កំណាព្យ (ស្ម័គ្រការពារ) បទពស់លេបកន្ទុយ ដោយ វ៉ា ប៊ុណ្ណនី
១-នាមជនខេមរាស្រឡាញ់ជាតិ ចិត្ដមិនដែលឃ្លាតរឿងទឹកដី
ចិត្ដមិនដែលឃ្លាតរឿងទឹកដី នាមជនខេមរាស្រឡាញ់ជាតិ។
១-នាមជនខេមរាស្រឡាញ់ជាតិ ចិត្ដមិនដែលឃ្លាតរឿងទឹកដី
ចិត្ដមិនដែលឃ្លាតរឿងទឹកដី នាមជនខេមរាស្រឡាញ់ជាតិ។
ស្ម័គ្រការពារ «បទពស់លេបកន្ទុយ» ស្មូតបែបពិលាប
១-នាមជនខេមរាស្រឡាញ់ជាតិ ចិត្ដមិនដែលឃ្លាតរឿងទឹកដី
ចិត្ដមិនដែលឃ្លាតរឿងទឹកដី នាមជនខេមរាស្រឡាញ់ជាតិ។
២-សត្រូវចូលមកទាមបុរី កូនខ្មែរប្រុសស្រីក្រោកខ្មីឃ្មាត
កូនខ្មែរប្រុសស្រីក្រោកខ្មីឃ្មាត សត្រូវចូលមកទាមបុរី។
៣-ប្រាសាទចែកខណ្ឌដែនសីមា កេរពីដូនតាមានសក្ខី
កេរពីដូនតាមានសក្ខី ប្រាសាទចែកខណ្ឌដែនសីមា។
៤-យើងមិនកន្ដើយរាធ្វើហី កៀកស្មាទាន់ថ្មីថែរក្សា
កៀកស្មាទាន់ថ្មីថែរក្សា យើងមិនកន្ដើយរាធ្វើហី។
៥-ជាតិខ្មែរសាសាន៍ស្លូតនៅអាស៊ី មិនដែលវាតទីដោយសារដី
មិនដែលវាតទីដោយសារដី ជាតិខ្មែរសាសន៍ស្លូតនៅអាស៊ី។
៦-ចោរខ្មាំងទន្ទ្រានស្ម័គ្រដាច់ខាត កំចាត់ឧត្បាតប្ដូរជីវី
កំចាត់ឧត្បាតប្ដូរជីវី ចោរខ្មាំងទន្ទ្រានស្ម័គ្រដាច់ខាត។
៧-បុព្វហេតុប្រាសាទព្រះវិហារ ខ្មែរឥតរុញរាបោសសំអាត
ខ្មែរឥតរុញរាបោសសំអាត បុព្វហេតុប្រាសាទព្រះវិហារ។
សីហា២០០៩
ពាក្យបណ្ដៅ
ផ្លូច ផ្លាវ ផ្លូង ផ្លៀន បើមិនបានរៀនពិតរកមិនឃើញ
ដោយ វ៉ា ប៊ុណ្ណនី អតីតគ្រូបង្រៀនវិទ្យាល័យពាមរក៍(ព្រៃវែង)
A: Calgary, Alberta, Canada
E: bunnyvar09@yahoo.ca
ចែករំលែកព័តមាននេះ