សត្វស្វាវត្ត-បទរមាំងដើរព្រៃ-ស្មូតបែបពិពណ៌នា
១-សត្វអើយស្វាចារបន់ស្រន់ចូលស្រុក ថ្លៃអើយកុកត្រុកភ្នករកចំណី
នាងអើយរស់ព្រោះស្រេកឃ្លានក្រក្រី សត្វអើយខ្មីឆីពាំនាំអោយបុត្រ។

២-ពៅអើយលើធ្នើកែថែត្បិតកូន ថ្លៃអើយត្រូនក្បូនហក់ឆក់រោលដុត
មាសអើយចេកត្រេកដៅឆៅបំផុត នាងអើយកុដិផុតសើមផើមលោតហក់។
៣-តូចអើយចិត្តដិតដាមស្នាមចង្រៃ ពៅអើយចៃច្នៃទេសធ្វេសបានដក់
កូនអើយលាក់ខ្ជាក់មាត់លាត់កក្ងក់ នាងអើយឆ្ងក់ខក់លៀមបៀមមាសមេ។
៤-ថ្លៃអើយព្រឹកទឹកស្រេកត្រេកស្រូតពូត ពៅអើយរូតគូថក្រិនកិនបុព្វេ
នួនអើយកិលស្រិលគួចលួចឆ្មក់គេ សត្វអើយគ្នេររេមិតគិតក្រពះ។
៥-នាងអើយវត្តរាត់រាយមាយជីវិត ថ្លៃអើយភិតជិតព្រៃមៃរវះ
តន់អើយសត្វខ្ចាត់ជ្រៃរៃរូតរះ នួនអើយឈ្នះលះរស់ព្រោះកូនចៅ។
បណ្តៅ៖បៃតងទៅវឹង ក្រហមនៅទ្រឹង លឿងត្រូវជាន់ថែម។
ដោយ វ៉ា ប៊ុណ្ណនី
អ្នកនិពន្ធឆ្លងដែន
កាល់ហ្គារីខេត្តអាល់បើតា -កាណាដា bunnyvar09@yahoo.ca
ចែករំលែកព័តមាននេះ