ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលការិនី​​ម្នាក់​ទៀត​​ដេកស្លាប់​​ក្នុង​ក្រុម​ហ៊ុនធី​ & ភី​ ទីដែល​ពល​ការិនី​មុនលោត​ពី លើ​អគារ​បាក់​ជើង​ទាំង​២

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ពលការិនី​ម្នាក់​បាន​​ដេក​ស្លាប់​ក្នុង​បន្ទប់​​របស់​ក្រុម​ហ៊ុន​​នាំ​ពលករ​​ចេញទៅ​ក្រៅ​ប្រទេស​មួយ ដែល​មាន​​រឿង​ច្របូក​ច្របល់​​បង្ក​ឱ្យ​មានការភ្ញាក់​ផ្អើល និងរិះគន់​​យ៉ាង​ខ្លាំងពី​សំណាក់​​អ្នកជិ​តខាង​ដែល​ដឹង​រឿង​នេះ កាលពី វេលាម៉ោង​​២រំលង​អធ្រាត្រ​ឈាន​ចូលថ្ងៃទី​​៦ មីនា ២០១១​…​​រហូត​មក​ដល់​​​ព្រឹក​ព្រលឹម​​​​ថ្ងៃ ដដែល គេនៅ​មិនទាន់ដឹង​មូល​ហេតុ​ពិតប្រាកដ​​នៃការ​ស្លាប់​នៅឡើយ​​ទេ ដោយ​សារ​តែ​រង់ចាំ​​ប៉ូលិស​​ចក្ខុ​ចុះ​ពិនិត្យ​​សព​ឱ្យ​​បានត្រឹមត្រូវសិន ។​

ក្រុមហ៊ុន​​ដែល​មាន​ពលការិនី​​ដេកស្លាប់​​នេះ​​ឈ្មោះ​ធី​ & ភី Co.,Ltd (​ក្រុមហ៊ុន​ជួយរក​​ការ​ងារ​ជូនពលករ-​ពលការិនី​ខ្មែរ​នៅក្រៅ​ប្រទេស) អគារ​លេខ​​៣៤ ផ្លូវលេខ​២៧១ ភូមិ​ត្រពាំង​ឈូក ​សង្កាត់ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ​ពលការិនី​​ដែល​ដេកស្លាប់​​នេះ​ឈ្មោះ​​ស៊ឹង ស៊ីណា អាយុ​៣៥​ឆ្នាំ ​មាន​​ស្រុក​កំណើត​នៅ​ខេត្តតាកែវ…​មុនពេល​​ឈាន​​ដល់​ស្លាប់ គឺនៅ​វេលាម៉ោង​​១រំលង​អធ្រាត្រ​​​ឈាន​ចូល​​ថ្ងៃទី​​៦ មីនា ២០១១ ស្ត្រី​ពល​​ការិនី​​​បាន​ស្រែក​​ថ្ងូរ​ត្អូញ​​ត្អែរ​ថា ចុក​ទ្រូង​ខ្លាំង​ណាស់! សូម​ជួយផង​…ប៉ុន្តែ​​គ្មាន​​អ្នកណា​​យក​ចិត្ត​ទុក​ដាក់​សោះ​ ជា​ពិសេស​ខាង​ក្រុមហ៊ុន​នេះ​តែ​ម្តង​ធ្វើ​​​ព្រងើយ​​កន្តើយ រហូត​ដល់​ម៉ោង​​២រំលង​​អធ្រាត្រ​​ថ្ងៃ​ដដែល ស្ត្រីពលការិនី​ម្នាក់នេះ​ក៏​ដាច់​ខ្យល់​​ស្លាប់​តែ​ម្តង ។ ​ពេល​ភ្ញាក់ផ្អើល​​ពលការិនី​​ដូច​គ្នា​បានរិះគន់​ថា ពេលស្ត្រី​​រូបនេះ (ស៊ឹង ស៊ីណា) ស្រែក​ថ្ងូរ​​ថា ឈឺទ្រូង​…​ប្រសិន​​បើ​ខាង​ក្រុម​​ហ៊ុន​​ចាត់​បញ្ជូន​​ទៅ​មន្ទីរ​ពេទ្យ​​ឱ្យ​បានលឿន​​បន្តិច ​នាង​គឺ​មិនស្លាប់ទេ​…​នេះ​មកពី​មិន​មាន​អ្នក​យក​ចិត្ត​ទុកដាក់​​ ។​

តាម​​ប្រភពព័ត៌​មាន​ឱ្យ​​ដឹង​ថា ​បន្ទាប់ពី​ពល​ការិនី​​ស្លាប់ហើយ ទើប​គេឃើញ​​ខាង​បុគ្គលិក​ក្រុម​ហ៊ុន​​ធ្វើការ​ដឹក​ចេញទៅកាន់​មន្ទីរពេទ្យ​​ ប៉ុន្តែ​​យ៉ាង​ណា​ នាង​ស្លាប់បាត់​​ទៅហើយ​ រួច​ហើយ​​​ក៏​ដឹក​ចូ​លក្រុម​ហ៊ុន​​​វិញ ។ ករណីឡិបឡប់​បែប​នេះ ​ប៉ូលិស​មូលដ្ឋាន​បានឃាត់ខ្លួន​បុគ្គលិកក្រុមហ៊ុន​​ធី​ & ភី នេះ​​២នាក់​គឺ​ ម្នាក់ជា​​អ្នកបើកបរ​ និង​ម្នាក់​ទៀត​​ជា​អ្នកមើល​​ការ​ខុសត្រូវ​​លើ​ពលករ…​នៅ​វេលា​ព្រឹក​​ម៉ោង​៨ថ្ងៃដដែល គេឃើញ​​ប៉ូលិស​ចក្ខុ​​បានទៅដល់​កន្លែង​កើតហេតុ និង​កំពុង​​ពិនិត្យ​​​សព​​ពលការិនី​នៅឡើយ​ ។

សូម​បញ្ជាក់​ថា មុននេះ​​៤-៥​ថ្ងៃ​ក្រុមហ៊ុន​​ធី​& ភី​​នេះ ក៏​មាន​​ពលការិនី​ម្នាក់​​​បានសម្រេច​លោត​ពីលើ​អគារ​ជាន់ទី​២ ចុះមក​ក្រោម​​បណ្តាល​​ឱ្យ​បាក់​ជើង​​ទាំង​សង​ខាង​ផងដែរ​​ បន្ទាប់​ពី​នាង​នឹក​កូន​​ខ្លាំង​ពេក ហើយ​មិនត្រូវ​​បាន​ខាង​ក្រុមហ៊ុន​​អនុញ្ញាត​ឱ្យចេញទៅក្រៅ​…​ការ​ស៊ើប​​អង្កេត​​មិន​​​ទាន់​​បញ្ចប់​ផង ឥឡូវ​ចូល​​ដល់​ករណី​ស្លាប់​​​ពល​ការិនី​​ម្នាក់ទៀត​​នេះពិតជា​រឿង​​​​ជាន់​រឿង​មែន​៕​