ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្និ​សីទ​កំពូល​ធុរ​កិច្ច​​អាស៊ាន-អឺរ៉ុប កម្ពុជា​ផ្តល់​អាទិភាព​សំខាន់​​លើ​ការ​សមា​ហរណ​កម្ម​​ចូល​សេដ្ច​កិច្ចតំបន់

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គ​​​មហា​​សេនា​​បតីតេជោ​ហ៊ុន​ សែន ​​​នាយក​រដ្ឋមន្ត្រី​​​​​​នៃព្រះរាជា​ណាចក្រ​កម្ពុជា​​​ក្នុង​ពិធី​បើក​​​សន្និសីទ​​កំពូល​​​ធុរកិច្ច​អាស៊ាន​​-​អឺរ៉ុប​ នាព្រឹក​ថ្ងៃទី​​​១ ខែ​ មេសា ឆ្នាំ​២០១២ ​​​នៅសណ្ឋាគារ​​​​​សូហ្វីតែល​ភ្នំពេញ​​ភោគី​ត្រា​ ​​បាន​លើក​​​នូវ​​ទស្សនៈ​​​​​ផ្ទាល់​​​ដែល​ជា​សកម្ម​ភាព​​​ការងារ​​​បន្ទាន់​​មួយ​ចំនួន​​​ដើម្បី​​​ពង្រឹង​​កិច្ច​សហប្រតិបត្តិការ​​​​អាស៊ាន​-សហភាព​អឺរ៉ុប​​​ លើ​វិស័យ​​ពាណិជ្ជ​​កម្ម-​ធុរកិច្ច​និង​​វិនិយោគ​​ដូចតទៅ ៖

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គ​​​មហា​​សេនា​​បតីតេជោ​ហ៊ុន​ សែន ​​​នាយក​រដ្ឋមន្ត្រី​​​​​​នៃព្រះរាជា​ណាចក្រ​កម្ពុជា​​​ក្នុង​ពិធី​បើក​​​សន្និសីទ​​កំពូល​​​ធុរកិច្ច​អាស៊ាន​​-​អឺរ៉ុប​ នាព្រឹក​ថ្ងៃទី​​​១ ខែ​ មេសា ឆ្នាំ​២០១២ ​​​នៅសណ្ឋាគារ​​​​​សូហ្វីតែល​ភ្នំពេញ​​ភោគី​ត្រា​ ​​បាន​លើក​​​នូវ​​ទស្សនៈ​​​​​ផ្ទាល់​​​ដែល​ជា​សកម្ម​ភាព​​​ការងារ​​​បន្ទាន់​​មួយ​ចំនួន​​​ដើម្បី​​​ពង្រឹង​​កិច្ច​សហប្រតិបត្តិការ​​​​អាស៊ាន​-សហភាព​អឺរ៉ុប​​​ លើ​វិស័យ​​ពាណិជ្ជ​​កម្ម-​ធុរកិច្ច​និង​​វិនិយោគ​​ដូចតទៅ ៖

ទី​១-​​​វិស័យ​ឯកជន​និង​​សាធារណៈនៃ​​តំបន់​​​​​ទាំងពីរ​​ត្រូវបន្ត​​សហប្រតិបត្តិការ​​​គ្នា​​ឱ្យ​​​កាន់​តែ​​ជិតស្និទ្ធ​​​ថែមទៀត​​ដើម្បី​​បង្កើត​​​យន្ត​ការ​​ដ៏រឹង​មាំ​​ដើម្បី​​ដោះ​ស្រាយ​​​​ឱ្យទាន់​ពេល​​វេលា​​​ចំពោះ​​បញ្ហា​​ដែល​កើត​មាន​ឡើង​​ទាក់ទង​​ទៅ​នឹង​​វិស័យ​ពាណិជ្ជ​កម្ម​​ និង​វិនិយោគ​ ។ ​​សម្តេច​គូសបញ្ជាក់​​​ថា ​យន្ត​ការ​​​នេះមាន​សារសំខាន់​​មិន​​ត្រឹមតែ​​​​​រួម​ចំណែក​​​ដល់​ការ​​​រៀបចំ​​​​ក្របខណ្ឌ​​ច្បាប់ និង​ស្ថាប័ន​​​​ប៉ុណ្ណោះទេ ​ប៉ុន្តែ​​​ថែម​ទាំង​​​រួមចំណែក​​ដល់​ការ​​​​​​សម្រប​សម្រួល​​​កិច្ច​ចរចា​​​ពាណិជ្ជកម្ម​​​សេរី​ទ្វេភាគី​​ដែល​មាន​ភាព​​ទន់​​​ភ្លន់​​​និង​មាន​​ប្រសិទ្ធភាព​​​​ខ្ពស់​​ទៀត​ផង ​។​

