ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាក់​សាំង​​អាច​ប្រ​ឆាំង​ជំ​ងឺ​ម​ហា​រីក​​90​%​ពិសោធលើ​មនុស្ស​ជា​លើក​ដំ​បូង

12 ឆ្នាំ មុន

វ៉ាក់​សាំង​ដែល​មាន​លទ្ធភាព​ការ​ពារ​ជំ​ងឺ​មហា​រីក​គ្រប់​ប្រ​ភេទ​បាន​៩០​ភាគ​រយ​ត្រូវ​បាន​គេ​ធ្វើ​តេស្ត​ជា​លើក​ដំ​បូង​លើ​មនុស្ស​ដោយ​ជោគ​ជ័យ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។
ការ​ពិ​សោធលើ​អ្នក​ជំ​ងឺ​ម​ហា​រីក​ឈាម​ទទួល​បាន​លទ្ធផល​គាប់​ប្រ​សើរ​ខណៈ​ដែល​៣​នាក់​ក្នុង​ចំណោម​អ្នក​ជំ​ងឺ​៧​នាក់​ពេល​នេះ​មាន​ភាព​ធូរ​ស្រាល​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​

វ៉ាក់​សាំង​ដែល​មាន​លទ្ធភាព​ការ​ពារ​ជំ​ងឺ​មហា​រីក​គ្រប់​ប្រ​ភេទ​បាន​៩០​ភាគ​រយ​ត្រូវ​បាន​គេ​ធ្វើ​តេស្ត​ជា​លើក​ដំ​បូង​លើ​មនុស្ស​ដោយ​ជោគ​ជ័យ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។
ការ​ពិ​សោធលើ​អ្នក​ជំ​ងឺ​ម​ហា​រីក​ឈាម​ទទួល​បាន​លទ្ធផល​គាប់​ប្រ​សើរ​ខណៈ​ដែល​៣​នាក់​ក្នុង​ចំណោម​អ្នក​ជំ​ងឺ​៧​នាក់​ពេល​នេះ​មាន​ភាព​ធូរ​ស្រាល​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​ក្រុម​ហ៊ុន​ឱសថ​ Vaxil Biotheraputicsនិង​សាកល​វិទ្យា​ល័យ​Tel Aviv Universityប្រ​ទេស​អុី​ស្រា​អែល​ជឿ​ជាក់​ថា វ៉ាក់​សាំង​នេះ​ក៏​អាច​ប្រ​ឆាំង​នឹង​ម​ហា​រីក​ដោះ ក្រ​ពេញ​ប្រូ​ស្តាត​ លំ​ពែង​ ពោះ​វៀន​ធំ​និង​​​ម​ហា​រីក​អូ​វែរ​ផង​ដែរ ។​

​ប្រ​សិន​ជាអ្វី​ៗ​ទាំង​អស់​ដំណើរ​ការ​​ទៅ​បាន​ល្អ​ នោះ​វ៉ាក់​សាំង​ដែល​គេ​ឱ្យ​​ឈ្មោះ​ថា ImMucin​នេះ​អាច​នឹង​ត្រូវ​ដាក់លក់​នៅ​លើ​ទី​ផ្សារ​នា​ឆ្នាំ​២០២០​ ។​ តាម​អ្នក​វិទ្យាសាស្ត្រ​ឱ្យ​ដឹង​ថា វ៉ាក់​សាំង​ ImMucin​នេះមិន​មែន​ទៅ​ប្រ​ឆាំង​នឹង​កោ​សិកា​ម​ហា​រីក​ដោយ​ផ្ទាល់​ទេ​ ពោល​គឺ​វា​ជួយ​ជា​ថាម​ពល​ដល់​ប្រ​ព័ន្ធ​ការ​ពា​រ​រាង​កាយ​មនុស្ស​ទប់​ទល់​នឹង​ម​ហា​រីក​។
​នៅ​ក្នុង​ការ​ពិ​សោធដែល​ធ្វើ​ឡើង​នៅ​មជ្ឈ​មណ្ឌល​វេជ្ជសាស្ត្រ​Hadassah Medical Centreក្រុង​យេរូ​ហ្សា​ឡឹម​​លើ​អ្នក​ជំ​ងឺ​៧​នាក់​ដែល​កើត​​ម​ហា​រីក​ឈាម​បង្ហាញ​ថា ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ​រប​ស់​ពួក​គេ​មាន​ភាព​ប្រ​ឆាំង​យ៉ាង​រឹង​មាំ​ទៅ​នឹង​កោ​សិកា​ម​ហា​រី​កបើ​ធៀប​ទៅ​នឹង​មុន​ពេល​ដែល​ពួក​គេ​ទទួល​វ៉ាក់​សាំង​។ ​ទោះ​ជា​យ៉ាង​ណាក្តី​​ ការ​ធ្វើ​តេស្ត​នឹង​ត្រូវ​ធ្វើ​ជា​បន្ត​ទៀត​លើ​ចំនួន​មនុស្ស​ដ៏​ច្រើន​ជាង​លើក​នេះ​ដោយ​ចំ​ណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ធ្វើ​យ៉ាង​ណា​ដើម្បី​ធា​នា​ថា ឱសថ​នេះ​មាន​ប្រ​សិទ្ធភាព​និង​សុ​វត្ថិ​ភាព​សម្រាប់​ការ​ប្រើ​ប្រាស់​ទូ​ទាំង​សាកល​លោក​ ជា​ពិសេស​តាម​បណ្តា​មន្ទីរ​ពេទ្យ​។

​វេជ្ជ​បណ្ឌិត​ Caitlin Palframanមក​ពី​មូល​និធិ​ម​ហា​រី​កដោះ​ Breakthrough Breast Cancer បាននិយាយ​ថា​៖«លទ្ធផល​នៃ​ការ​រក​ឃើញ​ថ្មី​ដ៏​រំ​ភើប​រីក​រាយ​នេះ​អាច​នាំ​ទៅ​រក​ការ​ព្យា​បាល​អ្នក​ ជំ​ងឺ​ម​ហា​រីក​ដោះ​ដែល​ស្ទើរ​តែ​គ្មាន​ជម្រើស​។ វា​ក៏​ជា​ការ​បើក​ផ្លូវ​មួយ​ផង​ដែរ​ទៅ​លើ​លទ្ធ​ភាព​នៃ​ការ​ផ្តល់​វ៉ាក់​សាំង​ដល់​បណ្តា​ស្ត្រី​ដែលងាយ​​ប្រ​ឈម​នឹង​ម​ហា​រីក​ដោះ​» ៕