ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ផឹក​ស្រា​ត្រឹម​មួយ​កែវ​តូច​ក្នុង​មួយ​ថ្ងៃ​គ្រប់​គ្រាន់​ល្មម​ឱ្យ​ពួក​គេ​រង​គ្រោះ​ដោយ​ជំ​ងឺ​ម​ហា​រីក​ដោះ​

12 ឆ្នាំ មុន

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ព្រ​មាន​ថា ​ស្ត្រ​​ី​ទាំង​ឡាយ​​​នឹង​រងគ្រោះ​ដោយ​ជំ​ងឺ​ម​ហា​រីក​ដោះ​​ ប្រ​សិន​ជា​ពួក​គេ​ទទួល​ទាន​ស្រា​ជា​ប្រ​ចាំ​ត្រឹម​តែ​មួយ​កែវ​តូច​ក្នុង​មួយ​ថ្ងៃ ។​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ក្នុង​ពេល​ឥឡូវនេះ​មាន​បំណង​សុំ​ឱ្យ​បណ្តា​ស្ត្រី​ទាំង​ឡាយ​ គួរ​ជៀស​វាង​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រ​វឹង​ទាំង​អស់​គ្នា​ឬ​ក៏​កាត់​បន្ថយ​មក​ប្រើ​ប្រាស់​វា​ត្រឹម​ម្តង​ម្កាល​បាន​

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ព្រ​មាន​ថា ​ស្ត្រ​​ី​ទាំង​ឡាយ​​​នឹង​រងគ្រោះ​ដោយ​ជំ​ងឺ​ម​ហា​រីក​ដោះ​​ ប្រ​សិន​ជា​ពួក​គេ​ទទួល​ទាន​ស្រា​ជា​ប្រ​ចាំ​ត្រឹម​តែ​មួយ​កែវ​តូច​ក្នុង​មួយ​ថ្ងៃ ។​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ក្នុង​ពេល​ឥឡូវនេះ​មាន​បំណង​សុំ​ឱ្យ​បណ្តា​ស្ត្រី​ទាំង​ឡាយ​ គួរ​ជៀស​វាង​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រ​វឹង​ទាំង​អស់​គ្នា​ឬ​ក៏​កាត់​បន្ថយ​មក​ប្រើ​ប្រាស់​វា​ត្រឹម​ម្តង​ម្កាល​បាន​ហើយ​។

​នៅ​ក្នុង​ការ​សិក្សា​ទ្រង់​ទ្រាយ​ធំ​មួយ​លើ​មនុស្ស​​​ស្រី​ដែល​ធ្លាប់​រង​គ្រោះ​ពី​ជំ​ងឺ​ម​ហា​រីក​ដោះ​១២ម៉ឺននាក់​បាន​រក​ឃើញ​ថា ការ​ផឹក​ស្រា​ត្រឹម​តែ​មួយ​កែវ​តូច​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​បង្កើន​អត្រា​រង​គ្រោះ​ដោយ​ជំ​ងឺ​នេះ​ដល់​៥​ភាគ​រយ​។ ក្នុង​ករណី​ផឹក​២​កែវ​ធំ​ចំណុះ​១៧៥​មី​ល្ល​ី​លីត្រ​ អត្រា​រងគ្រោះ​ឡើង​ដល់​៣០​ភាគ​រយ​។ ប្រ​សិន​បើ​ផឹក​ច្រើន​ជាង​៣​កែវ​ធំ​ក្នុង​មួយ​ថ្ងៃ​វិញ​ អត្រា​រង​គ្រោះ​ឡើង​ដល់​៤៦​ភាគ​រយ ។​

​​​ក្នុង​ចំណោម​អ្នក​ស្រាវ​ជ្រាវទាំង​នេះ​ លោក​សាស្ត្រា​ចារ្យ Carlo La Vecchiaនៅ​​សាកល​វិទ្យា​ល័យ​ University of Milanប្រ​ទេស​អុីតា​លី​ បានថ្លែ​ង​ថា​៖«នេះ​ជា​សារ​បញ្ជាក់​ប្រាប់​ទៅ​បណ្តា​ស្ត្រី​ទាំង​ឡាយ​ឱ្យ​កំណត់​ពី​ការ​ប្រើ​ប្រាស់​​​គ្រឿង​ស្រ​វឹង​។ យើង​មិន​បាន​និយាយ​ថា ស្រា​អា​ក្រក់​ចំពោះ​សុខ​ភាព​ដូច​ជា​បា​រី​នោះ​ទេ​ តែ​វា​ក៏​នាំ​កង្វល់​ដល់​បញ្ហា​សុខ​ភាព​សា​ធារណ​​ៈ​​ផង​ដែរ​»។ លោក​សាស្ត្រា​ចារ្យ​បាន​បន្ថែម​ថា ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ ​ស្ត្រី​ទាំង​ឡាយ​​គួរតែ​ផឹក​ម្តង​ម្កាល​បាន​ហើយ​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា ស្រា​ផ្តល់​ផល​គ្រោះ​​ថ្នាក់​ក៏​ព្រោះ​តែ​វាធ្វើ​ឱ្យ​កម្រិត​អ័រ​ម៉ូន​ភេទ oestrogenកើន​ឡើង​ ហើយ​ដែល​ការ​កើន​ឡើង​បែបនេះ​ត្រូវ​គេ​ដឹង​ថា​ជា​មូល​ហេតុ​ចំ​បង​នៃ​ការ​ពក​សាច់​ឬ​ដុះ​ដុំ​សាច់​ ។​

Sara Williams  មន្ត្រី​ព័ត៌មាន​សុខ​ភាព​នៅ​មូល​និធិ​ស្រាវ​ជ្រាវ​ជំ​ងឺ​ម​ហា​រីក​ចក្រ​ភព​អង់​គ្លេស​បាន​ថ្លែង​ថា​៖«ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​រួច​ជា​ស្រេច​ហើយ​ថា អត្រា​ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់​ដោយ​​ម​ហា​រីក​ដោះ​កាន​់​តែ​កើន​ឡើង​ខ្ពស់​ ប្រ​សិន​បើ​​​ស្ត្រី​នៅ​តែ​ផឹក​គ្រឿង​ស្រ​វឹង​ច្រើន​​ តែ​ការ​សិក្សា​លើក​នេះ​បាន​បង្ហាញ​ថា ទោះ​បី​ផឹក​ស្រា​សូម្បី​បន្តិច​បន្តួច​ ក៏​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ដោយ​មហា​រីក​ដោះ​បាន​ដែរ​។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ ស្ត្រី​ទាំង​ឡាយ​នៅ​តែ​អាច​​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​នេះ​បាន​នៅ​ពេល​ដែល​គេ​កាត់​បន្ថយ​ការ​ផឹក​ស្រា​  រក្សា​ទម្ងន់​ខ្លួន​ក្នុង​កម្រិត​សុខ​ភាព​ព្រម​ទាំង​រក្សា​សកម្ម​ភាព​រាង​កាយ​ជាប់​ជា​ ប្រ​ចាំ »​​៕