ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទាន​ពពួក​សណ្តែក​អាច​ជួយ​ទប់​ស្កាត់​ការ​ធាត់​ដុះ​ពោះ​

12 ឆ្នាំ មុន

បណ្តា​អ្នក​តម​អា​ហារ​បដិសេធ​មិន​ទទួល​ទាន​ពពួក​សណ្តែក​ដ្បិត​ពួក​គេ​យល់​ថា វា​សំ​បូរ​ទៅ​ដោយសារ​​ធាតុខ្លាញ់​ ប៉ុន្តែ​តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​បង្ហាញ​ថា ទម្លាប់​ទទួល​ទាន​ពពួក​សណ្តែក​អាច​ធ្វើ​ឱ្យ​​មាន​រាង​ស្អាត​​ទៅ​វិញ​ ​។

បណ្តា​អ្នក​តម​អា​ហារ​បដិសេធ​មិន​ទទួល​ទាន​ពពួក​សណ្តែក​ដ្បិត​ពួក​គេ​យល់​ថា វា​សំ​បូរ​ទៅ​ដោយសារ​​ធាតុខ្លាញ់​ ប៉ុន្តែ​តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​បង្ហាញ​ថា ទម្លាប់​ទទួល​ទាន​ពពួក​សណ្តែក​អាច​ធ្វើ​ឱ្យ​​មាន​រាង​ស្អាត​​ទៅ​វិញ​ ​។

ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា អ្នក​ទទួល​ទាន​ពពួក​សណ្តែក​មាន​ដូច​ជា អាល់​ម៉ុន​(almonds)​​ គ្រាប់​ស្វាយ​ចន្ទី និង​សណ្តែក​pistachiosរក្សា​បាន​ទម្ង​ន់​ខ្លួន​​(BMI)នៅ​ទាប​និង​បរិ​វេណ​ចង្កេះ​តូច​ធៀប​ជា​មួយ​អ្នក​មិន​ទទួល​ទាន​។ លើស​ពី​នេះ​ទៀត អត្រា​ប្រ​ឈម​នឹង​ជំ​ងឺ​បេះ​ដូង  ជំ​ងឺ​ទឹក​នោម​ផ្អែម​​ប្រ​ភេទ​២​របស់​គេ​ស្ថិត​ក្នុង​កម្រិត​ទាប​ ​។
ក្រុម​អ្នក​ជំ​នាញ​បាន​ស្នើ​ថា ដើម្បី​ទទួល​បាន​សុខ​ភាព​បែប​​នោះ​គេ​គួរ​ទទួល​ទាន​ពពួក​សណ្តែក​ក្នុង​បរិ​មាណ៣​ស្លាប​ព្រា​កា​ហ្វេ​ក្នុង​មួយ​ថ្ងៃ​។

អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ ​Carol O’Neilមក​ពី​សាកល​វិទ្យា​ល័យ​ Louisiana State Universityសហ​រដ្ឋ​អា​មេរិក​និយាយ​ថា​៖«រឿង​មួយ​ដ៏​គួរ​ឱ្យ​​ចាប់​អា​រម្មណ៍​នៃ​ការរក​ឃើញ​លើក​នេះ​គឺ​ការ​ពិត​ដែល​ថា បណ្តា​អ្នក​និយម​ទទួល​ទាន​ពពួក​ផ្លែ​ឈើ​ឬ​រុក្ខ​ជាតិ​សណ្តែក​មាន​ទម្ងន់​ខ្លួន​និង​បរិ​វេណ​ចង្កេះ​ថយ​ចុះ​ប្រៀប​ធៀប​ជា​មួយ​អ្នក​មិន​ទទួល​ទាន​សោះ​»។ ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​ American College of Nutritionនេះ​ត្រូវ​បាន​គេ​ធ្វើ​ពិ​សោធន៍​លើ​មនុស្ស​ប្រុស​ស្រី​ចំនួន​ ១៣២៩៣​នាក់​ដោយ​ចំ​ណាយ​ពេល​អស់​៥​ឆ្នាំ​៕