ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់​សម្លា.ប់​​​ស្រស់​ៗមុខ​​​​សាលា​ឃុំ​​​​​ និង​មុខ​ប៉ុស្តិ៍​​​​រដ្ឋបាល​អម​លាំង​​ ​​​​យក​ម៉ូតូ​១គ្រឿង​ទៅ​បាត់​​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​​​ ៖ ការណី​ប្លន់​​សម្លា.ប់​​មួយ​ បាន​កើត​​ឡើង​​កាល​ពីវេលា​​ម៉ោង​​​៨​យប់​​​ថ្ងៃទី​​​៧ មេសា ២០១២​ នៅក្នុង​​​ភូមិ​​​តាកោង​ ឃុំ​អម​លាំង​​ ស្រុក​​ថ្ពង​​ ចំណុច​​មុខ​សាលា​ឃុំ​​អម​លាំង​ និង​មុខ​​ប៉ុស្តិ៍​​​រដ្ឋ​បាល​​​ឃុំ​អម​លាំង​​ បណ្តា​​​​លឱ្យ​បុរស​​ម្នាក​់​​​​​​ស្លា.ប់​​​​ក្នុង​ថ្លុក​ឈាម​​​នៅ​​​ផ្ទះ​របស់ខ្លួន ។​

ខេត្ត​កំពង់​ស្ពឺ​​​ ៖ ការណី​ប្លន់​​សម្លាប់​​មួយ​ បាន​កើត​​ឡើង​​កាល​ពីវេលា​​ម៉ោង​​​៨​យប់​​​ថ្ងៃទី​​​៧ មេសា ២០១២​ នៅក្នុង​​​ភូមិ​​​តាកោង​ ឃុំ​អម​លាំង​​ ស្រុក​​ថ្ពង​​ ចំណុច​​មុខ​សាលា​ឃុំ​​អម​លាំង​ និង​មុខ​​ប៉ុស្តិ៍​​​រដ្ឋ​បាល​​​ឃុំ​អម​លាំង​​ បណ្តា​​​​លឱ្យ​បុរស​​ម្នាក​់​​​​​​ស្លាប់​​​​ក្នុង​ថ្លុក​ឈាម​​​នៅ​​​ផ្ទះ​របស់ខ្លួន ។​

