ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យេម៉ែន​៖ សមាជិក​​​អាល់​កៃដា​​24នាក់​​ស្លា.ប់​​ក្នុង​​ការ​វាយ​ប្រហារ​​​

11 ឆ្នាំ មុន

យោងតាម​​​ក្រសួង​ការពារ​​ប្រទេស​យេម៉ែន​ ​និង​ប្រមុខ​កុល​សម្ព័ន្ធ​​មួយ​ថា សមាជិក​​​​អាល់កៃដា​​​២៤​នាក់​បាន​ត្រូវ​​ស្លា.ប់​ក្នុងការ​វាយប្រហារ​តាម​​​អាកាស​នានា​​កាលពីយប់​​​ថ្ងៃទី​៧ មកទី​៨​មេសា​។​

យោងតាម​​​ក្រសួង​ការពារ​​ប្រទេស​យេម៉ែន​ ​និង​ប្រមុខ​កុល​សម្ព័ន្ធ​​មួយ​ថា សមាជិក​​​​អាល់កៃដា​​​២៤​នាក់​បាន​ត្រូវ​​ស្លាប់​ក្នុងការ​វាយប្រហារ​តាម​​​អាកាស​នានា​​កាលពីយប់​​​ថ្ងៃទី​៧ មកទី​៨​មេសា​។​

ក្រសួង​​ការពារ​ប្រទេស​​និយាយថា ពួក​ភេរវ​ករអាល់​កៃ​ដា១៦​នាក់​ត្រូវ​សម្លាប់​ក្នុង​ការ​វាយ​ឆ្មក់​​តាម​អាកាសមួយ​នៅ​KOUD ជិត​​ក្រុង​​ហ្ស៊ីន​​​ជីបា​ ។​ ក្រុង​​​​ហ្ស៊ីន​​​ជីបា​ទីប្រជុំ​ជន​​ខេត្ត​អាប៊ីយ៉ាន​ និងតំបន់​ជុំ​វិញ​ទីក្រុង​នេះ​ស្ថិត​ក្នុង​កណ្តាប់​ដៃ​ពួកយុទ្ធ​ជន​​អាល់​កៃដា​​​ចាប់តាំងពី​ខែឧសភា​​ ឆ្នាំ​២០១១មក ។ ចំណែក​​សមាជិក​អាល់​កៃដា ​​៨​នាក់​​​ទៀត ស្លាប់​ពេល​​​រថយន្ត​ពួកគេ​ត្រូវ​​កម្ទេច​​​ដោយ​មីស៊ីល​មួយ​គ្រាប់​​នៅភាគ​អាគ្នេយ៍​​យេ​ម៉ែន។​ នេះជាការ​​អះអាង​​របស់​​ប្រមុខកុល​សម្ព័ន្ធ​មួយ​ដែល​ថា​​​នោះជា​ការ​វាយ​ប្រហារ​​ពី​សំណាក់​យន្ត​ហោះ​គ្មាន​មនុស្សបើក​​​អាមេរិក​​មួយ​គ្រឿង ។

សហរដ្ឋ​អាមេរិក​បាន​រួម​​​សហការយ៉ាង​​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​​យេម៉ែន​​ក្នុង​ការប្រឆាំង​​​ភេរវកម្ម​​។ ការ​វាយ​ឆ្មក់​​របស់​អាមេរិក​ធ្វើ​ឡើង​ជារឿយៗ​តាម​​យន្ត​ហោះ​គ្មាន​មនុស្ស​​​បើក​ សំដៅ​​ជាពិសេស​លើ​បណ្តា​សមាជិក​អាល់កៃដា​​នៅភាគ​​​ខាងត្បូង​​និង​ភាគ​ខាង​កើត​ប្រទេស​​ទោះបី​ជា​ក្រុង​វ៉ាស៊ីនតោន​​ពុំ​ទទួល​ស្គាល់​​​ពីការ​ធ្វើ​​ប្រតិបត្តិ​ការ​​​បែប​​នេះក្តី ៕