ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​​លើ​​វេ​ទិ​កា​​កោះ​​​សន្តិ​​ភាព​​រឿង​​ក្តី​​ខ្ចី​​ប្រាក់​ចំនួន​៩​ម៉ឺន​​ដុល្លា​​រ អាយ៉ៃ​​ឆ្លង​​ឆ្លើយ​មិន​​ទាន់​​ចប់​​ទេ​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រឿង​ក្តី​មួយ​រវាង​លោក​ខុង ស៊ាងហ៊ី ម្ចាស់​បំណុល​ និង​លោក​ស៊ូ វ៉ៃ រួម​ជា​មួយ​លោក​ស៊ុន ហួរ ដោយ​មាន​មេធា​វី​ការពារ​ក្តី​ទាំង​សង​ខាង​ផង​ បាន​យក​កោះ​សន្តិ​ភាព​ធ្វើ​ជា​វេទិកា​«អាយ៉ៃ​ឆ្លង​ឆ្លើយ​»ទៅ​ហើយ ។

ក្នុង​នាម​«ជា​ស្ពាន​ចម្លង​ព័ត៌​មាន​»​ និង​ជា​សារព័ត៌​មាន​ឯក​រាជ្យ​មួយ​ជា​ទី​ពេញ​និយម​ពី​គ្រប់​មជ្ឈដ្ឋាន​នោះ​ ការិយាល័យ​និពន្ធ​យើង​ដោយ​ទទួល​យក​កា​រ​ទិញ​ទំព័រផង​បាន​​សម្រេច​​ថត​​ចម្លង​​លិខិត​បក​ស្រាយ​នេះ​ចុះ​​ផ្សាយ​ទាំង​ស្រុង​ដោយ​មិន​ទទួល​ខុស​ត្រូវ​ និងមិន​ធ្វើ​អត្ថា​ធិប្បាយ​ណា​មួយ​ឡើយ ដូច​ខាង​ក្រោម​​​ ។

សូម​ជម្រាប​ជូន​ថា បើ​ភាគី​ណា​មួយ​«ចង់​ធ្វើ​អាយ៉ៃ​ឆ្លង​ឆ្លើយ​បន្ត​ទៀត​»​យើង​មិន​ធុញ​ថប់​ទេ​ គឺ​ទទួល​យក​មក​ចុះ​ផ្សាយ​ដោយ​រីករាយ​ និង​ដោយ​មិន​ទទួល​ខុស​ត្រូវ​ទេ ប៉ុន្តែ​​សូម​មេត្តា​«ទិញ​ទំព័រ​បង់​ថ្លៃផ្សាយ​ជា​មុន​​​»​ដើម្បី​សុំ​សិទ្ធិ​ផ្សព្វ​ផ្សាយ​ ។ បើ​មិន​បង់​ប្រាក់​ទិញ​ទំព័រ​ទេ ការិយា ល័យ​និពន្ធ​យើង​មិន​ទទួល​យក​លិខិត​បំ​ភ្លឺ​ណា​មួយ​មក​ចុះ​ផ្សាយ​ឡើយ សូម​ភាគី​ទាំង​២​ជ្រាប​ជា​ព័ត៌​មាន​ ។