ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២០ ឧសភា

13 ឆ្នាំ មុន

ឆ្នាំ​១៩០២
ប្រទេស​គុយ​បា បាន​ទទួល​ឯករាជ្យ​ភាពចេញពី​សហរដ្ឋអាមេរិក ដោយ​មាន​លោក ថូ​ម៉ាស អេ​ស្ដា​ដា ប៉ា​ល​ម៉ា ជា​ប្រធានាធិបតី របស់​ប្រទេស ។
​ឆ្នាំ​១៩២៧
-​តាម​រយៈ​សន្ធិសញា​ជេ​ត​ដា ដែល​ឡាយ ព្រះ​ហស្ដ​លេខា​ដោយ​ស្ដេច​អាប់​ឌុ​ល អា​ហ្ស៊ី​ស ជាមួយ​ស្ដេច​អង់គ្លេស​នោះចក្រភព​អង់គ្លេសទទួលស្គាល់​អធិបតេយ្យភាព​នៃ​ ព្រះរាជាណាចក្រ​ហេ​ចាស និង​ដែល​ក្រោយមក​បាន​រួមគ្នា​ក្លាយជា​ព្រះរាជាណាចក្រ​អា​រា​ប៊ី សា​អ៊ូឌី​ត ។

ឆ្នាំ​៥២៦
គ្រោះ​រញ្ជួយ​ដី​កើតឡើង​នៅ​ទីក្រុងបុរាណ​អាន​ទី​អូ​ឈី ប្រទេស​ស៊ី​រី ដែល​ប​បច្ចុប្បន្ន​ជាប់​ទីក្រុង​អាន​តា​ក្យូ ប្រទេស​ទួ​រ​គី បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​៣០០.០០០​នាក់ ។
ឆ្នាំ​១៤៩៧
អ្នករុករក​ជនជាតិ​អ៊ី​តា​លី​បាន​ចេញ​សំពៅ​ពី​ទីក្រុង​ប្រ៊ី​ស្ដូ​ល ប្រទេស​អង់គ្លេស ដើម្បី​រកផ្លូវ​សំដៅ​ទៅ​ភាគ​ខាងលិច ។
ឆ្នាំ​១៤៩៨
អ្នករុករក​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់​ឈ្មោះ​វ៉ា​ស្កូ ដា​ហ្គា​ម៉ា បាន​ធ្វើ​ដំណើរ​ទៅ​ដល់ទី​ក្រុង កូ​ហ្ស៊ី​កូដ ដែល​ពី​មុន​ឈ្មោះ​កាលី​ខាត់ របស់ ប្រទេស​ឥណ្ឌា ។
ឆ្នាំ​១៥៧០
អ្នក​ភូមិសាស្ដ្រ​អា​ប្រា​ហាម​អ័​រ​តេ​ល្យុ​ស បាន​ចេញ​សៀវភៅ​ផែនទី​ទំនើប​ជា​លើក​ទីមួយ​របស់​លោក ។
ឆ្នាំ​១៦៣១
ទីក្រុង​ម៉ា​ដេ​ប៊ើ​ក​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ត្រូវ​បាន​ឡោម​ព័ទ្ធ​ដោយ​កងទ័ព​អាណាចក្រ រ៉ូ​ម​ក្នុង​អំឡុង​មាន​សង្គ្រាម​៣០​ឆ្នាំហើយ ប្រជាជន​ដែល​រស់នៅ​ក្នុង​ទីក្រុង​ស្ទើរតែ​ទាំងអស់​ត្រូវ​បាន​សំលាប់​អស់​ប្រហែល​២០.០០០នាក់ ឯ​ទីក្រុង​ទាំងមូល​ត្រូវ​ដុត​បំផ្លាញ បណ្ដាល​ឱ្យ​ព្រឹត្ដិការណ៍​នេះ​ក្លាយជា​ការ​បង្ហូរឈាម​មួយ​ក្នុង​សង្គ្រាម​ដ៏​ឃោរឃៅ ។