ទាក់​ទិន​​នឹង​ករណី​​​ប្លន់​សម្លាប់​​នេះ លោក​​​អនុសេនីយ៍​​ឯក​ ហ៊ុន សុខហុន​ អធិការ​​រង​​​នគរបាល​​​ស្រុកថ្ពង​ ទទួល​បន្ទុក​​ការងារ​​​ព្រហ្ម ទណ្ឌ​​បាន​​​ឱ្យ​ដឹង​ថា នៅ​ម៉ោង​​​៨យប់​​​ស្ថិត​​ក្នុងផ្ទះ​របស់​​ជន​រងគ្រោះ​​ឈ្មោះ ឃួន ​នីម អាយុ​​​៥៤​ឆ្នាំ ​​និង​ប្រពន្ធ​ឈ្មោះ​ គឹម​ ចេង អាយុ​​​​​៥៥ឆ្នាំ ​​ដែល​​​ប្រពន្ធ​ជាគ្រូ​​​ពេទ្យឯកជន​​​​​​​​​លក់​ថ្នាំ​ពេទ្យ និ​ង​ចាក់​ថ្នាំ​​តាម​ភូ​មិ​​ ឯ​​ជន​រងគ្រោះ​​​ជាប្តី​​​ជាអ្នក​​​ដឹក​អុស​លក់ ។ ខណៈ​​ដែល​​​ប្រពន្ធ​​ពុំ​​​នៅ​ផ្ទះ​​​ ព្រោះរវល់​​ទៅ​​​​​ជជែក​លេង​ជាមួយ​​​​អ្នក​​​ជិតខាង​​​ ឯប្តី​គាត់​​​ឈ្មោះ ឃួន នីម កំពុង​​មើល​ទូរទស្សន៍​​​​​ដេក​លើគ្រែ​​​​ ពុំ​​​​បាន​បិទ​ទ្វារ​​​ទេ​ ចំហរ​​​រង​ចាំប្រពន្ធ​​​មក​វិញ ។ ពេល​​​ឱកាស​ស្ងាត់​​​មួយ​ប៉ប្រិច​​ភ្នែក​​​ក៏​មាន​ចោរ​​​មួយ​ក្រុម​​មាន​គ្នា​ចាប​់​ពី​​​២នាក់​ទៅ បាន​​​​វាយ​ជន​រងគ្រោះ​​​​ បែក​ច្រមុះ​​​ ចង្កា​​ បាក់​ឆ្អឹង​​​​ថ្គាម បាក់​​​​​ដៃ​ស្តាំ ដេ​​ក​ស្លាប់​​​ក្នុង​ថ្លុក​ឈាម​​​​ក្នុង​ផ្ទះ​​​​​តៀម​​​ជញ្ជាំង​​​ក្តារ​ប្រក់​​​សង្កសី​​ទំហំ​​​៥ម៉ែត្រ​​គុណ​​​​៨ម៉ែត្រ​​ ដោយ​ពុំ​មាន​​​អ្នក​​​ណា​​​ម្នាក់បាន​ដឹង​​​ និង​ឃើញ​​​ហេតុការណ៍​​នេះ​ទេ ​។ ពេល​​​ប្រពន្ធ​​​ចូល​ដល់​​ក្នុង​​​ផ្ទះ​ ​​ក៏​​​ស្រាប់​តែឃើញ​​​ប្តី​ស្លាប់​​​បាត់​ទៅ​ហើយ​​​ ឯ​សម្ភារ​​​​​រាយ​ប៉ាយ​​​គ្មាន​សណ្តាប់​ធ្នាប់​​​​ ព្រោះ​​​ត្រូវ​​​ក្រុម​​ចោរ​​​រើ​​កកាយ ។​​ ឃើញ​សភាព​បែប​នេះ​​​ ស្ត្រី​ជាប្រពន្ធ​​​ក៏ស្រែក​​​ហៅ​គេ​​​ជួយ ។ សមត្ថ​កិច្ច​​​បាន​ធ្វើ​​​ការ​ហ៊ុំ​ព័ទ្ធ​​​ទីតាំង​​​កើ​តហេតុ​​​តាំងពីយប់​​​រហូតដល់​​​ព្រឹក​​ទើប​​​មន្ត្រី​​​នគ​របាល​ព្រហ្ម​ទណ្ឌ​​​ផ្នែក​បច្ចេក​ទេស​​​​ខេត្ត​​ កង​រាជ​​​​អាវុធ​ហត្ថ​​​ខេត្ត ធ្វើ​​ការ​ត្រួ​ត​ពិនិត្យ​​ ទើប​​​ដឹង​​​ថា សពត្រូវ​​​ឃាតករ​​សម្លាប់​​ដោយ​​​​វាយ​នឹង​​​ដំបង​រឹង​​ ចំ​ច្រមុះ​​ ថ្គាម​ បាក់​ដៃ​​​ម្ខាង​​ ។

សម្ភារ​ដែល​បាត់​បង់​​​គឺមាន​​តែ​ម៉ូតូ​១គ្រឿង​​​ប៉ុណ្ណោះ ម៉ាក​ហុង​ដា​​សេ​១២៥ សេ៊រី​​២០០៧​​ ​​​​​។ ពាក់​ព័ន្ធ​​ករណីនេះ​ សមត្ថ​កិច្ច​​​កំពុង​​​ស្រាវជ្រាវ​រក​មូល​ហេតុ​​​នៃការប្លន់​​​សម្លាប់​​​នេះ​​៕​​​​​