ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តុលាការ​សម្រេច​ឃុំ​ខ្លួន​​ក្រុម​ចោរ​៥​នាក់ ​លួច​ព្រះ​បដិ​មា​​សំរឹទ្ធិ​នៅ​វត្ត​សំបួរ​មាស

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​​ព្រឹក​ថ្ងៃទី១០ មេសា នេះ​សាលា​ដំបូងរាជ​ធានីភំ្នពេញ បាន​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធ​នាគារបណ្តោះអាសន្ន លើជន​សង្ស័យ​៥​នាក់​ដែលបានលួចព្រះបដិមា​សំរឹទិ្ធ​ក្នុង​វត្ត​សំបួរ​មាស ដោយ៣​នាក់​ចោទ​​ប្រកាន់​ពី​បទ​លួច និង​២នាក់​ពីបទ​សមគំនិត ។

រាជធានីភ្នំពេញ ៖ នៅ​​ព្រឹក​ថ្ងៃទី១០ មេសា នេះ​សាលា​ដំបូងរាជ​ធានីភំ្នពេញ បាន​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធ​នាគារបណ្តោះអាសន្ន លើជន​សង្ស័យ​៥​នាក់​ដែលបានលួចព្រះបដិមា​សំរឹទិ្ធ​ក្នុង​វត្ត​សំបួរ​មាស ដោយ៣​នាក់​ចោទ​​ប្រកាន់​ពី​បទ​លួច និង​២នាក់​ពីបទ​សមគំនិត ។

ជន​ជាប់​​ចោទ​ខាងលើ​ ១-ឈ្មោះ​ចក់ វិចិត្រ ភេទប្រុស អាយុ​២៤ឆ្នាំ នៅភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ ២-ឈ្មោះឆែ សុភាព ហៅ​ជុក ភេទ​ប្រុស អាយុ​១៩ឆ្នាំ នៅភូមិ​ខុប ឃុំបឹងខុប ស្រុក​ស្អាង ខេត្ត​កណ្តាល និង​៣-ឈ្មោះ​ស្រ៊ុន ចន្ថា ភេទ​ប្រុស អាយុ៣១​ឆ្នាំ នៅ​ភូមិ​ដើមស្លែង សង្កាត់​ច្បារអំពៅ ខណ្ឌមានជ័យ។ ចំណែក​២​នាក់ ១-ឈ្មោះ​ម៉ៅ ចក់ ភេទប្រុស ​អាយុ៥៩ឆ្នាំ នៅភូមិ​ឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌ​មាន​ជ័យ និង​២-ឈ្មោះ​ហ៊ុយ លឹមអន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ នៅភូមិបុរីកីឡា សង្កាត់វាល​វង់ ខណ្ឌ៧​មករា រាជធានីភ្នំពេញ ពីបទសមគំនិត ក្នុងអំពើ​ទទួលផលចោរកម្ម។ សមត្ថកិច្ច​នគរ​បាល​ការិយាល័យ​ព្រហ្ម​ទណ្ឌ​​កម្រិតធ្ងន់​ក្រសួង​មហា​ផ្ទៃ​បាន​បង្ហាញ​មុខ​ជនសង្ស័យ​ទាំង​៥នាក់ ​នេះ​ ​កាលពី​រសៀល​ថ្ងៃទី​៦ មេសា ។ ក្រុម​នេះ​បាន​លួចបដិមាសំរឹទ្ធិ​ចេញពី​វត្ត​សំបួរមាស បម្រុង​​យក​ទៅលក់តែរក​ទីផ្សារ​មិន​ទាន់ឃើញ​ក៏ត្រូវ​អស់​​លក្ខណ៍​។ ការបង្ហាញ​មុខ​ជា​សាធា​រណៈ​​ត្រូវ​បាន​លោកវរសេនីយ៍ទោ ឈាង មុន្នី ប្រធាន​ការិយា​ល័យនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​​ឱ្យដឹងថា ​ក្រសួង​មហាផ្ទៃ និង​នគរបាល​ការិយា​​ល័យ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាននគរ​បាលរាជ​ធានី​ភ្នំពេញ បានស្រាវជ្រាវរកឃើញ​ព្រះបដិមា​សំរឹទិ្ធ​ទម្ងន់៤០គីឡូក្រាម របស់​វត្ត​សំបួរ​មាស ដែល​ចោរលួច និង​ឈានទៅ​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​បន្ត​បន្ទាប់​ចំនួន៥​នាក់ កាល​ពី​ព្រឹកថ្ងៃទី៦ មេសា។

សូម​​រំលឹកដែរថា កាលពីថ្ងៃទី១ មេសា វេលា​ម៉ោង១០និង៣០នាទី​យប់នៅវត្ត​សំបួរ​មាស ស្ថិត​ក្នុងក្រុមទី១៧ ភូមិម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ មាន​ក្រុម​ចោរលួច​កាត់សោសាលា​ឆាន​់យក​ព្រះបដិមាមួយ​ព្រះ​អង្គ​ទម្ងន់​៤០​គីឡូ​ក្រាម កម្ពស់​០,៧៥​សង្ទីម៉ែត្រ ព្រះភ្នែន០,៤៩​សង្ទី​ម៉ែត្រ​ទៅ​បាត់ពីវត្ត៕