ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​​សុខាភិបាល​​​ត្រៀម​​ថ្នាំ​​​​ អាបែត​​​ចំនួន​​​១០៥​​​ តោន​​សម្រាប់​​​ជុំ​ទី​​១​ និង​ជុំ​ទី​​២​ ចំនួន​​​១០០​​តោន​ ច្រើ​​ន​​ជាង​ឆ្នាំ​​​ទៅ​

12 ឆ្នាំ មុន

លោក​សាស្ត្រាចារ្យ​​​ ង៉ាន​ ច័ន្ទ​ថា ​នាយក​​រង​នៃ​​​​មជ្ឈមណ្ឌល​​​ជាតិ​ប្រយុទ្ធ​​នឹង​ជំងឺ​​គ្រុន​ចាញ់​​​​ និង​ជា​​នាយក​កម្ម​វិធី​​​ជាតិ​ប្រយុទ្ធ​​ជំងឺ​​​គ្រុន​ឈាម​បានប្រាប់​កោះ​សន្តិភាព​​​ឱ្យ​​ដឹងថា​ ៖​​ សព្វ​ថ្ងៃ​​នេះ​ ជំងឺ​​គ្រុន​ឈាម​​​មិន​ទាន់​មាន​​​វ៉ាក់​​សាំង​​​ការពារ​​​​​នៅឡើយ​​ទេ ហើយ​​ក៏​ពុំ​ទាន់​​​មាន​ថ្នាំ​​ព្យាបាល​​​ត្រឹម​ត្រូវ​​​នោះ​ដែរ​ គឺ​​​​ព្យាបាល​​​ទៅតាម​​រោគសញ្ញា​​​​​​ដែល​

លោក​សាស្ត្រាចារ្យ​​​ ង៉ាន​ ច័ន្ទ​ថា ​នាយក​​រង​នៃ​​​​មជ្ឈមណ្ឌល​​​ជាតិ​ប្រយុទ្ធ​​នឹង​ជំងឺ​​គ្រុន​ចាញ់​​​​ និង​ជា​​នាយក​កម្ម​វិធី​​​ជាតិ​ប្រយុទ្ធ​​ជំងឺ​​​គ្រុន​ឈាម​បានប្រាប់​កោះ​សន្តិភាព​​​ឱ្យ​​ដឹងថា​ ៖​​ សព្វ​ថ្ងៃ​​នេះ​ ជំងឺ​​គ្រុន​ឈាម​​​មិន​ទាន់​មាន​​​វ៉ាក់​​សាំង​​​ការពារ​​​​​នៅឡើយ​​ទេ ហើយ​​ក៏​ពុំ​ទាន់​​​មាន​ថ្នាំ​​ព្យាបាល​​​ត្រឹម​ត្រូវ​​​នោះ​ដែរ​ គឺ​​​​ព្យាបាល​​​ទៅតាម​​រោគសញ្ញា​​​​​​ដែល​គ្រូពេទ្យ​​​​​បាន​ទទួល​​​កា​រ​បណ្តុះ​បណ្តាល​​​​យ៉ាង​​​ត្រឹម​ត្រូវ​​​ និ​​ង​​​ជារៀង​រាល់​ឆ្នាំ​​​ ទៅតាម​​​កម្ម​វិធី​​​​ជាតិ​​ ដើម្បី​​​កាត់​បន្ថយ​​​​ការស្លាប់​​​ដោយ​​សារ​​ជំងឺ​​គ្រុន​ឈាម​​នេះ ។

