ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេជោ ហ៊ុន សែន ​អញ្ជើញ​ជា​អធិបតី​សម្ពោធ​​បើក​ឱ្យ​ប្រើ​ប្រាស់​ផ្លូវជាតិ​លេខ​៦៨ ជា​ផ្លូវ​​យុទ្ធ​សាស្ត្រ​ព្រំដែន​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​បាន​អញ្ជើញ​​ជាអធិបតី​ដ៏​ខ្ពង់​ខ្ពស់​​សម្ពោធ​​បើក​​​ឱ្យ​ប្រើ​ប្រាស់​ផ្លូវ​ការ​នូវ​​​ផ្លូវ​ជាតិ​​លេខ​៦៨ ​តភ្ជាប់​ពី​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប ​ឆ្ពោះ​ទៅ​សង្កាត់​​អូស្មាច់ ​​ក្រុង​សំរោង ​ខេត្ត​ឧត្តរ​មាន​ជ័យ ​នា​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៩ មេសា ​២០១២ ​ដែល​ទីតាំង​​សម្ពោធ​ធ្វើ​ទៅ​ភូមិ​ចំបក់​ហែ ឃុំ​កំពង់​ថ្កូវ ​ស្រុក​ក្រឡាញ៉ ខេត្ត​សៀមរាប ។

រាជធានីភ្នំពេញ ៖ ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​បាន​អញ្ជើញ​​ជាអធិបតី​ដ៏​ខ្ពង់​ខ្ពស់​​សម្ពោធ​​បើក​​​ឱ្យ​ប្រើ​ប្រាស់​ផ្លូវ​ការ​នូវ​​​ផ្លូវ​ជាតិ​​លេខ​៦៨ ​តភ្ជាប់​ពី​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប ​ឆ្ពោះ​ទៅ​សង្កាត់​​អូស្មាច់ ​​ក្រុង​សំរោង ​ខេត្ត​ឧត្តរ​មាន​ជ័យ ​នា​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៩ មេសា ​២០១២ ​ដែល​ទីតាំង​​សម្ពោធ​ធ្វើ​នៅ​ភូមិ​ចំបក់​ហែ ឃុំ​កំពង់​ថ្កូវ ​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប ។

ផ្លូវ​​ជាតិ​លេខ​៦៨ ដែល​បើក​សម្ពោធ​នៅ​ថ្ងៃ​នេះ​មាន​​ប្រវែង​១១៧​​គីឡូ​ម៉ែត្រ ​គឺ​ជា​ផ្លូវ​​​យុទ្ធ​សាស្ត្រ​​សម្រាប់តភ្ជាប់​​ទៅ​បណ្តា​ខេត្ត​នៅ​តាម​បន្ទាត់​​ព្រំដែន​​ភាគខាង​លិច​សរុប​រួម​​មាន​ប្រវែង​១.២៨៧​គីឡូ ម៉ែត្រ ​ងាយ​ស្រួល​​ដល់​ការ​ដឹក​ជញ្ជូន​​អ្នក​ដំណើរ​​ចល័ត​ទំនិញ​​ពីព្រំ​ដែន​មួយ​ទៅ​ព្រំដែន​​មួយ​ និង​អភិ​វឌ្ឍន៍​ទៅ​ជា​ព្រំដែន​​សន្តិ​ភាព ​ពាណិជ្ជ​កម្ម និង​សេដ្ឋ​កិច្ច​ ។

សូម​បញ្ជាក់ថា ពិធី​សម្ពោធ​នេះ​​មាន​ការ​អញ្ជើញ​​ចូលរួម ពី​លោក​​ឧប​នាយក​រដ្ឋ​មន្ត្រី ទេស​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ រដ្ឋ​លេខាធិការ​ អភិ​បាល​ខេត្ត​​ តំណាង​ស្ថាន​​ទូត​​នានា​ប្រចាំ​​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដៃ​គូ​អភិ​វឌ្ឍន៍​ជាតិ​-អន្តរជាតិ​ និង​មន្ត្រី​ពាក់​ព័ន្ធ​​មកពីស្ថាប័ន​នានា​ជាច្រើន​ផង​ដែរ ៕