន រ៉ា​នី ហ៊ុន សែន អម​ព្រះ​រាជដំណើរ​សម្ដេចម៉ែ​ចែក​អំណោយ​ប្រជារាស្ដ្រ

13 ឆ្នាំ មុន

ខេត្ដកណ្ដាល ៖ លោក​ជំទាវ ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​អម​ព្រះ​រាជដំណើរ​សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហ​នុ ព្រះ​វររាជមាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្ដិយស​កាកបាទ​ក្រហម​កម្ពុជា នាំ​យក​អំណោយ​ទៅ​ចែក ជូន​ប្រជារាស្ដ្រ​ក្រីក្រ និង​ចាស់ជរា​គ្មាន​ទីពឹង ចំនួន​៦១២​គ្រួសារដែល​មក​ពី​ស្រុក​ចំនួន​ពីរ ក្នុង​ខេត្ដ​ពីរ គឺ​ស្រុក​ពាម​ជរ ចំនួន​៤​ឃុំ ក្នុង ខេត្ដព្រៃវែង និង​មក​ពី​៧​ឃុំ​ក្នុងស្រុក​លើកដែក ខេត្ដកណ្ដាល

ខេត្ដកណ្ដាល ៖ លោក​ជំទាវ ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​អម​ព្រះ​រាជដំណើរ​សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហ​នុ ព្រះ​វររាជមាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្ដិយស​កាកបាទ​ក្រហម​កម្ពុជា នាំ​យក​អំណោយ​ទៅ​ចែក ជូន​ប្រជារាស្ដ្រ​ក្រីក្រ និង​ចាស់ជរា​គ្មាន​ទីពឹង ចំនួន​៦១២​គ្រួសារដែល​មក​ពី​ស្រុក​ចំនួន​ពីរ ក្នុង​ខេត្ដ​ពីរ គឺ​ស្រុក​ពាម​ជរ ចំនួន​៤​ឃុំ ក្នុង ខេត្ដព្រៃវែង និង​មក​ពី​៧​ឃុំ​ក្នុងស្រុក​លើកដែក ខេត្ដកណ្ដាល ។

ពិធី​ចែក​អំណោយ​ត្រូវ​បាន​រៀបចំ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ មេ​សា ស្ថិត​ក្នុងភូមិ ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើក​ដែក ខេត្ដកណ្ដាល ។ អំណោយ​ដែល​ត្រូវ​ចែក​ជូន​ដល់ ប្រជារាស្ដ្រ​ទាំងនេះ​គឺ​ក្នុង​មួយ​គ្រួសារ​ទទួល បាន​អង្ករ​៣០​គីឡូក្រាម មី​យើង​១​កេស​តូច ត្រីខ​១០​កំប៉ុង សារុង​១ ក្រមា​១ មុង​១ ភួយ ១ នំប៉័ង​បាក់​យ៉ុ​ង​២​ដើម ទឹកបរិសុទ្ធ​២​ដប​ធំ ថវិកា​៥​ម៉ឺន​រៀល ។ អំណោយ​ទាំងនេះ​រៀបចំ​ឡើង​ដោយ​កាក បាទ​ក្រហម​កម្ពុជា ប៉ុន្ដែ​ជា​ព្រះរាជ​អំណោយ របស់​ព្រះករុណា ព្រះ​មហា​វីរក្សត្រ​ខ្មែរ សម្ដេចឪ និង​សម្ដេចម៉ែ ។