សព្វ​ថ្ងៃ​​នេះ​ ជាពិសេស​​​គឺនៅ​​ដើម​ឆ្នាំ​​២០១២ ​​គត់មក​​​​ដល់​ថ្ងៃ​​ទី​​២០ មីនា ​​​​ជង​រងគ្រោះ​​ដោយ​​សារ​​ ជំងឺ​​គ្រុនឈាម​​​សរុប​​៨១៤នាក់​​ហើយ​ ​​​​ក្នុង​​​​​នោះ​​​​មាន​​អ្នក​ស្លាប់​​​ចំនួន​​​៣នាក់​ ។ ចំនួន​នេះ​​បើ​​​​​​ប្រៀប​ធៀប​​​​​​​នឹង​ឆ្នាំ​​​​២០១១ ដែល​​អ្នក​ជំងឺ​​មាន​តែ​​​២៤៨​នាក់​ ស្លាប​់​តែ​​១នាក់​​ប៉ណ្ណោះ​​​ ដូច្នេះ​​​​​​​ឃើញ​​ថា អ្នក​កើត​​​និងអ្នក​​​ស្លាប់​​ដោយ​សារ​ជំងឺ​​គ្រុន​ឈាម​​​មាន​ការ​​កើន​ឡើង​​​ប្រហែល​​​​​​២០០​ភាគរយ​ទៅ​​៣០០​ភាគរយ​​ ​​ហើយ​​ចំនួន​​នេះ​​ អាច​នឹង​​​មាន​ការ​កើន​ឡើង​​​​​ទៀត​​ នៅពេល​​​​​រដូវ​ភ្លៀង​​​​​​មក​ដល់​​ ​​​​​ចាប់​​ពីខែ​​​ឧសភា ដល់​​ខែ​តុលា​​​​នេះ​ ។ ដូច​នេះ​​​​ប្រជា ពល​រដ្ឋ​​ត្រូវ​​តែ​​មាន​ការ​ប្រុង​ប្រយ័ត្ន​​​ទាំង អស់គ្នា​​ ហើយ​​​​​ធ្វើ​អានាម័យ​​​​​ជាប្រចាំ​​ ដើម្បី​​​កុំ​​ឱ្យ​​​ផ្ទះ​របស់​លោក​អ្នក​​​​ក្លាយ​​​​​ជា​​​ជម្រក​មូសខ្លា​ឱ្យ​
សោះ​​ ។ ​​​​

