ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​CPIស្នើ​​​លីប៊ី​​​ប្រគល់​​​ខ្លួន​​​​​សៃអុីហ្វអាល់អុីស្លាមកាដាហ្វី​

12 ឆ្នាំ មុន

តុលាការ​​​​ឧក្រិដ្ឋ​កម្ម​​​អន្តរជាតិ​ CPI កាលពី​​ថ្ងៃទី​​​៤ មេសា បាន​​​​​បដិសេធ​​​សំណើ​មួយ​របស់​​​​លីប៊ី​​​ច្រាន​ចោល​​ការ​បញ្ជូន​​​​ខ្លួន​សៃអ៊ីហ្វ​អាល់​​​អ៊ីហ្វស្លាម​​​កាដាហ្វី​ កូន​​ប្រុស​អតីត​មេ​ដឹកនាំ​​​​លីប៊ី​​ ​ទៅ​កាន់​​ក្រុងឡាអេ ដែល​​នៅទីនោះ​​រូប​គេ​​ត្រូវ​កាត់​​ទោសពី​​បទឧក្រិដ្ឋ​​កម្ម​សង្គ្រាម ។​​តុលាការ​​​ CPI ​បាន​អំពាវនាវ​​​ដល់​ក្រុង​​​ទ្រី​​ប៉ូលី ឱ្យ​​បំពេញ​​បណ្តាកាតព្វ​កិច្ច​​​​

តុលាការ​​​​ឧក្រិដ្ឋ​កម្ម​​​អន្តរជាតិ​ CPI កាលពី​​ថ្ងៃទី​​​៤ មេសា បាន​​​​​បដិសេធ​​​សំណើ​មួយ​របស់​​​​លីប៊ី​​​ច្រាន​ចោល​​ការ​បញ្ជូន​​​​ខ្លួន​សៃអ៊ីហ្វ​អាល់​​​អ៊ីហ្វស្លាម​​​កាដាហ្វី​ កូន​​ប្រុស​អតីត​មេ​ដឹកនាំ​​​​លីប៊ី​​ ​ទៅ​កាន់​​ក្រុងឡាអេ ដែល​​នៅទីនោះ​​រូប​គេ​​ត្រូវ​កាត់​​ទោសពី​​បទឧក្រិដ្ឋ​​កម្ម​សង្គ្រាម ។​​តុលាការ​​​ CPI ​បាន​អំពាវនាវ​​​ដល់​ក្រុង​​​ទ្រី​​ប៉ូលី ឱ្យ​​បំពេញ​​បណ្តាកាតព្វ​កិច្ច​​​​របស់​ខ្លួន​​​​ដោយ​​​​អនុវត្ត​ដីកា​ចាប់​ខ្លួន​​​ហើយ​​ប្រគល់​​ខ្លួន​សៃអ៊ីហ្វ​អាល់​អ៊ីស្លាម​ឱ្យ​​តុលាការ​​អន្តរជាតិ​​នេះ​​ដោយ​​ឆាប់​រហ័ស ។

​រដ្ឋាភិបាល​​លីប៊ី​ចង់​ឱ្យ​​ការ​កាត់ទោស​​​ជន​នេះ​​ប្រព្រឹត្តទៅ​​​​​នៅលីប៊ី​ ក៏​ប៉ុន្តែ​​តុលាការ​CPI​យល់​ថាវា​យឺត​​​ពេល​ព្រោះ​​​​តុលាការ​​​​នោះ​​បាន​ចេញ​​ដីកា​​ចាប់​ខ្លួន​​​​រូបគេ​​​កាលពី​​ឆ្នាំទៅ​​មិញ​​រួច​ហើយ​​រួម​ជាមួយ​​អតីត​ប្រមុខ​ភ្នាក់​ងារ​​​​ស៊ើប​ការណ៍​​​​​​លោក​​​អាប់​ដាល់ឡាហ៍ អាល់​សឺនូស៊ី ដែល​​​ត្រូវ​​ចាប់​ខ្លួន​​​​កាលពី​ខែ​មុន​​នៅ​ប្រទេស​ម៉ូវីតានី ។​

ដំណោះ​​ស្រាយ​​​មួយរបស់​ក្រុម​ប្រឹក្សា​​សន្តិ​សុខ​អ.ស.ប​​​បង្ខំ​​ឱ្យ​​លីប៊ី​​រួម​សហការ​ជាមួយ​តុលាការ​​​ CPI  ​ហើយ​​​តុលាការ​​​​​នេះ​​គំរាម​ថា​​  ​នឹង​ប្តឹង​​ដល់​​ក្រុម​ប្រឹក្សា​​សន្តិសុខ​ប្រសិន​បើ​​លីប៊ី​​បន្ត​​ធ្វើ​មិន​ដឹង​មិនឮ​​ចំពោះ​​រឿង​នេះ ៕​