ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​សាធារណ​ការ ដាក់​ប្រព័ន្ធ​លូ​បង្ហូ​រ​ទឹក​តាម​បណ្តោយ​ផ្លូវ​129A

12 ឆ្នាំ មុន

ខេត្ត​តាកែវ ៖​ ផ្លូវ​ខេត្ត​មួយ​ខ្សែ​​ដែល​មាន​ប្រវែង​៦.៨០០​ម៉ែត្រ ត្រូវ​បាន​មន្ទីរ​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​ខេត្ត​ធ្វើ​ការ​ជួស​ជុល​ចាក់​ក្រាល​កៅស៊ូ និង​ដាក់​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​អម​ថ្នល់​ដែល​ត​ភ្ជាប់​ពី​ផ្លូវ​ក្រុង​លេខ​៨​ដល់​ផ្សារ​គោក​អំពៅ ឃុំ​ស្រង៉ែ ស្រុក​ទ្រាំង ។

លោក​អ៊ុំ អ៊ួក ប្រធាន​មន្ទីរ​​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​ខេត្ត​បាន​ឱ្យ​ដឹង​ថា ផ្លូវ​ខេត្ត​លេខ​១២៩​អា មាន​ប្រវែង​៦.៨០០ម៉ែត្រ ទទឹង​៦​ម៉ែត្រ ដោយ​ចាក់​កៅ​ស៊ូ​ DBST ជា​គម្រោង​ថវិកា​ឆ្នាំ​២០១២ តាម​រយៈ​លោក​អភិបាល​ខេត្ត និង​ក្រសួង​សាធារណ​ការ ​ហើយ​ខាង​មន្ទី​រ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ធ្វើ​ដែល​ពេល​នេះ​ខាង​ជំនាញ​កំពុង​តែ​កាប់​ដើ​ម​ឈើ​នៅ​អម​សង​ខាង​ផ្លូវ​ និង​រៀប​ចំ​ដាក់​ប្រព័ន្ធ​លូ​បង្ហូ​រ​ទឹក​រួច​រាល់​ និង​ចាប់​ផ្តើម​​ពង្រាបថ្ម​ ដើម្បី​ចាក់​ក្រាល​កៅ​ស៊ូ​​ ។

លោក​ណុប នី អនុ​ប្រធាន​មន្ទីរ​សាធារណ​ការ និង​ដឹក​ជញ្ជូន​ខេត្ត និង​ជា​អ្នក​ត្រួត​ពិនិត្យ​ផ្ទាល់​បាន​ឱ្យ​ដឹង​ថា ផ្លូវ​លេខ​១២៩​អានេះ​រៀ​ប​ចំ​ដាក់​ប្រព័ន្ធ​លូ​បង្ហូរ​ទឹកដែល​មាន​​មុខ​កាត់​​១​ម៉ែត្រ នៅ​តាម​បណ្តោយ​ថ្នល់​​​ប្រវែង​៦១៤​ម៉ែត្រ ឯលូកាត់​ទទឹង​​ថ្នល់៦​កន្លែង​ជា​លូ​មុខ​កាត់​៨​តឹក ហើយ​ជំនាញ​ត្រូវ​ធ្វើ​ទៅ​តាម​បទ​ដ្ឋា​ន​បច្ចេកទេស​ឱ្យ​ច្បាស់​លាស់​ដើម្បី​ធានាបាន​​គុណភាព​​យូរ​អង្វែង​ព្រោះ​យើង​ចាក់​កៅ​ស៊ូ​ប្រភេទ​ DBST ឱ្យ​​រួច​​រាល់​ក្រោយពេល​​បុណ្យ​ចូល​ឆ្នាំ​ថ្មីប្រពៃណី​ខ្មែរ​ខាង​មុខ ៕