​​ទី​២-​អាស៊ាន​​​និង​សហភាព​​​អឺរ៉ុប​​​​ត្រូវ​​ត្រួស​ត្រាយ​​​​ផ្លូវ​​​​ និង​​ស្វែង​​​​រក​មធ្យោ​បាយ​​​​នានា​រួម​​គ្នា​​​ដើម្បី​​ធ្វើ​ឱ្យ​​សហប្រតិបត្តិការ​​កាន់​តែ​មានភាព​​ស៊ីជម្រៅ​​ ដោយ​​ក្នុង​នោះ​​​រួម​មាន​​​យុទ្ធសាស្ត្រ​​ កាត់​បន្ថយ​​ភាព​​​ក្រីក្រ ការ​ចែករំលែក​​​ទិន្នន័យ​​ ​​សេដ្ឋកិច្ច​​ បទ​ប្ប​ញ្ញត្តិ​ ដែល​​ទាក់ទង​​ទៅ​នឹង​​ច្បាប់​ពាណិជ្ជ​កម្ម​ វិនិយោគ​​​ការ ការពារ​​បរិស្ថាន​​ ការ​គ្រប់​​គ្រង​​បម្រែ​ប្រមួល​​​អាកាសធាតុ ​និង​​​វិធាន​ការ​​​​​រំសាយ​​សព្វា​​វុធ​​​​បរមាណូ​​ ​ការ​​ប្រឆាំង​​​​ភេរវកម្ម​​ ​ការ​​​កសាង​​ទំនុក​ទុក​​​​​ចិត្ត​​ជាដើម ។​

ទី​៣-​​អាស៊ាន​​និង​សហភាពអឺរ៉ុប​​ត្រូវ​បន្ត​​ពង្រីក​​កិច្ច​​សហប្រតិបត្តិការ​​​​​លើ​គ្រប់​​​វិស័យ​ ​និង​​​ចៀសវាង​​ការអនុវត្ត​​គោល​​ការណ៍​គាំពារ​​​និយម​​​ដែល​​​បណ្តាលមក​ពី​​​ការ​ធ្លាក់​ចុះ​នៃ​​​​តម្រូវ​ការ​​​ក្នុង​​ពិភព​លោក ។​

