ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីរី​​នឹង​ធ្វើ​ការ​​​ខិតខំ​​​ប្រឹង​ប្រែង​​​​​​ឱ្យ​​បេសកកម្ម​​​លោក​អាណាន់​ទទួល​​បាន​​ជោគជ័យ

11 ឆ្នាំ មុន

ប្រធានាធិបតី​​​ស៊ីរី​​លោក​​បាចា​​អាល់​ អាសាដ​​ ថ្លែង​​​​កាលពី​​ថ្ងៃទី​​២៩ ​មីនា​ថា ​ប្រទេស​​របស់​លោក​​​​បាន​​​ឆ្លើយតប​​ចំពោះ​​​​បេសកកម្ម​​​​​នៃបេសក​ជន​​​របស់​អ.ស.​ប​ ​​និង​​របស់​សម្ព័ន្ធ​​​​​អារ៉ាប់​​​លោក​​​កូហ្វីអាណាន់​​​ ដោយ​​​គូសបញ្ជាក់​​​​​​ថា​ ស៊ីរី​​​នឹង​ធ្វើ​​​​រាល់​ការខិតខំ​​​​​ប្រឹង​ប្រែង​​​ដើម្បី​​ឱ្យ​បេសកកម្ម​​​របស់​​​​​​លោក​អាណាន់​​ទទួល​​បាន​ជោគជ័យ​​ ដើម្បី​​ស្តារ​​​​​​សន្តិសុខ​​​និង​

ប្រធានាធិបតី​​​ស៊ីរី​​លោក​​បាចា​​អាល់​ អាសាដ​​ ថ្លែង​​​​កាលពី​​ថ្ងៃទី​​២៩ ​មីនា​ថា ​ប្រទេស​​របស់​លោក​​​​បាន​​​ឆ្លើយតប​​ចំពោះ​​​​បេសកកម្ម​​​​​នៃបេសក​ជន​​​របស់​អ.ស.​ប​ ​​និង​​របស់​សម្ព័ន្ធ​​​​​អារ៉ាប់​​​លោក​​​កូហ្វីអាណាន់​​​ ដោយ​​​គូសបញ្ជាក់​​​​​​ថា​ ស៊ីរី​​​នឹង​ធ្វើ​​​​រាល់​ការខិតខំ​​​​​ប្រឹង​ប្រែង​​​ដើម្បី​​ឱ្យ​បេសកកម្ម​​​របស់​​​​​​លោក​អាណាន់​​ទទួល​​បាន​ជោគជ័យ​​ ដើម្បី​​ស្តារ​​​​​​សន្តិសុខ​​​និង​ស្ថេរភាព។​

​​លោក​​អាសាដ​​អះអាង​​​បែប​​នេះ​​​ក្នុង​សារ​លិខិត​​​​ផ្ញើ​​​កាលពី​​ថ្ងៃទី​២៩ ​មីនា​​ ដល់​​​មេដឹកនាំ​​​ប្រទេស​​ជា​សមាជិក​​​​របស់​​​ BRICS (ប្រេស៊ីល​​​ ​រុស្ស៊ី​ ឥណ្ឌា​ ចិន និង​​​អាហ្វ្រិក​​ខាង​ត្បូង​)​ ​ដោយ​​​​ក្នុង​សារលិខិត​​​នោះ​​លោក​​​​​សម្តែង​​​​ក្តី​សង្ឃឹម​ថា​ លោក​អាណាន់​​​​​នឹង​​ដោះ​ស្រាយ​​​​បញ្ហា​​​​​ស៊ីរី​​ជាមួយ​​​គ្រប់​​សមាសភាព​​ទាំងអស់​​ដែល​​​ទាក់​ទិន​​នឹង​វិបត្តិ​​​​​​ស៊ីរី​​ក្នុង​កម្រិត​​តំបន់​​និង​​អន្តរជាតិ ។​

ក្នុង​​សារលិខិត​​​ចេញ​ផ្សាយ​​​ដោយ​​ទីភ្នាក់​ងារ​​​​ព័ត៌​មាន​​​​ស៊ីរី​ SANA ​លោក​អាសាដ​គូសបញ្ជាក់​ថា ដើម្បី​​​ធ្វើឱ្យ​​បេសកកម្ម​របស់​​​​លោក​អាណាន់​ ទទួល​បាន​​ជោគជ័យ​​គេត្រូវ​ផ្តោត​​​លើ​ការ​​បញ្ឈប់​​​​​​ការ​​គាំទ្រ​គ្រប់​ប្រភេទ​​​ដល់​​ភេរវកម្ម​នៅ​​ស៊ីរី​​​ ពិសេស​ពីសំណាក់​​​បណ្តា​​​​ប្រទេស​​ដែល​​​​បណ្តា​​​​មន្ត្រី​ពួកគេ​លាត​ត្រដាង​​​ពី​ការ​​​ផ្តល់​​ប្រាក់​​​និង​​អាវុធ​​​​ដល់​បណ្តា​​​ក្រុម​​ភេរវ​កម្ម​​​ប្រដាប់​អាវុធ​នៅ​​ស៊ីរី​ ដែល​​លោក​ចង់​និយាយ​​សំដៅ​​​​​លើ​ប្រទេស​​​​កាតា និង​​អារ៉ាប៊ី​សាអូឌីត ​ដែល​បាន​​ប្រកាស​​ដោយ​ចំហ​​ពី​ឆន្ទៈ​​​​​​ផ្តល់​​​​អាវុធ​​​​និង​​ហិរញ្ញ​​​​​វត្ថុ​ដល់​​​ពួកឧទ្ទាម​​​ស៊ីរី។  លោក​អាសាដ ​អះអាង​​ជាថ្មី​​​ពីសេចក្តី​​ត្រូវ​ការ​​​បញ្ចុះ​​​បញ្ចូល​​គ្រប់​​​ប្រទេសដដែល​​គាំទ្រ​​បណ្តា​ក្រុម​​​ប្រដាប់​អាវុធ​​នៅ​ស៊ីរី​​​ឱ្យពួកនេះបញ្ឈប់​ជាបន្ទាន់​​នូវ​អំពើ​ហិង្សា​ ក្នុង​នោះ​​​មាន​បណ្តា​​​ប្រទេស​ជិត​ខាង​ដែល​​​ផ្តល់​ជម្រក​​​និង​ជួយ​សម្រួល​​ដល់​​​ការវាយ​​ប្រហារ​​​​របស់​​បណ្តា​​ក្រុម​​ប្រដាប់​អាវុធ​​ប្រឆាំង​​​​ស៊ីរី ។  ​

លោក​​​អាសាដ​​​​ក៏ឱ្យ​ដឹង​​ផងដែរ​ថា ស៊ីរី​​ក្នុងពេល​​​ឆាប់​ៗ​​​​​​​នឹងធ្វើ​​​ការចរចា​​ជាតិមួយ​​​ចូលរួម​​​​​​ដោយ​គ្រប់ភាគី​​​​​​ស៊ីរី​​ដើម្បី​​ស្តារស្ថេរភាព​​​និង​​​សន្តិសុខ​​ឡើងវិញ​​​ក្នុង​​ប្រទេស ។  លោក​​សង្ឃឹម​​​ថា​​ក្រុម​​ប្រទេស BRICS ​នឹង​ធ្វើ​​​រាល់​ការ​​ខិតខំ​​ប្រឹង​ប្រែង​​ដើម្បី​​​ឱ្យ​​ទិសដៅ​​​នោះ​សម្រេច​បាន​ជោគជ័យ​​ស៊ីរី​ ៕​