ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សព្វផ្សាយ​ទិសដៅ​ការងារ​ឆ្នាំ2012 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

11 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ​ព្រឹក​ថ្ងៃទី​៦ មេសា នៅ​ស្នង​ការ​ដ្ឋាន​​នគរបាល​ខេត្ត​ មាន​បើក​កិច្ច​ប្រជុំ​​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ឆ្នាំ​២០១១ ​​និង​ផ្សព្វ​ផ្សាយ​ខ្លឹម​សារ​ទិស​ដៅ​ការ​ងារ​ឆ្នាំ​២០១២ របស់​​អគ្គ​ស្នង​ការដ្ឋាន​នគរបាល​​ជាតិ​ដល់​ស្នង​ការ​រង​ អធិការ និងនាយ​ប៉ុស្តិ៍រដ្ឋ​បាល​ទូទាំងខេត្ត​​ ក្រោម​អធិបតីភាព​ លោក​ ជៀង​ អំ អភិបាល​​ខេត្ត​ ​​។ ចូលរួមក្នុង​

ខេត្តស្វាយរៀង ៖ ​ព្រឹក​ថ្ងៃទី​៦ មេសា នៅ​ស្នង​ការ​ដ្ឋាន​​នគរបាល​ខេត្ត​ មាន​បើក​កិច្ច​ប្រជុំ​​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ឆ្នាំ​២០១១ ​​និង​ផ្សព្វ​ផ្សាយ​ខ្លឹម​សារ​ទិស​ដៅ​ការ​ងារ​ឆ្នាំ​២០១២ របស់​​អគ្គ​ស្នង​ការដ្ឋាន​នគរបាល​​ជាតិ​ដល់​ស្នង​ការ​រង​ អធិការ និងនាយ​ប៉ុស្តិ៍រដ្ឋ​បាល​ទូទាំងខេត្ត​​ ក្រោម​អធិបតីភាព​ លោក​ ជៀង​ អំ អភិបាល​​ខេត្ត​ ​​។ ចូលរួមក្នុង​ឱកាសនោះ មាន​លោក​ឧត្តម​សេនីយ៍​ត្រី​​​ប្រាជ្ញ​ រឹម ​ស្នង​ការ​នគរបាល​ខេត្ត​ លោក​ឧត្តម​សេនីយ៍ត្រី  ម៉ែន សារ៉ុន មេបញ្ជាការ​​ប្រតិបត្តិ​ការ​​សឹក​រង​ស្វាយរៀង ​លោកហ៊ីង​ ប៊ុន​ជា  ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត ​លោក​​វរ​សេនីយ៍​ឯក ព្រំ ដន ​មេបញ្ជាការ​​រង​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​ ។​

លោក​វរសេនីយ៍ឯក​ សាន់ សំអាត ស្នងការ​​រងនគរបាល​ខេត្ត​ បាន​អាន​របាយការណ៍​បូក​សរុប​លទ្ធផល​​ការងារ​ឆ្នាំ​​២០១១ ​ឱ្យដឹងថា បទ​ល្មើស​កើត​ឡើង​៦៦​លើក បង្ក្រាប​បាន​៥៥​លើក ឃាត់​ខ្លួន​មុខ​សញ្ញា​​សង្ស័យ​បាន​១០០នាក់ ក្នុង​នោះ​បទ​ល្មើស​ឧក្រិដ្ឋ​​ ២១​លើក ​ឃាត់​ខ្លួន​​មុខ​សញ្ញា​៤១​នាក់ ​និង​បទ​ល្មើស​​មជ្ឈិម​​៣៥​លើក ឃាត់​ខ្លួន​មុខ​សញ្ញា​​បាន​៥៩នាក់​ ។​ ដោយ​ឡែក​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​​១២៦លើក ប្រៀប​ធៀប​ឆ្នាំ​២០១០​​​ថយ​ចុះ៦លើក ​បណ្តាល​​​ឱ្យ​ស្លាប់​​៦៤នាក់ ​របួស​ធ្ងន់​និង​ស្រាល​២០១នាក់​ ខូច​ខាត​រថយន្ត​​៤៥​គ្រឿង​ ម៉ូតូ១៤៣គ្រឿង​ កង់​១៤គ្រឿង​ និង​គោយន្ត​​១គ្រឿង​ ។ ជាទូទៅ​គ្រោះថ្នាក់​​បណ្តាល​មកពី​បើក​បរ​ក្នុង​ល្បឿន​លឿន​​ហូសកម្រិត​កំណត់​ ជែង​គ្នា​ក្នុង​​ស្ថាន​ភាព​​គ្រោះ​ថ្នាក់​ ស្រវឹង​ស្រា មិន​គោរព​​អាទិភាព​ មិន​ប្រកាន់​ស្តាំ​ ការ​ធ្វេស​ប្រហែស និង​បញ្ហា​សុខ​ភាព ។​

លោក​ឧត្តមសេនីយ៍​ត្រី  ប្រជ្ញា រឹម  ស្នង​ការ​នគរបាលខេត្ត​ បាន​អាន​របាយការណ៍​របស់​អគ្គ​​ស្នងការដ្ឋាននគរបាលជាតិ​ ផ្សព្វផ្សាយ​​​ទិស​ដៅ​ និង​ភារកិច្ច​​ការ​ងារ​​ឆ្នាំ​២០១២ ដល់​មន្ត្រី​នគរ​បាល​​ក្រោម​ឱវាទ​​ រួម​មាន​ ទី១-​សហការ​​ការ​ពារ​ប្រកបដោយ​សុវត្ថិភាពដាច់ខាត​ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​ និង​រាល់​វេទិកាអាស៊ាន​តូច​ធំ​ ដែល​ប្រព្រឹត្ត​ទៅនៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ។ ពង្រឹង​បរិយាកាស​នយោបាយ​​ល្អ​ប្រសើរ​​សម្រាប់​កា​រ​បោះឆ្នោត​គ្រប់​ដំណាក់កាលនៃ​ការ​បោះឆ្នោត​ ។ ទី២-​បន្ត​រក្សា​ និង​ពង្រឹង​ស្ថិរភាព​សន្តិ​​សុខ​សណ្តាប់​ធ្នាប់​​សង្គម​ ។​ ទី៣-​បន្ត​កំណែ​ទម្រង់​​កង​កម្លាំង​នគរបាល​ជាតិ​​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​​ និង​ប្រកប​​ដោយ​ប្រសិទ្ធភាព​ ។​

