ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យោធា​ម្នាក់​​ស្រវឹង​ស្រា​ជិះ​​​ម៉ូតូ​​​ដក​កាំភ្លើង​បា.ញ់​​មេឃ​បង្ក​ការ​​ភ្ញាក់​ផ្អើល​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ជន​ប្រដាប់​អាវុធ​ម្នាក់​ជា​មន្ត្រី​យោធា​ផឹក​ស្រា​ស្រវឹង​​ជិះ​​ម៉ូតូ​​តាម​ផ្លូវ​​ដក​កាំភ្លើង​​ខ្លី​បា.ញ់​​មេឃ​ជា​ច្រើន​​គ្រាប់​បង្ក​ការ​ភ្ញាក់​ផ្អើល​​ទាំង​​យប់​​ ចំណែក​សមត្ថ​កិច្ច​ទាំង​​ប៉េអឹម​ និង​ប៉ូលិស​​ក៏​បាន​ចេញ​អន្តរា​គមន៍​ពួន​ស្ទាក់​​ចាប់​ដែរ ប៉ុន្តែ​​ពេល​​បាន​ជួប​​ជន​​នោះ​មិន​បាន​ឃាត់​ខ្លួន​ទេ ក៏​គ្រាន់​តែ​​ដក​ហូត​​យក​​អាវុធ​ខ្លី​១​ដើម​​ប៉ុណ្ណោះ។

រាជធានីភ្នំពេញ ៖ ​ជន​ប្រដាប់​អាវុធ​ម្នាក់​ជា​មន្ត្រី​យោធា​ផឹក​ស្រា​ស្រវឹង​​ជិះ​​ម៉ូតូ​​តាម​ផ្លូវ​​ដក​កាំភ្លើង​​ខ្លី​បាញ់​​មេឃ​ជា​ច្រើន​​គ្រាប់​បង្ក​ការ​ភ្ញាក់​ផ្អើល​​ទាំង​​យប់​​ ចំណែក​សមត្ថ​កិច្ច​ទាំង​​ប៉េអឹម​ និង​ប៉ូលិស​​ក៏​បាន​ចេញ​អន្តរា​គមន៍​ពួន​ស្ទាក់​​ចាប់​ដែរ ប៉ុន្តែ​​ពេល​​បាន​ជួប​​ជន​​នោះ​មិន​បាន​ឃាត់​ខ្លួន​ទេ ក៏​គ្រាន់​តែ​​ដក​ហូត​​យក​​អាវុធ​ខ្លី​១​ដើម​​ប៉ុណ្ណោះ។

ហេតុការណ៍​បាញ់​បោះ​​សេរី​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជា​ពលរដ្ឋ​ខាង​លើ​នោះ​​កើត​ឡើង​កាលពី​​វេលា​ម៉ោង​ប្រមាណ​៩​យប់​ថ្ងៃ​ទី​៥ មេសា ​២០១២ ​នៅតាម​ផ្លូវ​លំ ភូមិ​ជ្រៃ​តោង ​សង្កាត់​​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ​ជន​សង្ស័យ​​​ដែល​បាញ់​បោះ​​​សេរី​ឈ្មោះ​ប៉ិច ​ចាន់​ណា ​អាយុ​ជាង​៣០​​ឆ្នាំ ​ជា​យោធា​នៅ​កង​ពល​ ង៧០ ​មាន​ទីលំនៅ​​ភូមិ​​ត្រពាំង​ថ្លឹង សង្កាត់​​ចោមចៅ ​​ប្រើ​ប្រាស់​​អាវុធ​ខ្លី​ម៉ាក​​ឡុក​ ។

ប៉ុន្តែ​​នៅ​ពេលសមត្ថ​កិច្ច​ឃាត់សួរនាំ​បុរស​ខាង​លើ​បាន​បដិ​សេធន៍​ថា មិន​បាន​បាញ់​ទេ ហើយ​​​សមត្ថ​កិច្ច​ក៏​អត់​​បាន​ឃាត់​ខ្លួន​ដែរ ​គ្រាន់តែ​ដក​ហូត​អាវុធ​ខ្លីនោះ​ទុកដើម្បី​​ត្រួត​ពិនិត្យ​ប៉ុណ្ណោះ៕