ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអាប់ភីស៊ីត វ៉េ​ចាជីវ៉ា ​គ្មាន​គំរោង​មកកាន់​កម្ពុជា​​ទេ ខណៈ​ទទួលស្គាល់​​ថា ពិតជា​បាន​ឱ្យតំណាង​​រាស្ត្រ​ចូល​ទឹកដី​​កម្ពុជាមែន

13 ឆ្នាំ មុន

លោកនាយករដ្ឋ​មន្ត្រី​​ថៃ អាប់ភីស៊ីត វ៉ាចាជី​វ៉ា ​​គ្មានគំរោង​​ធ្វើដំណើរ​​មកកាន់ប្រទេស​កម្ពុជា ដើម្បីពិភាក្សា​​ និងចរចា​ជាមួយ​សម្តេច​​នាយករដ្ឋ​មន្ត្រី​​ហ៊ុន​ សែន ​​ទាក់ទង​ទៅនឹង​​ជនជាតិថៃ​​​ទាំង​៧​នាក់ ដែលអាជ្ញាធរ​​កម្ពុជា​ចាប់ខ្លួន​ពីបទ​ឆ្លង​ដែន​​ចូលប្រទេស​កម្ពុជា​​ដោយខុសច្បាប់​កាលពីព្រឹក​ថ្ងៃទី​២៩ ធ្នូ​ កន្លង​មក​នោះ​ទេ ។ ​នេះបើ​យោង​តាម​​​គេហទំព័រ​​បាង​កកប៉ុស្តិ៍​​​ដែល​ស្រង់សំដី​​អ្នកនាំ​​ពាក្យ​​រដ្ឋាភិបាល​ក្រុង​បាង​កក​​ លោក​ប៉ានី​ថាន វឌ្ឍនា ​យ៉ាកន ​ចេញ​ផ្សាយ

លោកនាយករដ្ឋ​មន្ត្រី​​ថៃ អាប់ភីស៊ីត វ៉ាចាជី​វ៉ា ​​គ្មានគំរោង​​ធ្វើដំណើរ​​មកកាន់ប្រទេស​កម្ពុជា ដើម្បីពិភាក្សា​​ និងចរចា​ជាមួយ​សម្តេច​​នាយករដ្ឋ​មន្ត្រី​​ហ៊ុន​ សែន ​​ទាក់ទង​ទៅនឹង​​ជនជាតិថៃ​​​ទាំង​៧​នាក់ ដែលអាជ្ញាធរ​​កម្ពុជា​ចាប់ខ្លួន​ពីបទ​ឆ្លង​ដែន​​ចូលប្រទេស​កម្ពុជា​​ដោយខុសច្បាប់​កាលពីព្រឹក​ថ្ងៃទី​២៩ ធ្នូ​ កន្លង​មក​នោះ​ទេ ។ ​នេះបើ​យោង​តាម​​​គេហទំព័រ​​បាង​កកប៉ុស្តិ៍​​​ដែល​ស្រង់សំដី​​អ្នកនាំ​​ពាក្យ​​រដ្ឋាភិបាល​ក្រុង​បាង​កក​​ លោក​ប៉ានី​ថាន វឌ្ឍនា ​យ៉ាកន ​ចេញ​ផ្សាយ​​នៅវេលាថ្ងៃ​ត្រង់​​​ទី​​៤ មករា ​២០១១ នេះ ។

