ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាំជ្រួច​របស់​កូរ៉េ​​ខាងជើង​​ដំឡើង​នៅទីតាំង​​​​បា.ញ់​​បង្ហោះ​​​រួចហើយ

12 ឆ្នាំ មុន

បណ្តា​អ្នក​កាសែត​​ចិន​ដែល​បាន​​ទៅ​​ដល់​​មជ្ឈមណ្ឌល​​​អវកាស TONGCHANG-RI ភាគ​​​ពាយ័ព្យ​​ប្រទេស​បាន​ធ្វើ​​​ការ​កត់​​សម្គាល់​​​​កាលពី​​​ថ្ងៃទី​៨​មេសា​ថា កាំជ្រួច​ដែល​​ត្រូវបា.ញ់​​​បញ្ជូន​​​​ផ្កាយ​រណ​ប​​ទៅ​​​កាន់​តារា​វិថី​​​​ត្រូវ​បាន​​​ដំឡើង​​​​រួច​​ហើយ​​​​នៅទីតាំង​បា.ញ់​​​បង្ហោះ​ ។​

បណ្តា​អ្នក​កាសែត​​ចិន​ដែល​បាន​​ទៅ​​ដល់​​មជ្ឈមណ្ឌល​​​អវកាស TONGCHANG-RI ភាគ​​​ពាយ័ព្យ​​ប្រទេស​បាន​ធ្វើ​​​ការ​កត់​​សម្គាល់​​​​កាលពី​​​ថ្ងៃទី​៨​ មេសា​ថា កាំជ្រួច​ដែល​​ត្រូវបាញ់​​​បញ្ជូន​​​​ផ្កាយ​រណ​ប​​ទៅ​​​កាន់​តារា​វិថី​​​​ ត្រូវ​បាន​​​ដំឡើង​​​​រួច​​ហើយ​​​​នៅទីតាំង​បាញ់​​​បង្ហោះ​ ។​

អ្នក​ ទទួល​​ខុសត្រូវ​កូរ៉េ​​ខាងជើង​ម្នាក់​​​​នៅ​​ឯទីតាំង​​​បាញ់​​​​បង្ហោះ​​​ គូសបញ្ជាក់​ថា កាំជ្រួច​ធុន​UNHA-3 ដែលត្រូវ​​បាញ់​បង្ហោះ​​​រវាង​ថ្ងៃទី​​១២​និង​​១៦​មេសា ហើយ​បញ្ជូន​​ផ្កាយ​​រណប​​សង្កេត​ផែនដី​​នៅ​ពុំ​ទាន់​ចាក់​ប្រេង​ឥន្ធនៈ​​ នៅឡើយទេ ។​
​តីភ្នាក់​ងារ​ព័ត៌​មាន​​ចិន​​ស៊ីនហួ​​ស្ថិត​ក្នុង​​​​ចំណោម​​ម៉ាស៊ីន​​​ ឃោសនា​​​បរទេស​​​ដែល​​​ត្រូវ​បាន​​​អញ្ជើញ​​ទៅ​កាន់​​​មូល​ដ្ឋាន​​​បាញ់​​ បង្ហោះ ​​​មជ្ឈ​មណ្ឌល​​​​ត្រួត​ពិនិត្យ​​​​និង​បញ្ជា​​ព្រម​ទាំង​​ទីតាំងដទៃ​ទៀត​ មួយ​ចំនួន​ ។​

ប្រទេស​​​កូរ៉េ​​ខាងជើង​​ប្រកាសកាលពី​​​ខែ​មុន​ថា​ ខ្លួន​​មាន​ចេតនា​​​​បញ្ជូន​ផ្កាយ​រណប ​​KWAN-GMYONGSONG-3 ​ទៅ​កាន់​​តារា​វិថី​​​ដើម្បី​​អបអរ​​ចំពោះ​ខួបកំណើត​​១០០​ឆ្នាំរបស់​អតីត​​ មេដឹកនាំ​ខ្លួន​​លោក​​​គីម អុីល​ស៊ុង​ ដែលគម្រោង​នេះ​​ញ៉ាំង​ឱ្យ​មាន​ការព្រួយ​បារម្ភ​​លើពិភព​លោក​៕