សម្រាប់​​​ក្រសួង​​​សុខាភិបាល​​​​​ឆ្នាំនេះ​​​ គឺ​ជាឆ្នាំ​មួយ​​ដែល​ក្រសួង​​​​​គិត​ថា ​​អាច​​មាន​​​បញ្ហា​ធ្ងន់​​ធ្ងរ​ ប្រឈម​​នឹង​​​​ហានិ​​ភ័យ​​ខ្ពស់​​ ។ ដូច​នេះ​​​​​​​ក្រសួង​សុខាភិបាល​​បាន​ត្រៀម​​​​​នូវ​យុទ្ធ​សាស្រ្ត​​​ជាច្រើន​​ ​​​​ជាពិសេស​​គឺ​​កម្ម​វិធី​ជាតិ​​​ប្រយុទ្ធ​​នឹង​ជំងឺ​​គ្រុន​ឈាម​​ដែល​ក្រសួង​​បាន​ពង្រឹង​​​នូវ​​ប្រព័ន្ធ​​នានា​​​​ ​​​នៅតាម​​​គ្រប់​​ខេត្ត​​-ក្រុង​ ហើយ​ជាពិសេស​​​នៅតាម​​​មន្ទីរ​ពេទ្យ​បង្អែក​ ដោយ​​​ចាត​់​វិធានការ​​​ការពារ​​តាម​សហគមន៍​​ ក្នុងន​័យ​​កែប្រែ​​ឥរិយា​ប​ថ​​​​របស់​​​ប្រជាពលរ​ដ្ឋ​​ដោយ​​ផ្តល់​ចំណេះ​ដឹង​​​ផ្សេងៗ​​​​​ទាក់​ទង​​ទៅ​នឹង​​វិ​ធី​ទប់​ស្កាត់​ និ​​ង​​អនុវត្ត​​ទៅតាម​​ការ​ជាក់​ស្តែង តែម្តង​ ។ ​ក្រៅ​​ពីនេះ​​យើង​​បាន​ផ្តល់​​ចំណេះ​ដឹង​​តាម​រយៈកញ្ចាក់​ទូរទស្សន៍​​​​ ​កាសែត​​​រួម​ទាំង​​​​​វិទ្យុ​​មួយ​​ចំនួន​​ផង​ដែរ ។ ​​បញ្ហា​​មួយ​ទៀត​​គឺក្រសួង​​​​បាន​រៀប​​ចំ​ដាក់​​ថ្នាំ អាបែត​​ នៅតាម​​តំបន់​​សំខាន់​​នានា​​នៃ​​បណ្តា​ខេត្ត​​ក្រុង​ទាំង​​២៤ ដើម្បីកាត់បន្ថយ​​​​ការ​ចម្លង​​​ជំងឺគ្រុន​ឈាម​ ដែល​​​ប្រើប្រាស់​​ថ្នាំអាបែត ចំនួន​​​១០៥តោន​សម្រាប់​ឆ្នាំ​នេះ​ នៅជុំទី​១​​ ហើយ​​​ចំនួន​​​១០០តោន​​ទៀត​​នៅ​ជុំ​ទី​​២​ ដើម្បី​​ការពារ​​​​​​​ជំងឺ​​គ្រុន​​ឈាម​​ ​​​។ បញ្ហា​​​មួយ​ទៀត​នោះ គឺក្រសួង​​​​បាន​​ត្រៀម​​​​​​ឱសថ​​​ និង​បរិក្ខា​​មួយ​ចំនួន​​​នៅតាម​មន្ទីរ ពេទ្យ​​​បង្អែក​​របស់​យើង​​​ទាំង​​២៤​​​ខេត្ត​ក្រុង​​ ដើម្បី​ជួយ​​សង្គ្រោះ​​​ជីវិត​ប្រជាពលរ​ដ្ឋ​​ ។ គួរបញ្ជាក់​ផង​ដែរ​​ថា ឆ្នាំ​នេះ​​យើងបាន​ត្រៀម​​​ថ្នាំអាបែត​​​ច្រើនជាង​​ឆ្នាំ​មុន​​​​​ ដោយ​​​ឆ្នាំ​មុន​​​​​​​ក្រសួង​​​ត្រៀម​​ថ្នាំ​អាបែត​​ចំនួន​​តែ​​​៧០​ទៅ​​៨០តោន​​ ប៉ុណ្ណោះ ។

លោក​វេជ្ជ​បណ្ឌិត​​​បាន​បន្ថែម​ទៀត​ថា កម្ម​វិធី​​​​ជាតិប្រយុទ្ធ ​​នឹង​ជំងឺគ្រុន​ឈាម​​​ក៏ដូច​ជា​​ក្រសួង​សុខាភិបាល​​​ អំពាវ​នា​វ​​ដល់​ប្រជាពលរដ្ឋ​​ទាំង​​​អស់​​គ្នា​​​មេត្តា​​ឈរលើ​​​​ជំហរ​​មួយ​​ប្រុង​ប្រយ័ត្ន​​​​ខ្ពស់​​​​ ​​​ ពី​ព្រោះ​​​រដូវ​ភ្លៀង​​​ជិតមក​ដល់​​ហើយ ហើយ​​​ឆ្នាំ​នេះ​​គឺ​ជា​ឆ្នាំ​​​មួយដែល​​​​​​​​​​​គិត​ថា ​​អាច​មាន​ហានិ​​ភ័យ​​​ខ្ពស់​ដោយ​​​សារ​​ជំងឺ​គ្រុន​ឈាម​​​ ។ ដូច​នេះ​​យើង​​​ត្រូវ​តែ​​​ប្រយ័ត្ន​​ទាំង​អស់​គ្នា​​​  ត្រូវ​ការពារ​​កូន​របស់​លោក​អ្នក​​​ឱ្យ​​បាន​ល្អ​​ ជា ពិសេស​​​ត្រូវ​​តែសម្លាប់​​មូស​ខ្លា​​ឱ្យ​​បាន​មុន​មូស​ខ្លា​​សម្លាប់​​យើង​ ៕