ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្រវឹងធ្លាក់​ភ្នែក​បើក​ម៉ូតូ​ទៅ​បុក​គូទ​​រថយន្ត​ដឹក​ចំណី​សត្វ​ឈប់​ស្ងៀម​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បុរស​ស្រវឹង​​ធ្លាក់​ភ្នែក​ម្នាក់​បាន​បើក​ម៉ូតូ​​សង់​កូរ៉េ ពណ៌​ក្រហម ​មួយ​គ្រឿង​ទៅ​បុក​គូទ​​រថយន្ត​ហ៊ីយ៉ាន់​ដាយ​ ​ដឹក​ចំណី​សត្វ​ដែល​ឈប់​លើ​​ចិញ្ចើម​​ផ្លូវ​ ពេញ​ទំហឹង បណ្តាល​ឱ្យ​​ម៉ូតូ​កៀប​ជាប់​នៅ​គូទ​រថយន្ត ឯ​​អ្នក​​បើក​បរ​​រងរបួស​ធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​​នៅ​មន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈ កាលពីវេលា​ម៉ោង​១០​និង​៣៥​នាទី​យប់​ថ្ងៃទី​៥ មេសា ​២០១២ ​ក្នុង​​សង្កាត់​ទឹក​​ថ្លា ខណ្ឌ​សែន​សុខ ។

​យោងតាម​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​​​គេឃើញ​បុរស​ស្រវឹង​ម្នាក់​នោះ​​បើក​ម៉ូតូ​​សង់​កូរ៉េ​ ពណ៌​ក្រហម​ មួយ​គ្រឿង​ពី ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​​ ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​​ក៏ជ្រុល​​ចង្កូត​ទៅ​បុក​​គូទ​រ​ថយន្ត​​ហ៊ីយ៉ាន់​ដាយ ​ដឹក​ចំណី​សត្វ​មួយ​គ្រឿង​​​ដែល​ឈប់​ស្ងៀម​លើ​ថ្នល់​ពេញ​ទំហឹង បណ្តាល​ឱ្យ​រង​របួស​តែ​ម្តង។ ម៉ូតូ​ និង​រថយន្ត​ត្រូវ​សមត្ថ​កិ​ច្ច​យក​ទៅរក្សា​ទុក​នៅ​អធិការ​ដ្ឋាន​ខណ្ឌ​សែន​សុខ រង់ចាំ​ការ​ដោះ​ស្រាយ៕