លោក​ ប្រាជ្ញ រឹម  សង្កត់​ធ្ងន់ថា បទ​ល្មើស​ឧក្រិដ្ឋ​​ ការ​រំ​លោភ​​សេព​សន្ថវៈ​ យើង​ត្រូវ​​ប្រឹង​ប្រែង​​ទប់​ស្កាត់​ ។ជាមួយនេះពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ឱ្យ​មាន​ប្រសិទ្ធភាព​​ខ្ពស់ ដក​កុង​ត្រូល​ជជុះឱ្យ​អស់​​ពី​ថ្នល់​ជាតិ​ ។ ចំពោះ​​ការ​ធ្វើ​អត្ត​សញ្ញាណប័ណ្ណ​​ជូន​ប្រជា​​​ពលរដ្ឋ​​​ គឺ​លោក​មេ​ភូមិ​​ មន្ត្រី​ប៉ុស្តិ៍​​រដ្ឋ​បាល ក្រុម​ប្រឹក្សា​​ឃុំ ត្រូវ​​សហការ​​គ្នា ស្រង់​ទិន្ន​ន័យ​​ពី​អាយុ​១៥​ឆ្នាំ​ឡើង​​​ រួច​​ធ្វើ​របាយ​ការណ៍​ជូន​លោក​អភិ​បាល​​ក្រុង​-ស្រុក​ សម្រេច​​បញ្ជូន​​មក​ស្នង​ការ​នគរ​បាល​​ខេត្ត​​ពិនិត្យ​​រួច​បញ្ជូន​​មកលោក​អភិបាល​ខេត្ត​សម្រេច​ ។ លោក​ ប្រាជ្ញ រឹម បន្ត​ទៀត​ថា​ ចំពោះ​​ជន​បរទេស​​ដែល​ចូល​មករស់នៅ​ក្នុង​េខត្ត​ ហើយ​បាន​​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ត្រូវ​តែ​ពិនិត្យ​​មើល​ឡើងវិញ​ បើ​ពុំ​ទាន់​បានចូល​​សញ្ជាតិ​​ខ្មែរ​​​ ត្រូវ​តែ​​ដក​ហូត​យក​អត្ត​សញ្ញាណ​ប័ណ្ណ​មក​វិញ​ ​។​

លោក​​ ជៀង​ អំ​ អភិបាល​ខេត្ត​​ បាន​មាន​មតិ​សំណេះសំណាល​ថា ទី១-​បន្ត​អនុវត្ត​គោល​នយោបាយ​ភូមិ​-ឃុំ មាន​​​សុវត្ថិភាព​​ឱ្យ​មាន​និរន្តរ​ភាព​​ ពង្រឹង​ប្រជាការពារ​​យាម​កាម​ឱ្យ​បាន​ទៀង​ទាត់​ ។  ទី២-​ពង្រឹង​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ស​​ង្គម​ឱ្យ​បាន​​ល្អ​ប្រសើរ​ ​។​ ទី៣-​លោក​សុំ​សរសើរ​នគរបាល​​​ដែល​បាន​ជួយជម្លៀស​​​ប្រជា​ពលរដ្ឋ​ពេលមាន​ទឹក​ជំនន់​ ។ លោក​បន្ត​ទៀត​ថា ​បច្ចុប​្បន្ន​​ស្ថាន​ភាព​ទូទៅ​មាន​ភាព​​ល្អ​ប្រសើរ​ ធ្វើ​ឱ្យ​សន្តិ​សុខ​​ជាតិ និង​ស្ថាន​ភាព​​នយោបាយ​​ល្អ​ប្រសើរ ក៏​ប៉ុន្តែ​​អ្វីដែលគួរ​ឱ្យ​​ចាប់​អារម្មណ៍នោះ ​​​គឺគ្រោះ​ថ្នាក់​ចរាចរណ៍​ថយ​ចុះ​ តែ​ការ​ស្លាប់​កើន​ឡើង​ ​ដូចនេះ​ត្រូវ​ពង្រឹង​បញ្ហា​សន្តិ​សុខ​​សណ្តាប់​ធ្នាប់​ពេល​ចូល​ឆ្នាំ​​ថ្មី​ កុំ​ឱ្យ​មាន​ចោរ​លួច​ ចោរ​ប្លន់​ គ្រោះ​អគ្គិភ័យ​ និង​គ្រោះ​ថ្នាក់​​ចរាចរណ៍ ។ ត្រៀម​កម្លាំង​ជួយ​អន្តរាគមន៍​ឱ្យ​ទាន់​ពេល​វេលា​ ហើយ​ត្រៀម​កម្លាំង​ការពារ​​នៅ​ពេ​ល​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​​ឃុំ​-សង្កាត់ខាងមុខ​ ដើម្បី​ធានា​ឱ្យ​ការ​បោះ​ឆ្នោតប្រព្រឹត្តទៅ​ដោយ​​សេរី​ ​យុតិ្តធម៌ និង​គ្មាន​អំពើ​ហិង្សា៕