ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧស្សាហ៍​ទទួល​ទាន​ទំ​ពាំង​បាយ​​ជូ​រ​ក្រៀម​និង​សណ្តែក​សៀង​ជួយ​ទប់​ទល់​នឹង​ការ​ឡើង​ឈាម​

12 ឆ្នាំ មុន

យោង​តាម​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដែល​ត្រូវ​បាន​យក​ទៅ​ធ្វើ​បទ​បង្ហាញ​នៅឯ​សន្និសីទ​ស្តី​ពី​ជំ​ងឺ​បេះ​ដូង​របស់​សហ​រដ្ឋ​អា​មេរិក​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា ការ​ទទួល​ទាន​ទំពាំង​បាយ​​ជូរ​ក្រៀម​និង​សណ្តែក​សៀង​អាច​ជួយ​ទប់​ស្កាត់​មិន​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។

យោង​តាម​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដែល​ត្រូវ​បាន​យក​ទៅ​ធ្វើ​បទ​បង្ហាញ​នៅឯ​សន្និសីទ​ស្តី​ពី​ជំ​ងឺ​បេះ​ដូង​របស់​សហ​រដ្ឋ​អា​មេរិក​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា ការ​ទទួល​ទាន​ទំពាំង​បាយ​​ជូរ​ក្រៀម​និង​សណ្តែក​សៀង​អាច​ជួយ​ទប់​ស្កាត់​មិន​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។

ការ​សិក្សា​មួយ​ក្នុង​ចំ​ណោម​ការ​សិក្សា​ទាំង​ឡាយ​ដែល​គេ​យក​ទៅ​ធ្វើ​បទ​បង្ហាញ​ក្នុង​សន្និ​សីទ​បាន​និយាយ​ថា ទទួល​ទាន​​ផ្លែ​ទំ​ពាំង​បាយ​​ជូ​រ​ក្រៀម​ចំណុះ​ពេញ​មួយ​ក្តាប់​ដៃ​៣​ដង​ក្នុង​មួយ​ថ្ងៃ​​ជា​ច្រើន​សប្តាហ៍​ជួយ​ឱ្យ​អ្នក​ដែល​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់​មាន​សភាព​ធូរ​ស្បើយ​មក​ស្ថាន​ភាព​ដើម​វិញ​។

ចំណែក​​​មូល​ហេតុ​​ដែលធ្វើ​​ឱ្យ​ផ្លែ​ទំ​ពាំង​​បាយ​ជូរ​ក្រៀម​មាន​ប្រ​សិទ្ធភាពដូច​រៀប​រាប់​ខាង​លើ​នោះ​​​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​ពួក​គេ​គិត​ថា វា​ប្រ​ហែល​មក​ពី​ទំ​ពាំងបាយ​​ជូរ​ក្រៀម​​​មាន​សារ​ធាតុ​ប៉ូ​តា​ស្យូមម​កម្រិត​ខ្ពស់ ។ ​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​លោក វេជ្ជ​បណ្ឌិត​ Harol Bays​បាន​ថ្លែង​ថា​៖«ផ្លែ​ទំ​ពាំង​បាយ​ជូរ​ក្រៀម​សំ​បូរ​ទៅ​ដោយ​ប៉ូ​តា​ស្យូ៉ម​ដែល​ជា​សារ​ធាតុ​ជួយ​ឱ្យ​សម្ពាធ​ឈាម​ចុះ​ទាប​។ ក្រៅ​ពី​នេះ​ទៀត​ វា​ក៏​សំ​បូរ​ទៅ​ដោយ​សារ​ធាតុ​សរ​សៃ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​ដែល​ផ្តល់​ឱ្យ​នូវ​​ជី​វ​គី​មី​នៃ​សរសៃ​ឈាម​ធ្វើ​ឱ្យ​សរ​សៃ​ឈាម​មិន​តឹង​ណែន​ជា​ហេតុ​មិន​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​»។
ឯលទ្ធផល​នៃ​ការ​សិក្សា​មួួ​យ​ផ្សេង​ទៀត​បាន​បង្ហាញ​ថា ការ​ទទួល​ទាន​អា​ហារ​ធ្វើ​ពី​សណ្តែក​​សៀង​ មាន​ដូច​ជា​តៅ​ហ៊ូ សណ្តែក​ដី​ និង​តែ​បៃ​តង​ជា​ប្រ​ចាំ​ ក៏​អាច​ជួយ​ឱ្យ​សម្ពាធ​ឈាម​ចុះ​ទាប​បាន​ដែរ ។​

ការ​សិក្សា​​បាន​និយាយ​ថា អ្នក​ដែល​ទទួល​ទាន​ Isoflavones(សារ​ធាតុ​នៅ​ក្នុង​សណ្តែក​សៀង​)ក្នុង​បរិ​មាណ​២,៥ក្រាម​ឬ​ច្រើន​ជាង​នេះ​ជា​ប្រ​ចាំ​ឃើញ​ថា សម្ពាធ​ឈាម​មាន​ការ​ថយ​ចុះ​ទាប​។
​អ្នក​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា ទឹក​សណ្តែក​សៀង​មួយ​កែវ​មាន​សារ​ធាតុ Isoflavonesប្រ​ហែល​ជា ២២មិល្លី​​ក្រាម​។ ម្នាក់​ក្នុង​ចំណោម​អ្នក​ស្រាវ​ជ្រាវ​ អ្នក​នាង​ Safiya Richardsonបាន​ថ្លែង​ថា ៖«លទ្ធ​ផល​នៃ​ការ​សិក្សា​របស់​យើង​គឺ​មាន​បំណង​យ៉ាង​មុត​មាំ​ចង់​បង្ហាញ​ឱ្យ​ឃើញ​ពី​​អត្ថ​ប្រ​យោជន៍​ផ្នែក​សម្ពាធ​ឈាម​ដែល​បាន​មក​ពី​ការ​ទទួល​ទាន​អា​ហារ​​មាន​សារ​ធាតុ Isoflavones​​​​ក្នុង​បរិ​មាណ​មធ្យម​»។ អ្នក​ស្រាវ​ជ្រាវ​រូបនេះ​បាន​បន្ត​ថា ការ​ទទួល​ទាន​សណ្តែក​សៀង​អាច​ជា​មធ្យោ​បាយមួយ​ជួយ​ឱ្យ​អ្នក​ឡើង​ឈាម​កម្រិត​បន្តិច​បន្តួច​គេ​ច​ផុត​ពី​ការ​បន្ត​ឡើង​ឈាម​កាន់​តែ​ខ្លាំង​ ជា​ពិសេស​គេច​ផុត​ពី​ភាព​ចាំ​បាច់​ដែល​ត្រូវ​ព្យា​បាល​ដោយ​ថ្នាំ​ពេទ្យ​ ៕