អ្នកនាំពាក្យ​​រដ្ឋាភិបាល​​ក្រុង​បាង​កក​​រូបនេះ​​បា​ន​បញ្ជាក់​​ទៀត​ថា ​វីដេអូ​​ឃ្លីបរបស់​​លោក​​ផា​និត វីគីត​​សេត អ្នក​តំណាង​រាស្ត្រ​​ថៃ​ដែលកំពុង​​​និយាយ​ទូរស័ព្ទ​​នោះ​ពិតជា​​បង្ហាញ​​​ថា អ្នក​តំណាង​​​​រាស្ត្រ​​​​រូបនេះ​​ស្ថិតនៅ​ក្នុង​ទឹកដី​កម្ពុជា​​ប្រាកដ​មែន ​មុនពេលអាជ្ញាធរ​ខ្មែរ​ចាប់​ខ្លួន។ លោកបន្ត​ថា នៅពេលនេះ​​រដ្ឋាភិបាល​​ក្រុង​បាង​កក​​កំពុងតាម​ដានយ៉ាង​​យកចិត្តទុកដាក់​​ចំពោះ​​​សវនាការ​​កាត់ទោស​​ជនជាតិថៃ​​ទាំង​៧​នាក់ ដែលនឹង​ធ្វើ​ឡើង​នា​ពេលខាង​មុខនេះ ។ គេហ​ទំព័រ​​បាង​កកប៉ុស្តិ៍​​ដដែល​បាន​​និយាយ​​ទៀត​​​​ថា លោក​នាយក​រដ្ឋមន្ត្រី​​ថៃ អាប់ភីស៊ីត វ៉េចាជី​វ៉ា ​បានទទួល​ស្គាល់​ថា លោកពិត​ជា​បានបញ្ជូន​​លោក​ផានិត វីគីត​សេត ឱ្យ​មក​​ព្រំដែនខ្មែរ-​ថៃ​ប្រាកដ​មែន ​ហើយថា​ គណបក្ស​​ប្រជាធិបតេយ្យ​​របស់លោក​នឹង​លើក​យក​របៀបវា​រៈ​​នៃការ​ចាប់​ខ្លួន​​ជនជាតិ​ថៃ​ទាំង​៧​នាក់ ដែលក្នុងនោះ​មាន​អ្នក​តំណាង​រាស្ត្រ​​ផានិត វីគីត​សេត ​មកពិភាក្សា​​នា​ចុង​​សប្តាហ៍​​នេះ ។

លោកអាប់ភីស៊ីត ​បន្ត​ថា នៅ​រសៀលថ្ងៃ​អង្គារ ទី​៤ មករា ២០១១ ​នេះ គណបក្ស​​ប្រជា​ធិបតេយ្យ​​របស់លោកនឹង​ពិភាក្សា​​​ពីបញ្ហា​នេះ​ ហើយ​នឹង​មាន​សមាជិក​មួយ​ចំនួន​នៃគណបក្ស​​របស់លោក​មាន​​គំរោង​​​មកកាន់​​ពន្ធនាគារ​ព្រៃ.ស​ដើម្បីសួរសុខទុក្ខ​​​លោកផានិត វីគីត​សេត ព្រម​ទាំង​ជនជាតិថៃ​៦​នាក់ទៀត​ ។ ដោយឡែក​លោក​ឧប​នាយករដ្ឋ​មន្ត្រី​​ស៊ូថេប ​ធឿក​ស៊ូបាន់ ​ដែលជា​អគ្គ​លេខាធិការ​​គណបក្ស​​ប្រជាធិប​តេយ្យ​​​ផងនោះ បាននិយាយ​​នៅ​លើគេហទំព័រ​​បាង​​កក​​ប៉ុស្តិ៍ដដែល​ថា ​បញ្ហា​របស់​​អ្នក​តំណាង​រាស្ត្រ​​​ផានិត វីគីតសេត ​មិនមែន​ជា​ល្បែង​នយោ​បាយ​​​របស់ក្រុង​បាង​កក​នោះទេ ហើយ​ថា ក៏​គ្មាន​​ពាក់ព័ន្ធ​​នឹង​ក្រុមបណ្តាញ​​អ្នកស្នេហា​ជាតិ​​ដែល​កំពុង​តវ៉ា​​​នៅខេត្តស្រះកែវ​នោះដែរ ។ ​​បញ្ហា​នេះ​​នឹង​ត្រូវ​​​ដោះស្រាយ​តាម​​រយៈ​ការចរចា​​ជាមួយ​កម្ពុជា ដោយគ្មាន​​ការជ្រៀត​​ជ្រែក​ពីប្រទេស​ដទៃ​ក្នុង​​សមាគម​​អាស៊ាន ៕​