ឆ្នាំ​១៨០២
ក្រោម​ច្បាប់​២០ ឧសភា ១៨០២ ថ្មី តំរូវឱ្យ​លុប​ចោល​ច្បាប់​៤ កុម្ភៈ ឆ្នាំ​១៧៩៤ ដែលជា​ច្បាប់​លុប​បំបាត់​របប​ទាសភាព​ចេញពី​ដែនដី​អាណានិគម​របស់​បារាំង​ក្រោម​ការ​ដឹកនាំរបស់​ណា​ប៉ូ​ឡេ​អុង បូ​ណា​ប៉ាត ។
ឆ្នាំ​១៨១៣
ណា​ប៉ូ​ឡេ​អុង បូ​ណា​ប៉ាត បាន​ដឹកនាំ​ទ័ពប្រយុទ្ធ​ក្នុង​តំបន់​ប៉ូ​ត​ហ្សេ​ន​ក្នុង​រដ្ឋ​សាក់​សូ​នី ប្រទេស​អា​ល្លឺ​ម៉​ង់ ប្រឆាំង​ជាមួយ​កងទ័ព​រួមគ្នា​រវាង​ប្រទេស​រុ​ស្ស៊ីនិង​ប្រទេស​ប្រ៊ូ​ស​ស៊ី ។ ការ​ប្រយុទ្ធ​នេះកងទ័ព​បារាំង​មាន​ចំនួន
១១៥.០០០​នាក់ បាន​យកឈ្នះ​សត្រូវ​ដែលមាន​ទ័ព​៩៦.០០០​នាក់ តែ​ទ័ព​ទាំង​សងខាងស្លាប់​២០.០០០​នាក់​ដូច​គ្នា ។
ឆ្នាំ​១៨៧៣
លោក​លេ​វី ស្ដ្រូ​ស ជនជាតិ​ជ្វី​ហ្វ​អា​ល្លឺ​ម៉​ង់ ដែល​ធ្វើ​អន្ដោប្រវេសន៍​មក​រស់នៅ​អា​មេ​រិ​ក និង​លោក​ចា​កូប ដា​វី​ស ជាងកាត់ដេរ​ជនជាតិ ឡា​ត់​វី​យ៉ា បាន​រក​ឃើញ​បង្កើត​ខោ​ខូ​វ​ប៊​យ ខៀវ​មុនគេ​នៅ​អា​មេ​រិ​ក ក្រោយមក​លោកលេ​វី បាន​បង្កើត​ក្រុមហ៊ុន​ខោ​ខូ​វ​ប៊​យ​ឡឺ​វី​ស ។
ឆ្នាំ​១៨៨២
សម្ព័ន្ធភាព​រវាង​ប្រទេស​អា​ល្លឺ​ម៉​ង់ អ៊ី​តា​លី អូ​ទ្រី​ស និង​ហុង​គ្រី ត្រូវ​បាន​បង្កើត​ឡើង ដោយ​ភាគី​នីមួយ​ៗ​សន្យា​ជួយ​គាំទ្រ​គ្នា​ទៅវិញ​ទៅ​មក ។ សម្ព័ន្ធភាព​នេះ​មាន​អាយុរហូត​ដល់​ពេល​មាន​សង្គ្រាមលោក​លើកទី​មួយ​នា​ឆ្នាំ​១៩១៤ ។
ឆ្នាំ​១៩០២
ប្រទេស​គុយ​បា បាន​ទទួល​ឯករាជ្យ​ភាពចេញពី​សហរដ្ឋអាមេរិក ដោយ​មាន​លោក ថូ​ម៉ាស អេ​ស្ដា​ដា ប៉ា​ល​ម៉ា ជា​ប្រធានាធិបតី របស់​ប្រទេស ។
ឆ្នាំ​១៩២៧
