ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពាព្យ៖ តើថៃ្ងណាទៅត្រួយល្ពៅលាស់បាន? (​បទ​បថ្យាវត្ដ​) ដោយ លីម ចំរើន

14 ឆ្នាំ មុន

១.​ ​នេះ​និង​សូម​ថ្លែង​តែង​កាព្យ​ថ្មី​ ​សូម​ប្រៀ​ធៀប​ន័យ​លើក​ឧបមា
​ ​រៀបរាប់​ភ្ជាប់​សេចក្ដី​ពី​រុក្ខា​ ​ភាគច្រើន​ខេមរា​ត្រូវការ​ចូល​ចិត្ដ​។

១.​    ​នេះ​និង​សូម​ថ្លែង​តែង​កាព្យ​ថ្មី​    ​សូម​ប្រៀ​ធៀប​ន័យ​លើក​ឧបមា
    ​    ​រៀបរាប់​ភ្ជាប់​សេចក្ដី​ពី​រុក្ខា​    ​ភាគច្រើន​ខេមរា​ត្រូវការ​ចូល​ចិត្ដ​។
២.​    ​សម្លប្រហើរ​.​សម្លក់​ម្ហូប​ពិត​    ​ជាតិខ្មែរ​ឆ្ងាយ​ជិត​តែង​នឹក​ស្រណោះ
   ​    ​ននោង​.​ត្រួយ​ល្ពៅ​.​ស្លឹក​បាស​ខ្ចី​ស្រស់​    ​ត្រីឆ្អើរ​អាំង​បោះ​បេះ​បង់​ធ្វើ​ម្ហូប​។
៣.​    ​ជូ​ប​ជុំ​ញាតិ​មិត្រ​ឆ្ងាយ​ជិត​ស្រស់ស្រូប​    ​សប្បាយ​ប្រឹង​ហូប​ជា​សម្ល​ខ្មែរ
       ​តែ​តោង​ពិ​និ​ិ​ត្យ​ប្រឹង​ប្រិត​ជួយ​ថែ​    ​ត្រួយ​ល្ពៅ​ផ្កា​ផ្លែ​ថែ​កុំឱ្យ​សូន្យ​។
៤.​    ​គ្រាន់​ទុក​ពូជ​ល្ពៅ​ឱ្យ​នៅ​ដល់​កូន​    ​អាច​ធៀប​ដូច​ក្បូន​ជួយ​ពេល​ត្រូវការ
    ​    ​បណ្ដុះ​ពូជ​ដាំ​ផ្សាំ​ផ្សំ​អាហារ​    ​សម្ល​ស្ងោ​ឆា​ត្រូវការ​មិន​ខ្វះ​។
៥.​    ​តែ​អាសូរ​ត្រួយ​ល្ពៅ​ផ្កា​កម្មក្រាស់​    ​មាន​ជន​ល្ងង់​ខ្លះ​គ្មាន​ក្ដី​អាណិត
   ​    ​គិតតែ​ប្រយោជន៍​ដូច​ខ្មោច​ជាប់​ឋិត​    ​មាន​ភ្នែក​មែនពិត​ងងឹត​មិន​យល់​។
៦.​    ​ឱ្យ​តែ​លាស់​ត្រួយ​ពួយ​ក្ដិច​ដល់​គល់​    ​គ្មាន​គិត​យោគយល់​ត្រួយ​ល្ពៅ​លាស់​ថ្មី
   ​    ​ភ្លេច​គិត​អ្នក​ដាំ​ផ្សាំ​ពូជ​ជ្រួយដី​    ​ឱ្យ​តែ​បាន​ឆី​គ្មាន​អាសូរ​ចិត្ដ​។
៧.​    ​នេះ​ជា​ចរិត​ជន​ខ្លៅ​ខ្លះ​ពិត​    ​ខ្លាច​គេ​គំនិត​គិត​ល្អ​ជាង​ខ្លួន
   ​    ​ឃើញ​គេ​ដាំ​ល្អ​បន្ដ​លាក់​ក្បួន​    ​លប​លួច​ចាំ​ពួន​ក្ដិច​បំផ្លាញ​ចោល​។
៨.​    ​ដោយ​មិន​បាន​គិត​ពិនិត្យ​ស្រមោល​    ​មនស្ការ​តែលតោល​ជេរ​ស្ដី​ដៀល​ថា
   ​    ​ស​ម្ប​ជ​ញៈ​ជាក់​វាយប្រហារ​    ​គង់​ជួប​ថ្ងៃ​ណាមួយ​ជាក់​មិន​ខាន​។
៩.​    ​តើ​ថ្ងៃ​ណា​ទៅ​ត្រួយ​ល្ពៅ​លាស់​បាន?    ​ផ្កា​ផ្លែ​សុខសាន្ដ​ត​ពូជ​គ្រាប់​ល្អ
   ​    ​ផ្ដល់​កិត្ដិយស​កេរ្ដិ៍ឈ្មោះ​បវរ​    ​អ្នក​ដាំ​ត្រេកអរ​ផ្ដល់​តម្លៃ​ល្ពៅ​។
១០.  ​ទុកជា​ប្រយោជន៍​គេ​ស្ងើច​និត្យនៅ​    ​ទោះ​ម្ចាស់​ស្លាប់​ទៅ​កេរ្ដិ៍ឈ្មោះ​ដូច​ក្បូន
  ​     ​អណ្ដែត​លើ​ទឹក​មិន​នឹក​ខ្លាច​សូន្យ​    ​អាច​ចំលង​កូន​បន្សល់​ពូជ​ល្អ​។

សំនួរ​ត្រិះ​រិះ​បំផុសគំនិត
    ​    ​១.​តើ​អត្ថន័យ​ក្នុង​កំណាព្យ​នេះ​មាន​ន័យ​បែប​ណា?
    ​    ​២.​តើ​ត្រួយ​ល្ពៅ​ក្នុង​គំនិត​អ្នក​តែង​សំដៅលើ​អ្វី? ​ផ្លែផ្កា​សំដៅលើ​អ្វី?
    ​    ​៣.​តើ​ជន​ល្ងង់ខ្លៅ​ក្នុង​កំណាព្យ​អ្នក​តែង​សំដៅលើ​ជន​ប្រភេទ​ណា?
    ​    ​៤.​តើ​សម្លប្រហើរ​និង​សម្ល​សម្លក់​ក្នុង​គំនិត​អ្នក​តែង​សំដៅលើ​អ្វី?
    ​    ​៥.​តើ​ពូជ​ល្អ​ក្នុង​កំណាព្យ​សំដៅលើ​អ្វី?
    ​    ​៦.​តើ​អ្នក​តែង​ជា​មនុស្ស​ប្រភេទ​ណា? ​ត្រួយ​ល្ពៅ? ​ជន​ល្ង​ងេ់​ខ្លៅ? ​ពូជ​ល្អ​…​?
    ​    ​៧.​អាច​មាន​សំនួរ​ច្រើន​ទៀត​ដែល​យើង​អាច​ចោទសួរ​អត្ថន័យ​ក្នុង​កំណាព្យ​…​?

នៅ​ស្ទឹង​ត្រែងៈ​ថ្ងៃ​សៅរ៍ ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១០ (២១​:៤០ នាទី​យប់​)
តែង​ដោយៈ​លោក លី​ម ចំរើន ទូរស័ព្ទ​លេខៈ​ ០១២ ៥១ ៩១ ៣៧ / ០១១ ៣៧ ៨១ ៧១
Email:limchamroeun@yahoo.com