​ទី​៤-​​​យើង​​​ត្រូវបន្ត​​​កិច្ច​ខិតខំប្រឹង​ប្រែង​​​​​​កសាង​​សមត្ថភាព​​​និងទាក់​​ទាញ​​ជំនួយ​បច្ចេក​​ទេស និង​ហិរញ្ញ​ប្បទាន​​​​សម្រាប់​​ការ​​អភិវឌ្ឍ​ហេដ្ឋារចនា​​​សម្ព័ន្ធ​​រូបវន្ត​​ និង​កាត់​​​បន្ថយ​ចំណាយ​​នានា​ដែល​​​មិន​​ចាំ​បាច់​​ និង​​ស្រប​តាម​​ស្តង់​ដារពាណិជ្ជ​​កម្ម​អន្តជាតិ ។​​ ​ក្នុង​ឋានៈ​ជាប្រធាន​​ឆ្នាំ​ ២០១២​ កម្ពុជា​​​​​នឹង​ខិតខំ​​ឱ្យអស់​​ពី​​លទ្ធភាព​​ និង​សមត្ថភាព​​​​រ​បស់​ខ្លួន​​​រួម​សហការ​​យ៉ាង​ជិត​ស្និទ្ធ​​​ជាមួយ​ប្រទេសជា​សមាជិក​​ដទៃទៀត​​ដើម្បី​សម្រេច​​អាទិភាព​​នានា​របស់​​អាស៊ាន​​​ក្នុងទិសដៅ​​​​នៃ​ការ​កសាង​​អាស៊ាន​ សហគមន៍​​​​តែមួយ វាសនា​​តែមួយ ។​ កម្ពុជា​​បាន​កំណត់​​​​នូវ​​​អាទិភាព​​​ការងារ​​​​ សំខាន់ៗ​​​សម្រាប់​​​ឆ្នាំ​​២០១២នេះ​​​​​​ដូចខាង​ក្រោម​​​និង​មាន​​បច្ច័យ​​​​ល្អ​​សម្រាប់​​ធុរកិច្ច ​៖

ក-​ផ្តោត​​​​ការយក​ចិត្ត​ទុក​ដាក់​​​​​ជាពិសេស​​​ទៅ​លើ​ការកសាង​សហគមន៍​​​អាស៊ាន​​​​ឱ្យ​សម្រេច​​​​​​​នៅឆ្នាំ​​២០១៥ ដោយ​​ផ្តល់​​​​​​សារសំខាន់​​​​ជាពិសេស​ទៅលើការ​​​​សម្រេច​​ឱ្យ​​​បាន​នូវ​​​សហគមន៍​​សេដ្ឋកិច្ច​អាស៊ាន​​តាម​​រយៈ​​​ការលើក​​ស្ទួយ​​ ការ​​សម្រួល​​ពាណិជ្ជ​កម្ម​​​ ការកែលម្អ ​ការ​ដឹកជញ្ជូន​​ឆ្លង​កាត់​ព្រំដែន  ការបំបាត់​​នូវ​​របាំង​ពន្ធ​​និងពុំ​មែន​​​សារពើពន្ធ​ ការពង្រឹង​​កិច្ច​សហប្រតិបត្តិការ​​​​​ក្នុង​​វិស័យ​​​គយ ការ​បង្កើត​បញ្ជរ​តែមួយ​​​​អាស៊ាន​​ ។ ​ការកែលម្អ​​បរិស្ថាន​​​​វិនិយោគ​ ដើម្បី​​ទាក់ទាញ​​នូវ​លំហូរ​វិនិយោគ​​​ផ្ទាល់​ពី​បរទេស​ និង​​​​វិនិយោគ​​ជាភាគ​ហ៊ុន​ ការ​ពន្លឿន​កំណែ​ទម្រង់​​​​ដើម្បី​​ធ្វើ​ឱ្យ​​​​សេវា​កម្ម​​ និង​ការ​​ដឹកជញ្ជូន​​រវាង​​​ប្រទេស​​​អាស៊ាន​ទាំង១០​​ កាន់​តែមាន​ប្រសិទ្ធភាព​​ខ្លាំង​ឡើង​​ថែមទៀត  ការ​បង្កើត​​សេរីភាវូបនីយកម្ម​នៅ​ក្នុង​​​​វិស័យ​សេវាកម្ម​និងជំរុញ​​​សមាហរណកម្ម​​​​នៃ​ទីផ្សារ​​មូល​​​ធន ។​