-​តាម​រយៈ​សន្ធិសញា​ជេ​ត​ដា ដែល​ឡាយ ព្រះ​ហស្ដ​លេខា​ដោយ​ស្ដេច​អាប់​ឌុ​ល អា​ហ្ស៊ី​ស ជាមួយ​ស្ដេច​អង់គ្លេស​នោះចក្រភព​អង់គ្លេសទទួលស្គាល់​អធិបតេយ្យភាព​នៃ​ព្រះរាជាណាចក្រ​ហេ​ចាស និង​ដែល​ក្រោយមក​បាន​រួមគ្នា​ក្លាយជា​ព្រះរាជាណាចក្រ​អា​រា​ប៊ី សា​អ៊ូឌី​ត ។
-​នា​ម៉ោង​៧​និង​៥២​នាទី អ្នកបើកបរយន្ដហោះ​អា​មេ​រិ​ក លោក​ឆាល លី​ន​ប័​រ បានធ្វើការ​ហោះហើរ​ចេញពី​វាល​យន្ដហោះ​រូ​សឺ វែ​ល​ហ្វៀ​ល នា​រដ្ឋ​ញូ​វ​យ៉​ក ហើយ​ចុះ​ចត​នៅទី​ក្រុងប៉ារីស​នា​វេលា​ម៉ោង​២២​និង​២២​នាទីថ្ងៃ​បន្ទាប់ និង​បាន​ក្លាយជា​អ្នក​ហោះហើរ​ឥត ឈប់​ទី​មួយ​ឆ្លងកាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​។
ឆ្នាំ​១៩៣២
នាង​អា​មេ​លី អៀ​រហាត បាន​ធ្វើការហោះហើរ​ចេញពី​កោះ​ញូ​វ​ហ្វា​ន់​ឡែ​ន ប្រទេស​កា​ណា​ដា ហើយ​បាន​ចុះ​ចត​នៅប្រទេស​អៀរ​ឡង់​នា​ថ្ងៃ​បន្ទាប់ និង​បាន​ក្លាយជា​អ្នកបើកបរ​យន្ដហោះ​ស្រី​ទី​មួយ​ដែល​បានហោះហើរ​ឆ្លងកាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ដោយ​ឥត​ឈប់ ។
ឆ្នាំ​១៩៤១
កងទ័ព​ឆត្រយោង​អា​ល្លឺ​ម៉​ង់​បាន​ចូលឈ្លានពាន​កោះ  Crete របស់​ប្រទេស​ក្រិ​ច ដែល​ជា​កោះ​ដ៏​ធំ​ទី​៥ នៅ​ក្នុង​សមុទ្រ​មេ​ឌី ទែ​រ៉ា​ណេ ក្នុង​អំឡុង​មាន​សង្គ្រាមលោក​លើកទី​ពីរ ។
ឆ្នាំ​១៩៥៦
សហរដ្ឋអាមេរិក​បាន​សាកល្បង​គ្រាប់បែក​អ៊ី​ដ្រូ​ហ្សែ​ន​ជា​លើក​ទី​មួយ​តាម​ផ្លូវអាកាស ដោយ​ទំលាក់​លើ​កោះ​ផ្កាថ្ម​ប៊ី​គី​នី ក្នុង មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ។
ឆ្នាំ​១៩៦៩
ប្រតិបត្ដិការ​ដែល​គេ​ឱ្យឈ្មោះ​ថា ហេម បឺ​ហ្កឺ​ហៀ​ល ក្នុង​អំឡុង​សង្គ្រាម​រវាង​វៀតណា​ម​កុម្មុយនីស្ដ និង​វៀតណាម​ខាងត្បូង រួម​ជាមួយ​សហរដ្ឋអាមេរិក​ដែល​ប្រយុទ្ធ​គ្នាតាំងពី​ថ្ងៃ​ទី​១០ ឧសភា មកបាន​បញ្ចប់ ។ ជ័យ​ជំនះ​បាន​ទៅ​លើ​សហរដ្ឋអាមេរិក និង វៀតណាម​ខាងត្បូង ដោយ​ប្រើ​ទ័ព​សរុបប្រមាណ​១.៨០០​នាក់ ស្លាប់​៧២​នាក់ របួស៣៧២​នាក់ ចំណែក​ទ័ព​កុម្មុយនីស្ដ​វៀតណាម មាន​៨០០​នាក់ ស្លាប់​៦៣០​នាក់ និង​ចាប់ខ្លួន៣០​នាក់ ។
