ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្ន​ក​​ជំ​នាញ​​អា​​មេ​រិក​​​អះ​​អាង​​ថា​​ផឹក​​ស្រា​​ក្រ​ហម​​មួយ​​កែវ​​អាច​​ជួយ​​ទប់​​ស្កាត់​​ការ​​ឡើង​​ទម្ងន់​​ខ្លួន​

12 ឆ្នាំ មុន

ប្រ​សិន​ជា​អស់​លោក​អ្នក​ចង់​ជៀស​វាង​ការ​ឡើង​ទម្ងន់​ខ្លួន​ វា​ជា​ពេល​ដែល​អ្នក​គួរតែ​គាស់​ឆ្នុក​ដប​ស្រា​ក្រ​ហម​ហើយ​។ អ្ន​ក​ជំ​នាញ​អា​មេរិក​បាន​រក​ឃើញ​ថា សមាស​​ធាតុ​មួយ​ប្រ​ភេទ​នៅ​ក្នុង​ស្រា​ក្រ​ហម​ដែល​មាន​ឈ្មោះ​ថា piceatannol​អាច​ជួយ​គ្រប់​គ្រង​ការ​ឡើង​ទម្ងន់​ខ្លួន​បាន​។​

ប្រ​សិន​ជា​អស់​លោក​អ្នក​ចង់​ជៀស​វាង​ការ​ឡើង​ទម្ងន់​ខ្លួន​ វា​ជា​ពេល​ដែល​អ្នក​គួរតែ​គាស់​ឆ្នុក​ដប​ស្រា​ក្រ​ហម​ហើយ​។ អ្ន​ក​ជំ​នាញ​អា​មេរិក​បាន​រក​ឃើញ​ថា សមាស​​ធាតុ​មួយ​ប្រ​ភេទ​នៅ​ក្នុង​ស្រា​ក្រ​ហម​ដែល​មាន​ឈ្មោះ​ថា piceatannol​អាច​ជួយ​គ្រប់​គ្រង​ការ​ឡើង​ទម្ងន់​ខ្លួន​បាន​។​

​ក្រុម​អ្នក​ជំ​នាញ​ឱ្យ​ដឹង​ថា សារ​​ធាតុ​នេះ​អាច​ជួយ​​ពន្យា​រការ​ចាប់​កំណើត​របស់​កោ​សិកា​ខ្លាញ់ ​ថ្មីៗ​និង​ទប់​ស្កាត់​កោ​សិកា​ទាំង​នេះ​មិន​ឱ្យ​លូត​លាស់​ទៅ​ជា​ពេ​ញ​វ័យ​។ បន្ថែម​ពី​លើ​នេះ​ទៀត សារ​ធាតុ​នេះ​ក៏​អាច​ជួយ​ការពារ​រាង​កាយ​ពី​ជំ​ងឺ​បេះ​ដូង​និង​ម​ហា​រីក​បាន​ផង​ដែរ​។​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​ វេជ្ជ​បណ្ឌិត​ Dr Kee-Hong Kimបាន​បញ្ជាក់​ថា​៖«នៅ​ក្នុង​ពេល​វត្ត​មាន​នៃ​សារ​ធាតុ​ piceatannol​អ្នក​​អាច​មើល​ឃើញ​នូវ​ការ​ពន្យា​រឬ​ការ​ហាម​ឃាត់​ទាំង​ស្រុង​លើ​កោ​សិកា​ខ្លាញ់​ថ្មី ។ Piceatannol​បាន​កែ​ប្រែ​ពេល​វេលា​នៃ​នីតិ​វិធី Gene expression, gene functions(មុខ​ងារ​សែន​)​និ​ង insulin action(សកម្ម​ភាព​អាំង​ស៊ុយ​លីន​)​អំ​​ឡុង​នីតិ​វិធី​adipogenesis (ពេល​ដែល​កោ​សិកា​ខ្លាញ់​ថ្មី​​ក្លាយ​ទៅ​ជា​កោ​សិកា​ខ្លាញ​ពេញ​វ័យ​)​»។​

លោក​​វេជ្ជ​បណ្ឌិត​បាន​បន្ថែម​ថា​៖«ឥឡូវ​នេះ​យើង​កំ​ពុង​តែ​ធ្វើ​តេស្ត​នូវ​​​ការ​រក​ឃើញ​របស់​យើង​ដោយ​ប្រើ​ប្រាស់​ភាព​ធាត់​លើស​ទម្ងន់​យក​គម្រូ​តាម​សត្វ​ដើម្បី​ឱ្យ​ដឹង​ថា តើ​វា​មាន​មុខ​ងារ​ប្រ​សិទ្ធភាព​ដូច​គ្នា​ដែរឬ​យ៉ាង​ណា​។​ យើង​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ការ​ងារ​បន្ត​ទៀត​ដើម្បី​កែ​លំ​អ​​ភាព​អាច​រលាយ​បាន​របស់​សារ​ធាតុ​ Piceatannol​បង្កើត​បាន​នូវ​ប្រ​សិទ្ធ​ភាព​ជី​វសាស្ត្រ​មួយ​»៕