​ខ-​​​ការ​​តភ្ជាប់​​​អាស៊ាន​​​ទាំងផ្នែក​​​​​ហេដ្ឋា​រចនា​​​​សម្ព័ន្ធ​​​រូបវ័ន្ត​ និងផ្នែក​​​​​ស្ថាប័ន​​​​គឺជាកត្តា​​​​គន្លឹះ​ដើម្បី​​កាត់​​បន្ថយ​​​​គម្លាត​​អភិវឌ្ឍន៍ រវាង​ប្រទេស​​​សមា​ជិក​អាស៊ាន​ ជាពិសេស​ក្នុង​វិស័យ​​​​​បណ្តាញ​​​​គមនា​គមន៍​ កំពង់​​ផែ ​ថាមពល ​ទូរគមនាគមន៍ …។ ​កម្ពុជា​​​នឹង​ខិតខំ​​​​​​កៀរគរ​​ធនធាន​​​​ហិរញ្ញ​វត្ថុ​​ដែល​មាន​ដើម្បី​​គោល​ដៅ​នៃការ​​ធ្វើ​ហិរញ្ញ​ប្ប​ទាន​នៃគម្រោង​​ការតភ្ជាប់​​​​​គ្នា​ ។ ម្យ៉ាង​វិញ​ទៀត​​ ​​យើង​នឹង​​ខិតខំ​ប្រឹងប្រែង​​​​ប្រើ​ប្រាស់​​នូវ​ធនធាន​ក្នុង​តំបន់​ ដើម្បី​​​វិនិយោគ​​​ក្នុង​ប្រទេសអាស៊ាន​​ដែល​មាន​​​​ហេដ្ឋារចនា​​សម្ព័ន្ធ​​អន់​ថយ​ តាម​​រយៈ​​​យន្ត​ការ​​​ហិរញ្ញ​​​ប្បទាន​​​​ហេដ្ឋា​​រចនា​សម្ព័ន្ធ​អាស៊ាន ។​

​គ-​​ពង្រឹង​​​​​យន្ត​ការ​​​សហប្រតិបត្តិការ​​​អាស៊ាន​​​បូក​​បី ក្នុង​​​​វិស័យ​​ហិរញ្ញ​​វត្ថុ​ តាម​​រយៈ​​ការ​ពង្រឹង​​ ​ការ​​​ត្រួត​​​ពិនិត្យ​​ស្ថានភាព​​ម៉ាក្រូ​សេដ្ឋកិច្ច​​​ បង្កើន​​​មូល​​​ធន​នៃ​យន្ត​ការ​​​ពហុភាគី​​នីយកម្ម​​​​ គំនិត​​ផ្តួច​ផ្តើម​ ​​ឈៀង​ម៉ៃ​ពី​១២​០​ពាន់​​លាន​​ដុល្លារ នៅ​ក្នុង​​​​​ពេល​បច្ចុប្បន្ន​​​ឱ្យ​ឡើង​​​​ទ្វេដង​​​ទៅជា​​២៤០​​​ពាន់​លាន​​ដុល្លារ និងប្រែ​ក្លាយ​​​យន្ត​ការ​នេះ​​ឱ្យ​ទៅ​​ជា​យន្ត​ការ​​​សម្រាប់​​​ដោះ​​ស្រាយ​​​វិបត្តិ​​​និង​ទប់​​​ទល់​​​​នៅពេល​​មុន​​​វិបត្តិ​​​​ហិរញ្ញ​​វត្ថុ​​​ ដែល​​​ធ្វើ​​​ឱ្យ​យន្ត​ការ​​​​​នេះ​មាន​​លក្ខណៈ​​ជា​​យន្ត​ការ​​​​ហិរញ្ញ​​​វត្ថុ​តំបន់​​ពេញ​​លក្ខណៈ​​តែម្តង ។

