ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់​សាប​មុខ​ផ្ទះ​ទំនាស់​​គ្នា​បែក​ផ្សែង​​ចោទ​អនុ្​ប្រធាន​ប៉ុស្តិ៍​ទួល​សង្កែ​​ដក​​កាំភ្លើង​​​ភ្ជង់​​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ប្រជា​ពលរដ្ឋ​​រាប​់​សិប​​នាក់​បាន​នាំគ្នា​​ចោម​រោម​មើល និងភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ​ក្នុង​ទំនាស់​រវាង​​លោក​នង សាបុង អនុ​​ប្រធាន​ប៉ុស្តិ៍​​ទួល​សង្កែ ​និង​ប្រជា​ពល​រដ្ឋ​​​២​គ្រួសារ រស់​នៅ​ក្បែរ​​ខាង​គ្នា​​ដោយ​សារ​រឿង​ចាក់​​សាប​មុខ​ផ្ទះ​ទំនាស់​នេះ​​​ ​​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៥ មេសា ២០១២ ​នៅក្នុង​ភូមិ​​ទួល​​សង្កែ សង្កាត់​ទូល​សង្កែ ខណ្ឌ​ឫស្សីកែវ ។

រាជធានីភ្នំពេញ ៖ ​ប្រជា​ពលរដ្ឋ​​រាប​់​សិប​​នាក់​បាន​នាំគ្នា​​ចោម​រោម​មើល និងភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ​ក្នុង​ទំនាស់​រវាង​​លោក​នង សាបុង អនុ​​ប្រធាន​ប៉ុស្តិ៍​​ទួល​សង្កែ ​និង​ប្រជា​ពល​រដ្ឋ​​​២​គ្រួសារ រស់​នៅ​ក្បែរ​​ខាង​គ្នា​​ដោយ​សារ​រឿង​ចាក់​​សាប​មុខ​ផ្ទះ​ទំនាស់​នេះ​​​ ​​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៥ មេសា ២០១២ ​នៅក្នុង​ភូមិ​​ទួល​​សង្កែ សង្កាត់​ទូល​សង្កែ ខណ្ឌ​ឫស្សីកែវ ។

​លោក​នាយ​រង​ប៉ុស្តិ៍​ត្រូវគេ​ចោទ​ប្រកាន់ថា ​បាន​ដកកាំ​ភ្លើង​​ភ្ជង់​ទៅ​​លើ​គូ​ទំនាស់​​  និង​បង្ក​​ឱ្យ​អ្នក​ភូមិ​​ម្នាក់​ឈ្មោះ​រ៉ែម ​សុផុន ​ភេទប្រុស អាយុ​​៧១​ឆ្នាំ មាន​លំនៅ​ផ្ទះលេខ​១៣៥H រង​របួស​ទ្រូង​ផង​ដែរ ដោយ​សារ​តែ​ការ​ប្រវាយ​ប្រតប់​គ្នា។ ទោះ​បី​ជា​យ៉ាង​ណា​លោក​នង សាបុង បាន​បដិ​​សេធ​​ថា មិន​បាន​ដក​កាំភ្លើង​​ភ្ជង់​អ្នក​ណា​ទេ គឺ​ខ្លួន​ដក​​ទូរស័ព្ទ​តែប៉ុណ្ណោះ ។ ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​​បាន​ឱ្យ​ដឹងថា នៅ​មុន​ពេល​កើតហេតុ​ផ្ទះ​លោក​នង សាបុង បាន​ចាក់​​សាប​មុខ​ផ្ទះ​ដែល​ការ​ចាក់​សាប​នោះ​ត្រូវ​អ្នក​ភូមិ​​ចោទ​ថា រំលោភ​យក​ចិញ្ចើម​ផ្លូវ និង​ខ្ពស់​ជាង​គេ ហើយ​ត្រូវ​ឈ្មោះ​ទ្រីវ សុវណ្ណ​ឌី ភេទប្រុស អាយុ​៤៦​ឆ្នាំ ​រួម​ទាំង​ឈ្មោះ​រ៉ែម ​សុផុន ​ជា​អ្នក​ក្បែរ​​ខាង​គ្នា​​បាន​ទៅ​សួរនាំ និង​ប្រាប់​មិន​ឱ្យ​ធ្វើ​ខ្ពស់​ពេក ​និងលយ​ចូល​ផ្លូវ​ក៏កើត​ជា​​ទំនាស់​ជេរ​បញ្ចោរ និង​ប្រវាយ​​ប្រតប់​​គ្នា​​បង្កឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំងដោយ​ប្រជា​ពល​រដ្ឋ​​​ជាច្រើន​នាំ​គ្នា​​មក​ចោ​ម​រោម​​មើល​។

នគរបាលប៉ុស្តិ៍​​បាន​ចុះទៅ​ធ្វើការ​សម្រប​សម្រួល​ណែនាំ​ឱ្យ​ធ្វើ​ទៅតាម​ព្រំ​ដី​ និង​កុំ​ឱ្យ​​ខ្ពស់​ពេក​ហើយក៏​មាន​ការ​ស្ងប់​ស្ងាត់​វិញ។ តាម​សម្តី ឈ្មោះ​ទ្រីវ ​សុវណ្ណឌី បាន​ឱ្យ​ដឹងថា មុន​ពេល​កើត​ហេតុ​​ខ្លួ​នបាន​ទៅ​ប្រាប់​​ឈ្មោះ​​នង សាបុង កុំ​ឱ្យ​ចាក់​​សាប​ខ្ពស់ និង​រំលោភ​​ផ្លូវ ស្រាប់​​តែ​​លោក​នង សាបុង ​ច្រឡោត​ខឹង​ក៏​កើត​ជាទំនាស់​គ្នា​ឡើង ។ ក្នុង​ទំនាស់​នេះ​លោក​ទ្រីវ សុវណ្ណ​ឌី បាន​ចោទ​ថា លោក​នង សាបុង ​បាន​ដក​កាំភ្លើ​ភ្ជង់​គាត់​ និង​​បាន​ប្រមាថ​​រក​បាញ់​សម្លាប់​​ទៀត ។

ទាក់​ទិន​ទង្វើ​​បែបនេះ​​លោក​ទ្រីវ សុវណ្ណ​ឌី ​ពុំ​បាន​​ដាក់​ពាក្យ​បណ្តឹង​នោះ​ទេ តែ​គាត់​បាន​ទូរស័ព្ទ​​ទៅប្រាប់​លោក​អធិ​ការ​​ខណ្ឌ​ឫស្សីកែវ ​និង​លោក​​មេប៉ុស្តិ៍​​ឱ្យ​ជួយ​ណែនាំ​កុំ​ឱ្យ​​លោក​នង សាបុង ធ្វើ​បែប​នេះទៀត ។ ​ចំណែក​លោក​នង សាបុង ​បាន​ឱ្យ​ដឹងថា ខ្លួន​មិន​បាន​ដក​កាំភ្លើង​ភ្ជង់​​នោះ​ទេ គឺ​​កាំភ្លើង​​ទុក​នៅលើ​ផ្ទះឯណោះ ៕