ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាយុ​86​ឆ្នាំលេង​សៀក​រហស្ស​កម្ម​

12 ឆ្នាំ មុន

​ទី​ភ្នាក់​ងារ​ព័ត៌​មាន​​បរទេស​ កាល​ពី​ថ្ងៃ​ទី​១ មេសា ផ្សាយ​ឱ្យ​ដឹង​ថា លោក​យាយ​ ចូហាន​ណា កាស់ អ្នក​ស្រុក​ហាល​ឡេ រដ្ឋ​សែក​សូនី ប្រទេស​អាល្លឺ​ម៉ង់ ​ទោះ​បី​ជា​មាន​អាយុ​៨៦​ឆ្នាំ ក៏​ដោយ ក៏​លោក​យាយនៅ​រឹង​មាំ​អាច​ចូល​រួម​​សម្តែង​សៀក​​រហស្ស​កម្ម​ប្រភេទ​«តុ​ពីស្ត​» ក្នុង​កា​រ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ពិភព​លោក​២០១២ នៅ​ទី​ក្រុង​កុតប៉ូស ប្រទេស​

​ទី​ភ្នាក់​ងារ​ព័ត៌​មាន​​បរទេស​ កាល​ពី​ថ្ងៃ​ទី​១ មេសា ផ្សាយ​ឱ្យ​ដឹង​ថា លោក​យាយ​ ចូហាន​ណា កាស់ អ្នក​ស្រុក​ហាល​ឡេ រដ្ឋ​សែក​សូនី ប្រទេស​អាល្លឺ​ម៉ង់ ​ទោះ​បី​ជា​មាន​អាយុ​៨៦​ឆ្នាំ ក៏​ដោយ ក៏​លោក​យាយនៅ​រឹង​មាំ​អាច​ចូល​រួម​​សម្តែង​សៀក​​រហស្ស​កម្ម​ប្រភេទ​«តុ​ពីស្ត​» ក្នុង​កា​រ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ពិភព​លោក​២០១២ នៅ​ទី​ក្រុង​កុតប៉ូស ប្រទេស​អាល្លឺ​ម៉ង់ ដោយ​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ទស្សនិក​ជន ។

លោក​យាយកាស់ អតី​ត​​ជា​កីឡា​ការិនី​បាល់​ឱប​ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់​ខាង​កើត កាល​ពី​នៅ​ក្មេង និង​ចាប់​ផ្តើម​លេង​​សៀក​រហស្ស​កម្ម​​ក្នុង​ពេល​មាន​អាយុ​៣០​ឆ្នាំ ។ ​ែ​ក្នុង​​អំ​ឡុង​ពេល​ជាង​៥០​ឆ្នាំ កន្លង​មក​ លោក​យាយ​អាច​ដណ្តើម​បាន​​​ជើង​ឯក​សៀក​រហស្ស​កម្ម​ វ័យ​ចំណាស់​នៅ​ក្នុង​ប្រទេស​អាល្លឺ​ម៉ង់​ជា​ច្រើន​ជំនាន់ ៕