​សម្តេច​​តេជោ​នាយក​រដ្ឋមន្ត្រី​​​​បាន​មាន​​ប្រសាសន៍​​​បន្ត​ថា កម្ពុជា​​ផ្តល់​​អាទិភាព​​​យ៉ាង​​សំខាន់​ទៅ​លើ​​ការ​ធ្វើ​​​សមាហរណកម្ម​សេដ្ឋកិច្ច​​ ​កម្ពុជា​​​​ចូល​ទៅ​ក្នុង​តំបន់​​ ហើយ​បាន​​ចាត់​ទុក​​​កិច្ច​​​ការ​នេះ​​ជា​កត្តា​​​​ដ៏​សំខាន់​​​ចាំបាច់​​​សម្រាប់​ជោគ​ជ័យ​នៃដំណើរ​ការ​អភិវឌ្ឍ​​ ប្រកប​​ដោយ​​​ចីរភាព។ កម្ពុជា​មាន​ឧត្តម​ភាព​​ប្រៀប​​ធៀប​​ជា​ច្រើន​ ជាពិសេស​កម្ពុជា​​មាន​ទីតាំង​​យុទ្ធសាស្ត្រ​​​ ស្ថិត​​​នៅ​ក្នុង​​​ក្របខណ្ឌ​ មហា​​​​អនុតំបន់​​​មេគង្គ​ ដែល​បាន​​ផ្តល់​​ការ​អនុគ្រោះ​​​ដល់​ការ​ធ្វើ​សមាហរណកម្ម ​កាន់​តែ​ស៊ីជម្រៅ​ និង​ការ​តភ្ជាប់​​​ជាមួយ​​បណ្តា​​​ប្រទេស​​អាស៊ាន​​​​ដទៃទៀត​ និង​ស្ថិត​​នៅ​​ជិត​ប្រទេស​ចិន ដែល​​ជា​មហា​​​អំណាច​សេដ្ឋកិច្ច​ទី២  ​​ក្នុង​ពិភព​លោក​​​​ដែល​​កត្តា​​​នេះ​នឹង​​​ជួយ​​ដល់​ការ​​​​អភិវឌ្ឍ​​ដល់​វិស័យ​​​ឯកជន​ ការអភិវឌ្ឍ​​សង្គម សេដ្ឋ​កិច្ច​​និង​ការ​​​​កាត់​បន្ថយ​​​ភាព​ក្រីក្រ។ ​

គិត​​​មក​ដល់​​ពេល​នេះ​ មាន​​រយៈពេល​ជាង​​​១០​ឆ្នាំ​មក​ហើយ​ ដែល​កម្ពុជា​​​បាន​ក្លាយ​ជា​​​​សមាជិក​​ពេញ​សិទ្ធិ​របស់​អាស៊ាន​​ ។ ក្នុង​​រយៈ​ពេល​​​​ដូចគ្នា​​​នេះ​ដែរ ​កម្ពុជា​​សម្រេច​​បាន​​នូវ​ការ​​​អភិវឌ្ឍ​​ជាតិ​គួរជាទទី​មោទនៈ​ ។ សមាជិកភាព​​ ក្នុង​​អាស៊ាន​​បាន​​ផ្តល់​​​ឱកាស​​​​ឱ្យ​​កម្ពុជា​ ​​ពង្រឹង​​ការ​ផ្សារភ្ជាប់​​​ទៅ​នឹង​​​​តំបន់​​​ និងជា​​​មួយ​នឹង​សហគមន៍​​អន្តរជាតិ​​ ។ ទន្ទឹម​នេះ ​កម្ពុជា​​បាន​​ចូល​​រួម​បំពេញ​​កាតព្វ​កិច្ច​អាស៊ាន​របស់​ខ្លួន​​យ៉ាង​ខ្ជាប់​​ខ្ជួន ដើម្បី​​​​កសាង​សហគមន៍​​តំបន់​មួយ​​ប្រកប​ដោយ​​សុខ​សន្តិភាព វិបុល​​ភាព និង​​​ភាព​សុខដុមរមនា។  ​ជាក់​​ស្តែង​​​​កម្ពុជា​​​សម្រេចបាន​​នូវ​​វឌ្ឍនភាព​​ក្នុង​​ការបើក​ចំហ ​​សេដ្ឋកិច្ច​ និ​ង​អនុវត្តតាម​លក្ខ​ខណ្ឌ​​នានា​​​​នៃអង្គការ​​​ពាណិជ្ជកម្ម​​​​ពិភព​លោក​ និង​​​​សហគមន៍​​សេដ្ឋកិច្ច​អាស៊ាន  ​​​។​

