ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​នាយ​ឧត្តម​សេនីយ៍​​ នាង​ ផាត ដឹក​នាំ​ក្រុម​ការ​ងារ​ព្រំដែន​​​វិល​ត្រឡប់​ពី​កិច្ច​​ប្រជុំ​នៅ​ក្រុង​បាង​កក​វិញ ល្ងាច​នេះ​ និងធ្វើ​សន្និ​សីទ​កាសែត

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ​នាយ​ឧត្តម​សេនីយ៍​ និង​​ជា​រដ្ឋ​លេខាធិការ​ក្រសួង​ការ​​ពារ​ជាតិ​ លោក​នាង ផាត ​នឹង​ដឹក​នាំ​ក្រុម​លេខា​គណៈ​​កម្មាធិ​ការ​កិច្ច​ការ​ព្រំដែន​វិល​ត្រឡប់​មក​ពី​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ក្រុង​បាង​កក​វិញ នា​​វេលា​ម៉ោង​៦​និង​៣០​នាទី​​ល្ងាច​ថ្ងៃទី​៥ មេសា ២០១២ នេះ ​ហើយ​លោក​នាយ​ឧត្តម​សេនីយ៍​​ នឹង​ធ្វើ​សន្និ​សីទ​កាសែត​​ផង​ដែរ នៅ​ឯ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ ។

រាជធានីភ្នំពេញ ៖​ ​នាយ​ឧត្តម​សេនីយ៍​ និង​​ជា​រដ្ឋ​លេខាធិការ​ក្រសួង​ការ​​ពារ​ជាតិ​ លោក​នាង ផាត ​នឹង​ដឹក​នាំ​ក្រុម​លេខា​គណៈ​​កម្មាធិ​ការ​កិច្ច​ការ​ព្រំដែន​វិល​ត្រឡប់​មក​ពី​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ក្រុង​បាង​កក​វិញ នា​​វេលា​ម៉ោង​៦​និង​៣០​នាទី​​ល្ងាច​ថ្ងៃទី​៥ មេសា ២០១២ នេះ ​ហើយ​លោក​នាយ​ឧត្តម​សេនីយ៍​​ នឹង​ធ្វើ​សន្និ​សីទ​កាសែត​​ផង​ដែរ នៅ​ឯ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ ។

តាម​ការ​ឱ្យ​ដឹង​​ពី​​មន្ត្រី​​ជាន់ខ្ពស់​ក្រសួង​ការ​ពារ​ជាតិ​បញ្ជាក់​ថា ​សន្និ​សីទ​​​កាសែត​​របស់​លោក​នាយ​ឧត្តម​សេនីយ៍​​នាង ផាត នា​វេលា​ល្ងាច​នេះ​នឹង​បង្ហាញ​ពី​លទ្ធ​ផល​​ជុំវិញ​កិច្ច​ប្រជុំ​នៅ​ក្រុង​បាង​កក ដែល​រំពឹង​ថា ​នឹង​និយាយ​អំពី​ការ​អនុ​វត្ត​សាល​ដីកា​​តុលា​ការ​យុត្តិ​ធម៌​​អន្តរ​ជាតិ​ដែល​បាន​កំណត់​ឱ្យ​កម្ពុជា និង​​ថៃ​ ដក​កង​ទ័ព​​​ចេញ​ពី​តំបន់​ជម្លោះ​ក្បែរ​​ប្រាសាទ​ព្រះវិហារ ហើយ​អាច​នឹង​និយាយ​ពីការ​មក​ដល់​​របស់​អ្នក​សង្កេត​​ការណ៍​ឥណ្ឌូណេ​ស៊ី​ផងដែរ ។

​​គួរ​រំលឹក​ថា កិច្ចប្រជុំក្រុមការងារ​រួមកម្ពុជា-ថៃបានផ្តើមប្រារព្ធ​ធ្វើ​ជា​ផ្លូវ​ការ​កាលពី​​ថ្ងៃទី​៤ មេសា ២០១២ ​​មក​ម៉្លេះ នៅទីក្រុងបាងកក​ប្រទេស​​ថៃ ដោយ​ភាគី​កម្ពុជា​ដឹកនំាដោយ លោក​នាយឧត្តម​សេនីយ៍​ផ្កាយមាស៤ នាង ផាត រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​មន្រ្តី​ពាក់​ព័ន្ធក្នុងក្រុម​ការងារ​ជាង១០រូបទៀត ដែល​បាន​ទៅដល់ទី​ក្រុង​បាងកក​ កាលពីថ្ងៃទី៣ មេសា ។ ចំណែកភាគីថៃដឹកនាំដោយនាយសេនាធិការកង​ទ័ព​ជើក​គោក​ភូមិន្ទថៃ ។

អ្នកនាំពាក្យក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​បញ្ជាក់ឱ្យយដឹងដែរថា នៅ​ក្នុង​កិច្ចប្រជុំក្រុមការ​ងាររួមកម្ពុជា-ថៃ ដែល​​បាន​បិទ​បញ្ចប់នៅ​ថ្ងៃទី៥ មេសានេះ ភាគីកម្ពុជា​មិន​លើកយកអ្វីក្រៅពីការ​អនុ​វត្តសាលដីកា​តុលាការអន្តរ​ជាតិក្រុងឡាអេ ដែលបង្គាប់​ឱ្យ​កម្ពុជា-ថៃអនុវត្តន៍កាលពី​ថ្ងៃទី​១៨ កក្កដា ២០១១​កន្លង​មកនេះមក​ធ្វើការ​ជជែក​​ពិភាក្សា​ក្នុងកិច្ចប្រជុំនេះ​ទេ ។

ចំណែករដ្ឋមន្រ្តីក្រសួងការបរទេសថៃ លោកស៊ូរ៉ាពង្ស តូវិចាកឆៃគុល បាននិយាយ​នៅលើសារព័ត៌មានឌឹ ណេសិន របស់ថៃថា កិច្ចប្រជុំក្រុមការងារកម្ពុជា-ថៃនេះ ភាគីទំាង​ពីរ​នឹង​ពិភាក្សា​លើ​ស្ថាន​ភាព​សន្តិ​សុខ​ទូទៅ បន្ថែមនូវការកសាងទំនុកចិត្តក្នុងការបង្កើតផែន​ការរវាងព្រំដែននៃប្រទេសទំាងពីរ និងការអនុ​វត្ត​តាមសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរ​ជាតិ ក្នុងការដកកងទ័ពទំាង​អស់​ចេញ​ពី​តំបន់​មាន​ជម្លោះ​នៅ​ជុំ​វិញ​បា្រសាទព្រះវិហារ ។

គួរបញ្ជាក់ថា ក្រុមការងាររួមកម្ពុជា-ថៃនេះ ត្រូវបានបង្កើតឡើងកាលពីចុងឆ្នាំ​២០១១​នៅ​រាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំគណៈ​កម្មាធិ​ការព្រំដែនទូទៅកម្ពុជា-ថៃ GBC ដែលចូលរួម ដោយ​រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា-ថៃ ក្នុងគោលបំណង ដើម្បីអោយក្រុមការងារនេះ ជជែកពិភាក្សាគ្នា មុននឹងឈានទៅដកកងទ័ព តាមការសម្រេចរបស់តុលាការអន្តរជាតិ និង ដើម្បីថែរក្សាសន្តិសុខនៅតាមព្រំដែនរវាងប្រទេស​ទំាងពីរ  ៕