ប៉ូលិស៥នាក់បានត្រូវស្លាប់ និង២នាក់ទៀតរងរបួសនៅពេលខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបើកការវាយប្រហារកាលពីយប់ថ្ងៃទី៥ មីនា កន្លងមក ប្រឆាំងមជ្ឈមណ្ឌលហ្វឹកហ្វឺនប៉ូលិសនៅក្នុងទីក្រុងកំពង់ផែការ៉ាជី ភាគខាងត្បូង ប្រទេសប៉ាគីស្ថាន ។ ទីភ្នាក់ងារព័ត៌មានក្នុងស្រុកមួយរាយការណ៍ថា ការវាយប្រហារនោះកើតឡើងនៅវេលាម៉ោង១១និង៣០នាទីម៉ោងក្នុងស្រុកនៅតំបន់ប្រជុំជន Baldia ដោយខ្មាន់កាំភ្លើងបានបាញ់រះទៅលើប៉ូលិសបន្ទាប់មករត់គេចខ្លួនពីកន្លែងកើតហេតុ ។
នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយទៀត អ្នកចេះដឹងកាន់សាសនាអ៊ិស្លាមម្នាក់ និងកូនប្រុសរបស់គេត្រូវបានបាញ់ស្លាប់នៅតំបន់មួយក្នុងទីក្រុងការ៉ាជីដែរ កាលពីយប់ថ្ងៃទី៥ មីនា ដូចគ្នា ៕
ចែករំលែកព័តមាននេះ