​សម្តេច​​អគ្គ​មហា​​សេនាបតី​​តេជោ​ហ៊ុន សែន បាន​គូសបញ្ជាក់​​​​ថែមទៀត​ថា តាម​​រយៈ​ការ​​បង្កើត​​សហគមន៍​​សេដ្ឋកិច្ច​​អាស៊ាន​​នៅឆ្នាំ​២០១៥​​ខាង​មុខ​​នេះ កម្ពុជា​​​សង្ឃឹម​ថា នឹង​ពង្រីកទំហំ​​​​ទី​ផ្សារ​របស់​ខ្លួន​​ឱ្យទៅ​ជា​​មជ្ឈមណ្ឌល​​​​ធុរកិច្ច​ សម្រាប់​ការទាក់ទាញ​​​វិនិយោគ​​​​​​នៅ​ក្នុង​​​​តំបន់​​ និង​​​​​អន្តរជាតិ​ ។ ​​នៅ​ឆ្នាំ​២០១២​នេះ​គឺ​​ជាខួប​​ទី​២០​នៃការ​​​កែប្រែ​​​មុខមាត់​នៃ​សេដ្ឋកិច្ច​​​​កម្ពុជា ចាប់​​តាំង​​​ពីការ​​​បង្កើត​​រាជរដ្ឋាភិបាល​​អាណត្តិ​​ទី១នៅ​ក្នុង​ឆ្នាំ​​១៩៩៣ ។ ផលិត​​ផល​​​​សរុប​​របស់​​​កម្ពុជា​បាន​​កើន​ឡើង​​​ជាង​​​៦​ដង គឺពី​​២.៥០០​​​​លាន​ដុល្លារ​ នៅក្នុង​​ឆ្នាំ​១៩៩៣​ ដល់​១៤ពាន់​​៥០០​លាន​​ដុល្លារ​​ នៅក្នុង​​ឆ្នាំ​២០១២ ។ ​ប្រាក់​ចំណូល​​​​​​សម្រាប់​​​ប្រជាជន​​ម្នាក់ៗ​​បាន​​កើន​ឡើង​​​​ជាង​​​៤​ដង​ ​គឺពី​​២២៩​ដុល្លារ​នៅ​ក្នុង​​ឆ្នាំ​​​១៩៩៣​ ដល់​​ជិត​​១ពាន់​​​ដុល្លារ​ នៅក្នុង​​ឆ្នាំ២០១២​នេះ។​

​​លោក Karel De Gucht​ ស្នង​​ការពាណិជ្ជ​​កម្ម​​​សហភាពអឺរ៉ុប​​​​ទទួល​បន្ទុក​​​ពាណិជ្ជ​​កម្ម​​បាន​ថ្លែង​ថា  ​សហភាពអឺរ៉ុប​​​​​​កំពុងតែ​​​ឈាន​​ជើង​​ចូលទៅ​​ក្នុង​ការ​​​អនុវត្ត​ពេញ​​លេញ​​ពាណិជ្ជ​កម្ម​ ​សេរី​ រវាង​តំបន់​​របស់​យើង​​ទាំង​​ពីរ ។ ​ដូច្នេះ​​​យើង​នឹង​​​​​លើក​​កម្ពស់​​​​​ការ​នាំ​ចេញ​​​ផលិតផល​​ ដោយ​សេរី​​​ ហើយ​​​យើង​​​នឹង​ពិនិត្យ​​​មើល​នូវ​​បទប្ប​ញ្ញត្តិ​​​​ទាំងឡាយ​​ដែល​​អាចគាំទ្រ​​​ដល់​ដំណើរ​ការ​នេះ ។​

