ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ​ផ្សារសាមគ្គី​​ក្រុង​ក្រចេះ ​ក្រោយ​ពី​កសាង​រយៈ​​ពេល​៩​ខែ​

12 ឆ្នាំ មុន

ខេត្ត​ក្រចេះ​ ៖ ផ្សារសាមគ្គីក្រុងក្រចេះ ជា​អំណោយរបស់សម្តេចតេជោ និងលោកជំទាវ ​កិត្តិ​ព្រឹទ្ធ​បណ្ឌិតត្រូវបានកសាងរួចរាល់និងបាន​សម្ពោ​ធដាក់​ឱ្យប្រើប្រាស់ជាផ្លូវការ​កាលពីព្រឹក​ថ្ងៃទី៨ មេសា ក្រោយ​ពីជួបគ្រោះ​អគ្គិ​ភ័យឆាប​ឆេះ​​អស់​គ្មាន​សល់ កាល​ពីដើមខែមិថុនា ២០១១ កន្លងទៅ និង​បាន​កសាងរួចរាល់ជា​ស្ថាពរ​រយៈ​ពេល​ជិត​មួយ​

ខេត្ត​ក្រចេះ​ ៖ ផ្សារសាមគ្គីក្រុងក្រចេះ ជា​អំណោយរបស់សម្តេចតេជោ និងលោកជំទាវ ​កិត្តិ​ព្រឹទ្ធ​បណ្ឌិតត្រូវបានកសាងរួចរាល់និងបាន​សម្ពោ​ធដាក់​ឱ្យប្រើប្រាស់ជាផ្លូវការ​កាលពីព្រឹក​ថ្ងៃទី៨ មេសា ក្រោយ​ពីជួបគ្រោះ​អគ្គិ​ភ័យឆាប​ឆេះ​​អស់​គ្មាន​សល់ កាល​ពីដើមខែមិថុនា ២០១១ កន្លងទៅ និង​បាន​កសាងរួចរាល់ជា​ស្ថាពរ​រយៈ​ពេល​ជិត​មួយ​ឆ្នាំរួចមក ។ ​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោមការ​អញ្ជើញជា​អធិបតីពីសំណាក់លោក​អឹុម ឈុន​លឹម ទេសរដ្ឋមន្ត្រី​​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំដែនដីនគ​រូប​នីយកម្ម និងសំណង់ ជាតំណាងដ៏ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន និងជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត។

​តាម​របាយ​ការណ៍​មន្រ្តីអាជ្ញាធរ​ខេត្តបានឱ្យ​ដឹង​ថា ផ្សារសាមគ្គី​ក្រុង​ក្រចេះ ដែលទើបតែ​កសាង​រួចនេះ មាន​ផ្ទៃ​ក្រឡា​៩០​ម៉ែត្រ​គុណ​និង​៥០​​ម៉ែត្រ ស្មើនឹង​៤.៥០០​ម៉ែត្រការ៉េ និងបាន​កសាង​តូប ចំនួន៤២២តូប និងរានចំនួន​១៣២​រាន សម្រាប់​លក់បន្លែត្រីសាច់​ និង​កន្លែង​ផ្ញើ​កង់​ម៉ូតូ​មាន​ទំហំ៥៧​ម៉ែត្រការ៉េ បន្ទប់អនាម័យបុរស​ស្រ្តី​មាន​ចំនួន​៦​ប​ន្ទប់ និង​កន្លែងសំរាប់ដាក់​សំរាម​ទំហំ​២២​ម៉ែត្រការ៉េ។ ផ្នែកខាងក្នុង​មាន​បន្ទប់​រដ្ឋ​បាល​ទំហំ​៣៦ម៉ែត្រការ៉េ មាន​ទ្វារធំចេញចូល​ចំនួន​៤ទិស មានទំហំ៤​ដល់​៦​ម៉ែត្រ រួម​ទាំង​ទ្វារតូច-ធំ​ជុំវិញផ្សារសរុប​​ចំនួន២១​ទ្វារ ។ ផ្លូវ​បេតុង​​សរសៃដែកជុំវិញ ផ្សារមាន​ប្រវែង​៦៨៥​ម៉ែត្រ ផ្លូវបេទីម​ប្រវែង៥១៥​ម៉ែត្រ និងលូ​ក្នុង​ផ្សារនិងជុំវិញផ្សារមានប្រវែង​៤៨៥ម៉ែត្រ។ តម្លៃនៃការសាងសង់សរុបប្រាក់ចំណាយមានចំនួន១.០៩ ១.៤៨៤​ដុល្លារ ។

លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម ជា​ប្រធាន​គណៈពង្រឹងមូលដ្ឋានខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ​បានមានប្រសាសន៍ថា អគារ​ផ្សារ​ដ៏ថ្មី​សន្លាង និង​ធំស្កឹមស្កៃនេះ​អាច​ចាត់​ទុក​ថា ជា​សំណង់ប្រវត្តិ​សាស្រ្តសំខាន់ថ្មីមួយ​ទៀត ក្នុង​ចំណោមសមិទ្ធផលថ្មីៗទាំងឡាយ​នៅ​ទូទាំង​ខេត្ត។ សំណង់​ផ្សារថ្មីនេះក៏ជា​ចំណងដៃ​របស់​សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន  និង​លោក​ជំទាវកិត្តិព្រឹទ្ធបណ្ឌិត​ជូន​ចំពោះ​អាជីវ​ករ និងប្រជាពល​រដ្ឋ​ក្នុង​ខេត្ត​ក្រចេះ​សម្រាប់ឆ្នាំថ្មី ក៏ដូច​ជា​សម្រួល​​ចរន្ត​​សេដ្ឋ​កិច្ច​គ្រួសាររវាង​អាជីវ​ករ​ និង​ប្រជាពល​រដ្ឋ៕