ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី០២ មិថុនា

13 ឆ្នាំ មុន

ឆ្នាំ​១៨៩៦
-​លោក​ហ្គូ​ហ្គី្ល​អែ​ល​ម៉ូ ម៉ា​ក់កូ​នី បាន​ស្នើ សំរាប់​ការ​រក​ឃើញ​ឧបករណ៍​ដែល​លោក​ទើបតែ​បង្កើត​ថ្មី​គឺ​វិទ្យុ ។
​ឆ្នាំ​១៩០៩
-​លោក​អាល​ហ្វ្រេ​ដ ដេ​ឃី​ង បាន​ក្លាយជា​នាយក​រដ្ឋមន្ដ្រី​នៃ​ប្រទេស​អូស្ដ្រាលី​ជាលើក​ទី​៣ ។
​ឆ្នាំ​១៩២៤
– ​ប្រធានាធិបតី​ទី​៣០​អា​មេ​រិ​ក លោកខាល​វី​ន គូលី​ដ បាន​ចុះហត្ថលេខា​លើ​ច្បាប់ដែល​ឱ្យ​គ្រប់​ជនជាតិ​ដើម​អា​មេ​រិ​ក និង​កើតនៅ​លើ​ដែនដី​នៃ​សហរដ្ឋអាមេរិក​បាន​ទទួលសញ្ជាតិ​អា​មេ​រិ​ក ។ ពេល​នោះ​មាន​មនុស្ស​ពី១២៥.០០០​នាក់​ទៅ​៣០០.០០០​នាក់​បានទទួល​សញ្ជាតិ ។
​ឆ្នាំ​១៩៤១
-​ក្រោយ​ពី​បាន​កាន់កា.ប់​កោះ Crete របស់​ក្រិ​ច កងទ័ព​ឆត្រយោង​អា​ល្លឺ​ម៉​ង់​បានសម្លា.ប់​ប្រជាជន​នៅ​លើ​កោះ​ក្នុងភូមិ​កុន​ ដូ​ម៉ា​រី បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លា.ប់​៤០០​នាក់ ។
​ឆ្នាំ​១៩៤៦

ឆ្នាំ​១៧៨០
-​មានការ​ប្រណាំងសេះ​លើក​ទី​មួយ​នៅក្នុង​ប្រទេស​អង់គ្លេស ។
ឆ្នាំ​១៨៥៥
-​បាតុកម្មហិង្សា​បាន​កើតឡើង​នៅ​ក្នុង​ទី ក្រុង​ផត​ឡេ​ន​ រដ្ឋ​ម៉ែ​នសហរដ្ឋអាមេរិក ដោយសារ​ការ​ហាម​លក់​ជាតិ​អាល់កុល​នៅ ក្នុង​រដ្ឋលើកលែងតែ​សំរាប់​ប្រើ​ក្នុង​វិស័យពេទ្យ ។
ឆ្នាំ​១៨៧៦
-​អ្នកនិពន្ធ​ជនជាតិ​ប៊ុល​ហ្គា​រី​លោក Hristo Botve ដែល​ជា​អ្នក​បដិវត្ដន៍​ក្នុង​ប្រទេស​ផងនោះ បាន​ត្រូវ​គេ​សម្លាប់​នៅ​តាម​ជួរ​ភ្នំ​ស្ដា​រ៉ាផ្លា​នី​ណា ។
ឆ្នាំ​១៨៨៦
-​ប្រធានាធិបតី​អា​មេ​រិ​ក​ទី​២៤ លោក ហ្គ្រោ​វ័​រ ក្លេ​វ៉ឺ​ឡេ​ន បាន​រៀប​ការ​ជាមួយ​នាង ហ្វ្រេ​ន​ស៊ី​ស ហ្វូ​ល​សូម នៅ​ក្នុង​សេត​វិមាន  ហើយ​បាន​ក្លាយជា​ប្រធានាធិបតី​ទី​១​ដែលបាន​រៀប​ការ​នៅ​ទីនោះ ។
ឆ្នាំ​១៨៩៦
-​លោក​ហ្គូ​ហ្គី្ល​អែ​ល​ម៉ូ ម៉ា​ក់កូ​នី បាន​ស្នើ សំរាប់​ការ​រក​ឃើញ​ឧបករណ៍​ដែល​លោក​ទើបតែ​បង្កើត​ថ្មី​គឺ​វិទ្យុ ។