​លោក​​​​​ស្នង​ការ​​ពាណិជ្ជកម្ម​​សហភាពអឺរ៉ុប​​​បញ្ជាក់​ថា ​​ទំនាក់​ទំនង​​ទ្វេភាគី​​របស់​​​សហភាព​អឺរ៉ុប​ជាមួយ​​សិង្ហ​បុរី​ កន្លងមក​ យើង​​មាន​​​​វឌ្ឍន​ភាព​​​ច្រើន​​ដែល​​​ត្រូវ​​​ខិតខ​ំ​​​ប្រឹង​ប្រែង​​​​​ជំរុញ​​​​បន្ថែម​​​ទៀត​​​​ ហើយ​នៅ​​​ប្រទេសវៀត​ណាម​​​​​ក៏​​​ធ្លាប់​​មាន​ការ​ចរចា​គ្នា​ជា​ច្រើន​​​​ដើម្បី​​ជំរុញ​​​​នូវ​​កិច្ច​សហ​ប្រតិបត្តិការ​​​​ ។ ​​ហើយ​យើង​​​​នឹងជំរុញ​​​​​នូវ​កិច្ច​​​​​ពិភាក្សា​បន្ថែម​ទៀត​​​​នៅក្នុង​​រយៈ​​ពេល​ខាង​​មុខនេះ ។

​ជាការ​​ពិត​ណាស់​​​​រាជរដ្ឋាភិបាល​​​កម្ពុជា ​ក៏ដូចជា​​សភាពាណិជ្ជកម្ម​​​​កម្ពុជា សភា​ពាណិជ្ជ​​​​សហភាព​អឺរ៉ុប​​ ក្រុម​​ប្រឹក្សា​ផ្តល់​​​​​​​យោ​បល់​ធុរកិច្ច​សម្រាប់​​​​អាស៊ាន ​សុទ្ធតែ​​ដើរតួនាទី​​​ដ៏​សំខាន់​​ នៅ​ក្នុង​​​ការ​ជំរុញ​​​​ពាណិជ្ជកម្ម​​​ដែល​មិន​អាចខ្វះ​បាន​​​​​​ដើម្បី​​​ភាព​​​ជោគជ័យ ។ ​​នេះគឺ​ជា​សក្ខី​ភាព​​​​ដែល​​បង្ហាញ​​​ឱ្យ​ឃើញ​​​ច្បាស់​​អំពី​ការ​ចាប់​អារម្មណ៍​​​​មិន​​ងាក​​​រេក្នុង​ការ​​ធ្វើ​​​យ៉ាង​ម៉េច​​​​​​បង្កើត​​ភាព​ជាដៃគូ​​​ របស់​​យើង ។​

​លោក​​​សុរិន ពិនសុវណ្ណ​ អគ្គ​​​លេខាធិការ​អាស៊ាន​​ បាន​ថ្លែង​​ថា ​នៅ​ចុង​​ខែនេះ​​ ​ ASEAN  និង​​EU  ​​ដែល​​រដ្ឋមន្ត្រី​​​​ការបរទេស​​នឹង​​ជួបគ្នា​​​នៅ​​ប្រទេស​​​ប្រ៊ុយ​ណេ ។ ដូច្នេះ​​​រាល់​សកម្មភាព​​​​ទាំងអស់​​​នេះកើត​ឡើង​​​និង​ស្តែង​​​ឱ្យ​ឃើញ​​​ការ​​ចូល​រួម​​​យ៉ាង​​​សកម្ម​​នៅ​ក្នុង​តំបន់​​​​​របស់​យើង​ដើម្បី​​បង្កើន​​​​​សហប្រតិបត្តិការ​​​ដ៏រឹង​មាំ​​នេះ ។

