ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ចម្លែក​មក​ទើរ​នៅ​ឆ្នេរ​សមុទ្រ​អា​មេ​រិក​ខណៈ​ពេល​អ្នក​ជំនាញ​បញ្ជាក់​ថា ជា​ត្រី​អា​ត្លង់​ទិក

12 ឆ្នាំ មុន

អ្នក​​ស្រុក​​​មាន​​ការ​​ភ្ញាក់​​ផ្អើល ក្រោយ​​​ពី​​​ប្រទះ​​ឃើញ​​​សត្វ​​ចម្លែក​​​ដ៏​​​ធំ​​​អណ្តែត​​​មក​​ទើរ​​​លើ​​​ឆ្នេរ​​​សមុទ្រ​​​ឃែ​​រ៉ូ​​លី​​ណា​ ខាង​​​ត្បូង​ ហើយ​​អ្នក​​​ជំនាញ​​​​និយាយ​​ថា អាច​​​ជា​​​ត្រី​​​អា​​ត្លង់​​ទិក​ «ស្ទ័រ​ជៀន​​​យក្ស» ។​​

អ្នកស្រុក​មានការភ្ញាក់ផ្អើល ក្រោយ​ពី​ប្រទះឃើញ​សត្វចម្លែក​ដ៏​ធំ​អណ្តែត​មកទើរ​លើ​ឆ្នេរ​សមុទ្រ​ឃែរ៉ូលីណា​ ខាង​ត្បូង​ ហើយអ្នក​ជំនាញ​​និយាយថា អាច​ជា​ត្រី​អាត្លង់ទិក​ «ស្ទ័រ​ជៀន​យក្ស» ។​​

សត្វ​ចម្លែក​​ដ៏​ធំនេះ​ មាន​ភែ្នក​​រាងមូល​ និង​ស្បែក​ជាលក្ខណៈស្រកា បាន​អណ្តែត​មក​ទើរនៅ​លើ​ឆ្នេរ​ខ្សាច់​ «ផូលលី» ​ក្នុង​​រដ្ឋ​សៅ​ឃែរ៉ូលីណា ​សហរដ្ឋអាមរិក កាលពី​ចុង​សប្តាហ៍​កន្លងមក​និងបង្កើតការ​ភ្ញាក់​ផ្អើល​​ដល់​អ្នក​ស្រុក​យ៉ាង ​ខ្លាំង។ ​លោក សេន ប៊យឡាន អ្នក​ជំនាញ​នៅ​សារ​​មន្ទីរ​​​សត្វទឹក​សៅឃែរ៉ូលីណា (SCA) បានពិនិត្យ​មើល​​សត្វចម្លែកនេះ និង​និយាយថា វាជា​ត្រី​​​ «ស្ទ័រជៀនយក្ស» ឬជាត្រី​អាត្លង់ទិក ។

លោក សេន ប៊យ​ឡាន បញ្ជាក់ថា រូប​រាង​ និង​ឆ្អឹង​នៅ​ផ្នែក​ចំហៀង​​ខ្លួន​របស់វា ​អាច​ឆ្លើយ​តប​លើ​ការ​សាក​សួរបាន​យ៉ាងច្បាស់ ឯ​ពណ៌​ដ៏​ចម្លែក​​អាច​កើតមកពី​​ការ​ហើម​ស្អុយ។​ ត្រី​ប្រភេទ​នេះ គេរមែងប្រទះ​ឃើញ​​តែ​នៅភាគ​ខាង​ជើង​​ដែលជា​តំបន់​ត្រជាក់​ ដូចជា​នៅទី្វប​អាស៊ី​ខាង​ជើង​និង​ខាងកើត ទ្វីប​អឺរ៉ុប​ខាង​ជើង និង​ទ្វីប​អាមេរិក​ខាងជើង​ ហើយត្រី​«ស្ទ័រជៀនយក្ស» នេះក៏ស្ថិតក្នុងប្រភេទកំពុង​ជិត​ផុត​ពូជផងដែរ ៕