ឆ្នាំ​១៩០៩
-​លោក​អាល​ហ្វ្រេ​ដ ដេ​ឃី​ង បាន​ក្លាយជា​នាយក​រដ្ឋមន្ដ្រី​នៃ​ប្រទេស​អូស្ដ្រាលី​ជាលើក​ទី​៣ ។
ឆ្នាំ​១៩២៤
-​ប្រធានាធិបតី​ទី​៣០​អា​មេ​រិ​ក លោកខាល​វី​ន គូលី​ដ បាន​ចុះហត្ថលេខា​លើ​ច្បាប់ដែល​ឱ្យ​គ្រប់​ជនជាតិ​ដើម​អា​មេ​រិ​ក និង​កើតនៅ​លើ​ដែនដី​នៃ​សហរដ្ឋអាមេរិក​បាន​ទទួលសញ្ជាតិ​អា​មេ​រិ​ក ។ ពេល​នោះ​មាន​មនុស្ស​ពី១២៥.០០០​នាក់​ទៅ​៣០០.០០០​នាក់​បានទទួល​សញ្ជាតិ ។
ឆ្នាំ​១៩៤១
-​ក្រោយ​ពី​បាន​កាន់កាប់​កោះ  Crete  របស់​ក្រិ​ច កងទ័ព​ឆត្រយោង​អា​ល្លឺ​ម៉​ង់​បានសម្លាប់​ប្រជាជន​នៅ​លើ​កោះ​ក្នុងភូមិ​កុន​ដូ​ម៉ា​រី បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​៤០០​នាក់ ។
ឆ្នាំ​១៩៤៦
-​ប្រជាជន​នៃ​ប្រទេស​អ៊ី​តា​លី បាន​សំរេចបោះ​ឆ្នោត​ផ្លាស់​ប្ដូរ​របប​ពី​រាជា​និយម​មក​ជាសាធារណរដ្ឋ ហើយ​បន្ទាប់​ពី​ការ​ធ្វើ​ប្រជាមតិរួច ស្ដេច​ចុង​ក្រោយ​នៃ​ប្រទេស​ព្រះ​នាម​អូ​ម ប៉េ​តូ​ទី​២ ឌី​សា​វូ​អី ដែល​សោយរាជ្យ​នៅ​ថ្ងៃ​ទី៩ ឧសភា ឆ្នាំ​១៩៤៦ ត្រូវ​បាន​និរទេស​ចេញពី​ប្រទេស ។
ឆ្នាំ​១៩៦៦
-​យានអវកាស Surveyor I បាន​ចុះចត​លើ​ភព​ព្រះ​ចន្ទ ហើយ​ក្លាយ​ជាយា​នទីមួយ​របស់​អា​មេ​រិ​ក​ដែល​បាន​ចុះ​ចត​នៅ​លើ ភព​ផ្សេង​ក្រៅពី​ផែនដី ។
ឆ្នាំ​១៩៦៧
-​អ្នកទោស​អា​មេ​រិ​ក​ម្នាក់​ឈ្មោះ​ល្វីម៉ុ​ន បាន​ត្រូវ​គេ​កាត់ទោស​ប្រហារជីវិត​ដោយ​ប្រើបន្ទប់​ឧស្ម័ន​ពុល ហើយ​នេះ​ជា​ការ​សំរេច​កាត់ទោស​ប្រហារ​ជិ​វិត​ចុង​ក្រោយ​របស់​តុលាការ​កំពូល​អា​មេ​រិ​ក ។
ឆ្នាំ​១៩៧៩
-​សម្ដេច​ប៉ាប​ច​ន ប៉ូ​ល​ទី​២ បាន​ធ្វើ​ដំណើរទស្សនកិច្ច​នៅ​ប្រទេស​កំណើត​របស់​ព្រះ​អង្គ គឺ​ប្រទេស​ប៉ូ​ឡូញហើយ​ព្រះ​អង្គ​បាន​ក្លាយជាសម្ដេច​ប៉ាប​ទី​១ ដែល​បាន​ទៅ​ទស្សនកិច្ច​នៅប្រទេស​ប្រកាន់​របប​កុំ​មុ​យ​នី​ស្ដ ។