​​លោក​អគ្គ​​​លេខាធិការ​​អាស៊ាន​ បាន​​លើក​​​​ថា  នៅក្នុង​​ឆ្នាំ១៩៩៧ ​​សហភាព​អឺរ៉ុប​​បាននិយាយ​ថា  ​សូម​ឱ្យ​​​អ្នក​​ឯង​​រៀបចំ​​ផ្ទះខ្លួន​​ឯង​រួចរាល់​សិន​ទៅ​​     ​​​ ​​ចាំចាប់​​​​​ដៃគូ​​ជាមួយ​​នឹង​យើង​ ប៉ុន្តែ​ឥឡូវ​​​នេះ​មិន​ដូច្នោះ​​ទេ​យើង​​​ត្រៀម​ខ្លួន​​ជាស្រេច​ដើម្បី​​​ធ្វើ​ការ​​​ងារនេះ ។ ​

​កាលពី​​​សប្តាហ៍​​មុន​​នៅទីក្រុង​​​រ៉ូម ​នៅពេល​​​នោះ​​​ពួកអ៊ីតាលី ​គេហៅ​ថា ​លើក​​កម្ពស់​​​ពី​​ការយល់​ដឹង​ពីអាស៊ាន​ ។ ​ដូច្នេះ​​​បាន​​ន័យ​ថា ប្រទេស​​​អុីតាលី​ ​គេបាន​​​​​ចាប់​អារម្មណ៍​​​​ខ្លាំងណាស់​​​​ចំពោះ​​អាស៊ាន​ ហើយ​​ពួកគេ​​មាន​ជំនឿ​​ថា អ្វី​ដែល​​​គេ​ធ្វើ​ជា​មួយ​​អាស៊ាន​ គឺមាន​​​ប្រយោជន៍​ដល់ពួកគេ។​

​លោក​​បន្ត​​​ថា នៅ​ក្នុង​​ដំណើរ​​ការ​អភិវឌ្ឍ​​​សេដ្ឋកិច្ច​ បើទោះ​​​បីជា​មាន​​​ភាព​មិន​​​ច្បាស់​​​លាស់​​មួយ​ចំនួន​ក៏​ដោយ​​ ប៉ុន្តែ​​​EU គឺជា​ដៃគូ​​​សេដ្ឋកិច្ច​​​សំខាន់​បំផុត​​គឺជាដៃគូ​​​ពាណិជ្ជ​កម្ម​​​ធំទី​​២ ​​របស់​អាស៊ាន​ បន្ទាប់ពី​​ប្រទេសចិន​ ​ដូចដែល​ស្នង​​​ការ​​​​​​ពាណិជ្ជកម្ម​​​លើក​ឡើង​ ។ ​

សហភាព​​អឺរ៉ុប​​​​គឺជា​​ទី​​ផ្សារ​​​នាំចេញ​​​ដ៏​​ធំបំផុត​​​នៅ​ក្នុង​​​ឆ្នាំ២០១០​របស់​​អាស៊ាន​ ហើយ​ EU ​គឺជា​​តំណាង​​ឱ្យ​​​វិនិយោគ​​​ផ្ទាល់​ ពី​បរទេស​មក​អាស៊ាន​ធំជាង​គេ។​ ​ដូច្នេះ​​ហើយ​អ្វីដែល​​ត្រូវ​​ខិតខំ​​ធ្វើ​បន្ត​​គឺយើង​​ត្រូវ​ខិតខំ​​ប្រឹង​ប្រែង​​​​ពង្រឹង​​ខ្លួន​​​យើង​ដើម្បី​​​ធានា​​​នូវ​​និរន្តរភាព​​​នៃកំណើន​​​​ និងធានា​​បាននូវ​​​​​ភាព​​រឹងមាំ​នៅ​ក្នុង​សេដ្ឋកិច្ច​​របស់​យើង ៕