ឆ្នាំ​១៩៨៣
ការ​បោះពុម្ពផ្សាយ​ជា​លើក​ទី​មួយ​នៃ​ការរក​ឃើញ​មេរោគ​ហ៊ី​វ ដែល​បង្ក​ឱ្យ​កើត​ជំងឺអេ​ដស៍​នៅ​ក្នុង​កាសែត​វិទ្យាសាស្ដ្រ គឺជា​ការរក​ឃើញ​របស់​អ្នកវិភាគ​មេរោគ​បារាំង​ឈ្មោះលុក​ម៉ុង​តានី​ញ៉េ រួម​ជាមួយ​អ្នក​ស្រាវជ្រាវជីវសាស្ដ្រអា​មេ​រិ​ក និង​ជា​សាស្ដ្រាចារ្យ​លោក រ៉ូ​បឺត​ហ្កា​ល​ឡូ ។
ឆ្នាំ​១៩៨៩
អាជ្ញាធរ​ចិន​បាន​ប្រកាស​ច្បាប់អាជ្ញាសឹក នៅ​ចំពោះ​មុខ​ក្រុម​បាតុករ​ប្រជាធិបតេយ្យប្រឆាំង​រដ្ឋាភិបាល ដែល​ប្រមូលផ្ដុំ​គ្នា​នៅទីលាន​ធៀន​អាន​ម៉េ​ន ។
ឆ្នាំ​១៩៩០
ប្រទេស​រ៉ូ​ម៉ា​នី បាន​រៀបចំ​ការ​បោះ​ឆ្នោត សភា និង​ប្រធានាធិបតី​កុម្មុយនីស្ដ​ជា​លើកទី​មួយ​របស់​ខ្លួន ។
ឆ្នាំ​២០០២
ទី​ម័​រ​ខាងកើត​បាន​ក្លាយជា​រដ្ឋ​ឯករាជ្យដាច់​ចេញពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។
ឆ្នាំ​២០០៧
កីឡាករ​បាល់ទាត់​ប្រេ​ស៊ី​ល Romario de Sonza Faria បាន​ទាត់​គ្រាប់​បាល់​ទី​១០០០ ដោយ​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ ។ គាត់បាន​ក្លាយជា​កីឡាករ​បាល់ទាត់​អាជីព​ទី​ពីរ​ក្នុងប្រវត្ដិសាស្ដ្រ បន្ទាប់​ពី​ប៉ឺ​ឡេ ដែល​ធ្វើ​បានតាំងពី​ឆ្នាំ​១៩៦៩ ។
ឆ្នាំ​២០០៨
លោក​ម៉ា​យី​ង​ជូ បាន​ស្បថ​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​កោះ​តៃវ៉ាន់ ដោយ មាន​លោក​លី ឆាវ​សៀន ជា​នាយក​រដ្ឋមន្ដ្រី ។
ឆ្នាំ​២០០៩
យន្ដហោះ​កងទ័ពអាកាស​ឥណ្ឌូ​ណេ​ស៊ីបាន​ធ្លាក់​នៅ​កោះ​ជ្វា​របស់​ប្រទេសបណ្ដាលឱ្យ​ស្លាប់​មនុស្ស​៩៨​នាក់ ៕