ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​​​ទាមទារ​​ទោស​ប្រហារ​ជីវិត​​ជនជាប់​​ចោទ​​វាយ​ប្រហារ​​​ភេរវកម្ម​​​ថ្ងៃទី​​11 កញ្ញា​​​5នាក់​

12 ឆ្នាំ មុន

មន្ទីរ​​ប៉ង​តាហ្គោន​ បាន​ប្រកាស​កាលពី​​ថ្ងៃទី​​​៤ មេសា ​ពី​​​ការ​ចោទ​​ប្រកាន់​​ប្រឆាំង​​ជន​ឈ្មោះ​​ខាលីដ ​ស៊ិកម៉ូហាម៉េដ មេគំនិត​​នៃការ​​វាយ​ប្រហារ​​​​ភេរវកម្ម​​ថ្ងៃទី​​១១ កញ្ញា​ និង​មនុស្ស​​​៤​នាក់​​​ទៀត​ដែលចូលរួម​ក្នុង​ការ​វាយ​ប្រហារ​​​ភេរវកម្ម​នោះ ។​

មន្ទីរ​​ប៉ង​តាហ្គោន​ បាន​ប្រកាស​កាលពី​​ថ្ងៃទី​​​៤ មេសា ​ពី​​​ការ​ចោទ​​ប្រកាន់​​ប្រឆាំង​​ជន​ឈ្មោះ​​ខាលីដ ​ស៊ិកម៉ូហាម៉េដ មេគំនិត​​នៃការ​​វាយ​ប្រហារ​​​​ភេរវកម្ម​​ថ្ងៃទី​​១១ កញ្ញា​  និង​មនុស្ស​​​៤​នាក់​​​ទៀត​ដែលចូលរួម​ក្នុង​ការ​វាយ​ប្រហារ​​​ភេរវកម្ម​នោះ ។​

ការចោទ​ប្រកាន់​​​​ត្រូវ​បាន​ដាក់​​​ជូន​​​គណៈ​កម្មាធិការ​យោធា​មួយ​ទទួល​​​បន្ទុក​​ខាង​ការកាត់​ទោស​ប្រឆាំង​ជ​នឈ្មោះ​​​​​​​​​ខាលីដ ស៊ិក​​ម៉ូហាម៉េដ​  ​វ៉ាលីដ​​មូហាម៉េដ ​សាលីហ៍មូបារ៉ាក់​ប៊ីនអាតាស រ៉ាមហ្ស៊ីប៊ីណាល់​ស៊ីប ​អាលី​អាប់ឌុល​អាហ្ស៊ីស​អាលី មូស្តា​​​ហ្វា​អាម៉េដ​ ​អាដាម និងអាល់​​​ហាវ​សាវី ។ បទ​ចោទ​​​ប្រកាន់​​បញ្ជាក់​​​​ថា​ជន​​ទាំង​៥​នាក់​​​នោះ​ ជា​អ្នក​​​ទទួល​​ខុស​ត្រូវ​​​ចំពោះ​​ការ​រៀប​ចំ​​​​ផែន​ការ​និង​អនុវត្ត​​ការ​វាយ​ប្រហារ​ភេរវកម្ម​​ថ្ងៃទី​១១ កញ្ញា​​ ឆ្នាំ​២០០១នៅ​​ក្រុងញូវ​យ៉ក​ ​ក្រុងវ៉ាស៊ីន​តោន​ ឌីស៊ី និង​​ក្រុង​​ SHANKSVILLE ​​​​​រដ្ឋ​ផេនស៊ីល​វេនៀ ដែល​​បណ្តាលឱ្យ​​​ជន​​ស្លូត​ត្រង់​​​​​ស្លាប់​២.៩៧៦​នាក់​ ។ ​

​ជនជាប់​ចោទ​​​ទាំង៥​នាក់​នោះ​​នឹងត្រូវ​​​កាត់​ទោស​នៅ​ហ្គង់​តាណាម៉ូ​ ក្នុង​​រយៈពេល​​៣០​ថ្ងៃទៀត​​ក្រោយ​​​​ប្រកាស​ការ​ចោទ​​ប្រកាន់​​​​ប្រឆាំង​​ពួកគេ ។អាជ្ញា​​​​ធរ​បាន​​ប្រគល់​​សំណុំ​រឿង​​​​នេះ​​ដល់​គណៈ​កម្មការ​​យោធា​ទទួល​​បន្ទុក​​​ខាង​ទោស​ប្រហារ​ជីវិត​​​​ ដែល​មាន​ន័យ​ថាជនជាប់​ចោទ​​​​ទាំង​៥​នាក់​​នឹង​អាច​​​​កាត់​ទោស​ប្រហារជីវិត​​ បើ​​រកឃើញ​​​​ថា​ពួកគេ​​ជាអ្នក​​ប្រព្រឹត្ត​​ដូច​ពាក្យ​ចោទ​ប្រកាន់​ទាំងឡាយ ៕