ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ហេង ឈាង ប្តឹង​លោក​ប្រាក់ សុផាត ពីបទ​ធ្វើ​បញ្ជី​មិន​ច្បាស់​លាស់​ ត្រូវ​បើក​សវនាការ​នៅរសៀលនេះ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​នៅ​​​រសៀល​​​ថ្ងៃ​ទី​១០ ​​មេសា ២០១២នេះ ​សាលា​ឧទ្ធរណ៍​​​​នឹង​បើក​​​សវ​នាការ​​​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​​​លោកហេង ឈាង ​​​ដែលប្តឹង​ចោទ​​​​លោកប្រាក់ សុផាត ​​ប្រធាន​គណ​​​​នេយ្យ​​​​ ទើ​ប​ឡើង​ថ្មី​​​ក្រុមហ៊ុន​​​អានកូ​​​ របស់​លោក​ឧកញ៉ា​ កុក អាន ពីបទ​បូកបញ្ជី​​​​​​​មិន​ច្បាស់​លាស់​​ ពោលគឺ​​​​បូក​សរុប​​​​តែបញ្ជី​​​ចំណាយ ឯ​បញ្ជី​

រាជធានីភ្នំពេញ ៖ ​នៅ​​​រសៀល​​​ថ្ងៃ​ទី​១០ ​​មេសា ២០១២នេះ ​សាលា​ឧទ្ធរណ៍​​​​នឹង​បើក​​​សវ​នាការ​​​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​​​លោកហេង ឈាង ​​​ដែលប្តឹង​ចោទ​​​​លោកប្រាក់ សុផាត ​​ប្រធាន​គណ​​​​នេយ្យ​​​​ ទើ​ប​ឡើង​ថ្មី​​​ក្រុមហ៊ុន​​​អានកូ​​​ របស់​លោក​ឧកញ៉ា​ កុក អាន ពីបទ​បូកបញ្ជី​​​​​​​មិន​ច្បាស់​លាស់​​ ពោលគឺ​​​​បូក​សរុប​​​​តែបញ្ជី​​​ចំណាយ ឯ​បញ្ជី​ចំណូល​​មិន​​បូក​​បញ្ចូល​ក្នុង​គណនី​​បញ្ជូន​​ទៅ​ស្ថាប័ន​​​​​សវន​កម្ម​នោះទេ  ដូច្នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​​បាត់ប្រាក់​​រហូត​ដល់​៥៨​លាន​​​ដុល្លារ ​និង​ធ្វើ​ឱ្យ​​​​ទោស​កំហុស​ធ្លាក់​មក​លើ​​លោក​ហេង​ ឈាង ​​​​អតីត​​ប្រធាន​​គណនេយ្យ​​ក្រុមហ៊ុន​អានកូជាប់​ឃុំ​​​​នៅពន្ធ​នាគារ ។

តាមប្រភព​ព័ត៌​មាន​​​បានឱ្យ​ដឹង​ថា ​​លោក​ប្រាក់​​​ សុផាត​ ប្រធាន​​​គណនេយ្យ​ក្រុម​ហ៊ុន ​​អានកូ ​ទើប​ឡើងថ្មី​​ បានបូក​បញ្ជី​ប្រាក់​មិន​ច្បាស់​លាស់ គឺបូក​​​តែ​បញ្ជី​​ចំណាយ​បញ្ជូន​ទៅ​លោក​កាក់​ កី ​ ប្រធានស្ថាប័ន​សវនកម្ម​ ហើយ​លោក​កាក់ កី ​ទៀត​សោត ​​ពិនិត្យ​​បញ្ជី​មិន​ច្បាស់​លាស់ គឺ​យក​​បញ្ជី​តែ​​ខាង​ចំណាយ​​អះអាងថា ​​បាត់​ប្រាក់​​៥៨​​លាន​ដុល្លារ ​​ឯបញ្ជី​​ចំណូល​មិន​យក​មក​​ទូទា​ត់​ស៊ីសង​​​​គ្នា​នោះទេ ​​ដូច្នេះ​ហើយ​​ទើប​វា​​បាត់​ប្រាក់​​៥៨​លាន​ដុល្លារបែបនេះ ។

តាមប្រភព​​​ព័ត៌​មាន​បានឱ្យ​ដឹង​ទៀតថា ​​លោក​កាក់ កី ​​ប្រធានស្ថាប័ន​​សវនកម្ម​ ក៏ត្រូវ​​​​​លោក​ហេង ឈាង ប្តឹងពីបទ​ធ្វើ​​បញ្ជី​មិនច្បាស់​​​​លាស់ដែរ បង្ក​ឱ្យ​មនុស្ស​ជាប់គុក​យ៉ាង​អយុត្តិធម៌​ ។ ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