ឆ្នាំ​១៩៨៤
-​កង​យោធា​របស់​ប្រទេស​ឥណ្ឌាបាន​បើកការ​វាយប្រហារ​លើ​ពួក​ស៊ី​ក​នៅ​ប្រាសាទ​ហា ម៉ា​ន​ឌី សា​ហ៊ី​ប ឬ​គេ​ស្គាល់​ថា ជា​ប្រាសាទមាស ហើយ​ក៏​ជា​កន្លែង​ស័ក្ដិ​សិទ្ធ​របស់​ពួកស៊ី​ក​ផង​ដែរ ។ ការ​វាយប្រហារ​ធ្វើ​តាម​ការបញ្ជា​របស់​លោកស្រី​នាយក​រដ្ឋមន្ដ្រី​ឥណ្ឌា​រ៉ា គ​ន្ធី​ដោយសារ​ទីនោះ​ពួក​ស៊ី​កបាន​យក​អាវុធជា​ច្រើន​លាក់​ក្នុង​ប្រាសាទ ។ ប្រតិបត្ដិការដែល​ទទួល​ជោគជ័យ​នេះ​មានឈ្មោះ​ថា ប្រ​តិប​ត្ដិ​ការ​ផ្កាយ​ខៀវ ដែល​បាន​ប្រើ​ទ័ព​រថក្រោះ និង​រថយន្ដ​សង្គ្រាម ហើយ​ប្រតិបត្ដិការ​នេះស្លាប់​ទាហាន​រដ្ឋាភិបាល​៨៣​នាក់ ប្រជាជន៤៩២​នាក់  ។ ឯ​ពួក​ស៊ី​ក​ក៏​បាន​ប្រកាស​សងសឹក​លើ​លោកស្រី​នាយក​រដ្ឋមន្ដ្រីហេតុនេះ ហើយ​បានជា​លោកស្រី​ត្រូវ​ពួក​ស៊ី​ក​២​នាក់
ដែល​ជា​អ្នកយាម​ធ្វើឃាត​លោកស្រី​វិញ ។
ឆ្នាំ​១៩៩៥
-​យន្ដហោះ​អា​មេ​រិ​ក F-16 ដែល​មានលោក​ស្កុ​ត អូ​ហ្កា​ឌី ជា​អ្នកបើកបរ បាន​ត្រូវបាញ់​ទំលាក់​នៅ​ប្រទេស​ប៊ូ​ស្នី ខណៈ​ពេលហោះ​ល្បាត​ក្នុង​ដែន​ហាមឃាត់​ផ្លូវអាកាសរបស់​អង្គការ​ណា​តូ ។
ឆ្នាំ​២០០៣
-​ប្រធានាធិបតី​អា​មេ​រិ​ក​ហ្ស៊​ក​ប៊ូ​ស បានចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​ទៅ​តំបន់​មជ្ឈិមបូព៌ា​ដោយ​ចាប់ផ្ដើម​ពី​ប្រទេស​អេ​ហ្ស៊ី​ប​។
-​សហគមន៍​អឺរ៉ុប​បាន​បាញ់​បង្ហោះ​យានអវកាស​ទី​១​របស់​ខ្លួន​ទៅ​កាន់​ភព​ព្រះ​អង្គារ។
ឆ្នាំ​២០០៦
-​ប្រទេស​បារាំង ចិន អា​ល្លឺ​ម៉​ង់ រុ​ស្ស៊ី អង់គ្លេ​ស និង​សហរដ្ឋអាមេរិក បាន​ដាក់​សំណើលើកទឹកចិត្ដ និង​អាច​ដាក់​ទណ្ឌកម្ម​ដើម្បីជំរុញ​ឱ្យ​ប្រទេស​អ៊ី​រ៉​ង់​បោះបង់​ចោល​ផែនការ​អភិវឌ្ឍន៍​នុយក្លេអ៊ែរ ។
ឆ្នាំ​២០០៨
-​តាម​រយៈ​ឧបករណ៍​អង្កេត​តារាសាស្ដ្ររបស់​សាកលវិទ្យាល័យ​ម៉ុ​ន ច​ន បាន​រក​ឃើញភព MOA-2007-BLG-129-LB ដែល​ជាភព​តូច​ជាងគេ​បំផុត​នៅ​ក្រៅ​ប្រព័ន្ធ​ព្រះ​អាទិ​ត្យ ៕