ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចហេង សំរិន ​ផ្ញើ​​សារ​​រំលែកទុក្ខ​​ជូនលោក​​តាកា​ហ៊ីរ៉ូ ​យូកូ​មិឈី ​ប្រធានរដ្ឋ​សភា​​ជប៉ុន

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​សម្តេច​ហេង​​ សំរិន ​ប្រធានរដ្ឋសភា​នៃព្រះរាជាណាចក្រ​កម្ពុជា ​កាល​ពីព្រឹក​ថ្ងៃទី​​​​១៥ មីនា ២០១១ បានផ្ញើ​សារ​​រំលែក​ទុក្ខ​​មួយច្បាប់​​​​ដល់ប្រធាន​រដ្ឋសភា​នៃប្រទេស​ជប៉ុន ដើម្បី​​ចូលរួម​រំលែកទុក្ខ​ដល់​ប្រជា​ជន​​ជប៉ុន ​ក៏ដូច​ជាប្រទេស​ជប៉ុន​​ទាំងមូល ​ដែលជួប​​​​ឧប្បត្តិ​ហេតុ​​​​រញ្ជួយដី​​​-រលកយក្ស​​ស៊ីណាមី​ខ្លាំងក្លា​បណ្តាល​ឱ្យ​មនុស្ស​​ជា​ច្រើន​​នាក់បាត់​បង់ជីវិត និង​ខូចខាត​​ហេដ្ឋារចនាសម្ព័ន្ធ​​ ទ្រព្យ​សម្បត្តិដ៏​ច្រើន​សន្ធឹកសន្ធាប់ គួរ​ឱ្យរន្ធត់​​ និងសោក​ស្តាយ​ ។​

​សម្តេច​ហេង សំរិន ​​បានមាន​ប្រសាសន៍​​​ថា ខ្ញុំ​មាន​ក្តីរន្ធត់​​ក្រៃលែង​​ដោយបាន​ទទួល​ដំណឹង​​ពី​ការ​រញ្ជួយដី​​​ដ៏ខ្លាំង​ក្លា​​កាលពី​ថ្ងៃទី​​១១ មីនា ២០១១ ​នៅប្រទេស​ជប៉ុន​​​ ដែល​បណ្តាល​ឱ្យ​មានការ​បាត់​បង់​​អាយុជីវិត​​មនុស្ស​​ជាង​​១ម៉ឺន
នាក់ ។ ​​ក្នុងហេតុ​ការណ៍​​ដ៏លំបាក​​​នេះ​​ខ្ញុំ​​សូម​សម្តែង​​​​​នូវសមាន​ទុក្ខ​​ដ៏ក្រៀម​ក្រំ​ចំពោះក្រុម​គ្រួសារ​​​ដែលមាន​​សមា​ជិក​​បាត់បង់ជីវិត​​​ក៏ដូចជា​​ប្រជាជនជប៉ុន​​​ទាំង​អស់​​ដែរ ។ ​ខ្ញុំ​សូម​ផ្ញើ​​ជូន​នូវ​​ការបួង​សួង​​​របស់​ខ្ញុំ​ចំពោះ​​ជន​រងគ្រោះ​​​ និង​គ្រួសារ​​​ជនរងគ្រោះទាំង​អស់ ​​ដែល​បាន​​ទទួល​រង​គ្រោះ​​ថ្នាក់ដោយ​​សារ​គ្រោះ​​ធម្មជាតិ​ដ៏កាច​សាហាវ​​នេះ ។​

សម្តេច​​ប្រធានរដ្ឋ​សភា​​​បន្ត​ថា គ្រោះ​​មហន្ត​រាយ​​​ខាងលើ​ដែល​ប្រទេស​​ និង​ប្រជាជន​​ជប៉ុន​​បាន​​រ​ងគ្រោះ​​គឺ​​ជាការរង​ទុក្ខ​​របស់​មនុស្ស​​​ជាតិ​ទាំង​មូល​​​នៅលើ​ពិភពលោក ។ ​ដើម្បី​​ចែក​រំលែក​​នូវក្តី​​​​ទុក្ខសោក​នេះ​ប្រជា​ជនកម្ពុជា សូម​កៀក​ស្មា​​ជាមួយប្រជាជន​​​ជប៉ុនដើម្បី​​​ជំនះ​​នូវរាល់​​​ការ​បំផ្លិច​បំផ្លាញ​​ដោយធម្មជាតិនេះ ៕​