ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​យន្ត​ហោះ​​F-18មួយ​គ្រឿង​​របស់​​កង​ម៉ារីន​​អាមេរិក​

12 ឆ្នាំ មុន

ទូរទស្សន៍​​ក្នុង​ស្រុក​​​​​មួយ​​ដែល​ដក​ស្រង់​​​សំដី​​​អ្នកនាំពាក្យ​​យោធា​ម្នាក់​​ថ្លែង​ថា ​យន្ត​ហោះ​​​​ប្រដេញ​​ធុន​F-18 ​​​មួយគ្រឿង​​របស់​កង​​ម៉ារីន​ ​អាមេរិក​បាន​ធ្លាក់​កាលពី​ថ្ងៃៃទី​​​៦ មេសា កន្លង​មក​​​នេះ​​លើ​អគារ​ស្នាក់​នៅ​​មួយ​​ស្ថិត​​នៅជិត​ទីក្រុង​ VIRGINA BEACH ​​​រដ្ឋ​វៀជីនៀ​ ​បណ្តាល​ឱ្យ​​​មាន​អគ្គិភ័យ​​ឆាប​ឆេះ​ ​។​

​ទូរទស្សន៍​​​ WTKR TV ​​រាយ​ការណ៍​ថា ​​​យន្ត​ហោះ​ដែល​​ធ្លាក់​​នោះ​គឺ​ជា​យន្ត​ហោះ​​​ប្រដេញ​​​ធុន​ F/A-18D របស់​​កង​ម៉ារីន​​ ។ វា​បាន​ធ្លាក់​​​លើ​អគារ​​រស់​នៅ​​​មួយ​​ស្ថិត​នៅ​​តាម​វិថី​​​​​ BIRDNECK ROAD នៃក្រុង​ VIRGINIA BEACH ។ ​​​​អណ្តាត​ភ្លើង​​​​និង​​ផ្សែង​យ៉ាង​​​ក្រាស់​បាន​​​ហុយ​ចេញ​​ពី​កន្លែង​​​យន្ត​ហោះ​​​នេះ​ធ្លាក់ ។  ទូរទស្សន៍​​CNN  ដែល​​​ដក​ស្រង់សំដី​​មនុស្សម្នាក់​​​​ដែល​ឃើញ​ហេតុ​ការណ៍​នេះ​និយាយ​ថា ពេល​​​យន្ត​ហោះធ្លាក់​​មាន​បំណែក​​​នានា​របស់​​យន្ត​ហោះ​​​ខ្ទេចទៅគ្រប់​​​ទិស​ដែល​​ទៅប៉ះ​​អគារ​ដទៃៗទៀត ។ ​​អគារ​​នៅ​​ជុំ​វិញ​​​​កន្លែង​​​យន្ត​ហោះ​​ធ្លាក់​​ក៏រង​​ការខូចខាតដែរ។​ 

អ្នក​​​បើក​​ទាំង២នាក់​អាច​លោត​ចេញ​​​​តាម​ឆត្រ​យោង​ទាន់​ពេល​ហើយត្រូវ​​បាន​បញ្ជូន​​​ទៅ​មន្ទី​រ​​ពេទ្យ។ យោងតាម​​​ម៉ាស៊ីន​​ឃោសនា​​ក្នុង​​​​​ស្រុក​​ថា​មនុស្ស​ម្នាក់អាចត្រូវ​​របួស​នៅកន្លែង​​​​យន្ត​ហោះ​ធ្លាក់​ ។ ​ការធ្លាក់​យន្ត​ហោះ​​នេះ​​ក៏បង្ក​ការ​​ស្ទះ​ចរាចរណ៍​​បណ្តោះ​អាសន្ន​​​​នៅតាម​​​វិថី​​​ជិតខាង​​​ទាំងឡាយ​​ដែរ ៕​