ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណើចខ្លីៗ ៖ ​លេខ​០ពីរ​

12 ឆ្នាំ មុន

កុមារ​ពីរ​នាក់​​ត្រូវឡើង​​តុលា​ការ​ពី​បទ​ប្រើ​ប្រាស់​គ្រឿងញៀ.ន​ ។ ប៉ុន្តែ​​លោក​ចៅក្រម​ឃើញ​​ពួកវា​នៅតូច​ពេក​ក៏​និយាយ ៖
-​យើង​លើក​លែង​ឱ្យ​ពួក​ឯង​ជា​មួយ​លក្ខ​ខណ្ឌ​​ត្រូវ​បញ្ចុះ​បញ្ចូល​​អូស​ទាញ​ ​មិត្តភក្តិ​​ឱ្យ​ឈប់​សេព​គ្រឿងញៀ.ន ។ បើ​ធ្វើ​កិច្ច​ការ​នេះ​បាន​សម្រេច​​យើង​ឱ្យ​រួចខ្លួន ។ ថ្ងៃចន្ទ​

កុមារ​ពីរ​នាក់​​ត្រូវឡើង​​តុលា​ការ​ពី​បទ​ប្រើ​ប្រាស់​គ្រឿងញៀន​ ។ ប៉ុន្តែ​​លោក​ចៅក្រម​ឃើញ​​ពួកវា​នៅតូច​ពេក​ក៏​និយាយ ៖
-​យើង​លើក​លែង​ឱ្យ​ពួក​ឯង​ជា​មួយ​លក្ខ​ខណ្ឌ​​ត្រូវ​បញ្ចុះ​បញ្ចូល​​អូស​ទាញ​​មិត្តភក្តិ​​ឱ្យ​ឈប់​សេព​គ្រឿងញៀន ។ បើ​ធ្វើ​កិច្ច​ការ​នេះ​បាន​សម្រេច​​យើង​ឱ្យ​រួចខ្លួន ។ ថ្ងៃចន្ទ​ដើម​សប្តាហ៍​ក្រោយ​ត្រូវ​ត្រឡប់​មក​រាយ​ការណ៍​​​​ប្រាប់​តុលា​ការ ។

ព្រឹក​ថ្ងៃចន្ទ ​កុមារ​ទាំងពីរ​នាក់​​នោះ​ធ្វើ​ដំណើរ​​ទៅតុលា​ការ ។ កុមារ​អាយុ​១៣​ឆ្នាំ ​និយាយ​ប្រាប់​លោក​ចៅ​ក្រម ៈ
-ខ្ញុំ​អូសទាញ​ក្មេងៗ​ក្នុង​ក្រុម​ខ្ញុំ​បាន​១៧​នាក់ ។ ពួក​វា​លះ​បង់​​គ្រឿងញៀនហើយ។
-ល្អណាស់! ​ក្មួយ​ឯង​​ធ្វើ​ម៉េច​ទើប​ពួក​​គេភ្ញាក់​រលឹក​​លះ​បង់​គ្រឿងញៀន?
-បាទ, ​ខ្ញុំ​សរសេរ​លេខ​០​ពីរ​ឱ្យ​ហើយ ដោយ​លេខ​០​មួយ​ធំ​ លេខ​០​មួយ​តូច​ ហើយ​ប្រាប់​ពួក​វា​ថា លេខ​០​ធំ​នេះ គឺជា​ខួរ​ក្បាល​ពួក​ឯង​មុន​ពេល​ប៉ះ​ពាល​់​គ្រឿងញៀន, ចំណែក​លេខ​០​តូច គឺ​ខួរ​ក្បាល​ពួក​ឯង​ក្រោយ​ពេល​ប្រើ​ប្រាស់​​គ្រឿង​ញៀន​, ​បើ​​នៅ​បន្ត​យូរឆ្នាំ​ទៀត វា​នៅ​ប៉ុន​ចុង​ម្រាម​កូន​ដៃ ។
-ល្អ​មែន​ទែន, ​ចុះ​ក្មួយ​ទី​ពីរ?
-បាទ, ខ្ញុំ​អូស​ទាញ​ក្មេងៗ​ក្នុង​ក្រុម​ខ្ញុំ​បាន​រហូត​​ដល់​១២៥​នាក់​ឯណោះ ។ ពួកវា​នោះ​ស្បថ​ចំពោះ​មុខខ្ញុំ​​ថា ឈប់​ប៉ះពាល់​គ្រឿង​ញៀន​ទៀត។
-ក្មួយ​ធ្វើ​ម៉េច​​បាន​ជា​ទទួល​លទ្ធ​ផល​ល្អ​​ម៉្លេះ?
-បាទ, ខ្ញុំ​ក៏​សរសេរ​លេខ​០​ពីរ​បង្ហាញ​​ពួ​កវា​ដែរ ដោយ​ប្រាប់​ពួកវា​ថា លេខ​០​​តូច គឺ​ជា​រន្ធ​​គូទ​មុន​ពេល​ប៉ះពាល់​គ្រឿង​ញៀន, ​​ឯ​លេខ​០ ធំ​​គឺ​ជា​រន្ធ​គូទក្រោយ​​ពេល​ប្រព្រឹត្ត​​គ្រឿង​ញៀន​។ បើ​នៅ ប្រព្រឹត្ត​ទៀត​រន្ធគូទ​នឹង​បើក​ធំឡើងៗ រហូតដល់​ថ្នាក់​ស៊ី​បាយ​​តាម​មាត់​ហូរចេញតាម​គូទភ្លាមៗ ។ ដល់​ពេ​លនោះ​ទោះ​អញ្ជើញ​វេជ្ជ​បណ្ឌិត​​ពី​ឋាន​ព្រះ​ឥន្ទ​ក៏​មិន​អាច​សង្គ្រោះ​​​ជីវិត​បានដែរ ៕