ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភ​​មួយ​ពាន់​ដុល្លារ​ដល់ព្រឹទ្ធាចារ្យ​ភិរម្យ ប្រាជ្ញ ឈួន

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តាម​រយៈ​ការ​ចុះ​ផ្សាយ​​រប​ស់​សារព័ត៌​មានកោះសន្តិភាព​ស្តីពីលោក​ព្រឹទ្ធា​ចារ្យ​ភិរម្យ ប្រាជ្ញ ឈួន អ្នក​ចំរៀងចាប៉ីដងវែង ​ដែលមានជំងឺ​លើស​ឈាម​ចូលសំរាកព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែតកាលពីដើម​ខែ​មករា​​ ក៏​មាន​ថ្នាក់​ដឹកនាំ​​ ក៏​ដូច​ជា​សប្បុរសជន​នានា​បាន​បរិច្ចាគ​​ធន​ធាន​​ផ្ទាល់​ខ្លួន​ជូនដល់​លោកព្រឹទ្ធា​ចារ្យ​​ ភិរម្យ នៅ​​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់ ។ លោកព្រឹទ្ធា​ចារ្យ​ភិរម្យ ប្រាជ្ញ ឈួន បាន​មាន​ប្រសាសន៍​​កាលពី​ព្រឹក​ថ្ងៃទី១១ មករា ​ថា

រាជធានីភ្នំពេញ ៖ តាម​រយៈ​ការ​ចុះ​ផ្សាយ​​រប​ស់​សារព័ត៌​មានកោះសន្តិភាព​ស្តីពីលោក​ព្រឹទ្ធា​ចារ្យ​ភិរម្យ ប្រាជ្ញ ឈួន អ្នក​ចំរៀងចាប៉ីដងវែង ​ដែលមានជំងឺ​លើស​ឈាម​ចូលសំរាកព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែតកាលពីដើម​ខែ​មករា​​ ក៏​មាន​ថ្នាក់​ដឹកនាំ​​ ក៏​ដូច​ជា​សប្បុរសជន​នានា​បាន​បរិច្ចាគ​​ធន​ធាន​​ផ្ទាល់​ខ្លួន​ជូនដល់​លោកព្រឹទ្ធា​ចារ្យ​​ ភិរម្យ នៅ​​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់ ។ លោកព្រឹទ្ធា​ចារ្យ​ភិរម្យ ប្រាជ្ញ ឈួន បាន​មាន​ប្រសាសន៍​​កាលពី​ព្រឹក​ថ្ងៃទី១១ មករា ​ថា បន្ទាប់​ពីសារព័ត៌​មាន​​កោះ​សន្តិភាព​ចុះ​ផ្សាយ​ស្តី​ពី​ស្ថាន​ភាព​ជំងឺ​​​របស់​លោក​រួច​មក គឺ​ចាប់ពី​​ថ្ងៃទី​៥ មករា ​២០១០ ​លោកព្រឹទ្ធា​ចារ្យ​បាន​ទទួល​អំណោយ​ដ៏​ថ្លៃ​ថ្លា​ពីលោក​ជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ​ចំនួន​១០០​០​ដុល្លារ, ​​លោកបណ្ឌិត​សភា​ចារ្យ សុខ អាន ចំនួន៣០០​ដុល្លារ, លោក ប៉ិច សុខិន​​​ អភិបាល​ខេត្ត​ឧត្តរ​​មានជ័យ ចំនួន​៥០០​​ដុល្លារ, លោកទេព  ងន ចំនួន១០០​ដុល្លារ, ​លោក​ទេព ធន ចំនួន​១០០​ដុល្លារ​ លោក​ខន សុវណ្ណ ​ចំនួន១០០​ដុល្លារ, លោកមេ ឆុន ​​​ចំនួន​១០០​ដុល្លារ, អ្នក​ស្រុក​ពោធិ៍​សាត់​ចំនួន​២៥​ដុល្លារ, ម៉ែ​ឆុន ចំនួន​១០​ដុល្លារ​, អ្នកគ្រូ​ធី​ចំនួន​១០​ដុល្លារ, លោកប៉ែន ​អៀន ចំនួន៥​ម៉ឺន​រៀល, ​លោក​អោប គឹមហែល ចំនួន៥ម៉ឺន​រៀល, ​ទូច​ លាង​ ចំនួន​៥ម៉ឺនរៀល,  អ៊ុក សុផា ចំនួន​៥​ដុល្លារ, ចែ​ណាត ចំនួន​១០​ដុល្លារ, ស្រី​ទូច ​ចំនួន១០​ដុល្លារ, មករា ចំនួន​៥​ដុល្លារ, ស៊ិន​ សោភា ចំនួន​៥​ម៉ឺន​រៀល, សង្ហា ណៃ ចំនួន៣ម៉ឺន​រៀល, អ្នកគ្រូ​​​​សាលា​យេស៊ូ​ចំនួន១០ដុល្លារ, និស្សិត​​ក្រសួង​សុខា​ភិបាល​​ចំនួន៥ម៉ឺនរៀល, មិត្រ​ កូន​លោក​តាអាន​ចំនួន​១ម៉ឺន​រៀល ។

លោកព្រឹទ្ធាចារ្យ ភិរម្យ ប្រាជ្ញ ឈួន បាន​មាន​ប្រសាសន៍​​​​ទៀតថា ខណៈ​ពេល​ដែល​លោក​​បាន​ទទួលអំណោយ​​ដ៏​ថ្លៃថ្លា​​ពីថ្នាក់​ដឹកនាំ​ក៏​ដូច​​សប្បុរស​ជននានា លោកមានសេចក្តី​រំភើប​ចិត្ត​​រកអ្វី​មកប្រដូច​ពុំបានឡើយ ។ នៅពេលនេះ​លោក​ចូល​សំរាក​ព្យា​បាល​នៅ​មន្ទីរពេទ្យ​​កាល់​ម៉ែតជាលើក​ទី​ពីរ ហើយត្រូវ​បានវេជ្ជ​បណ្ឌិត​ ជាពិសេស​​លោក​ឈាង​ រ៉ា ​ទីប្រឹក្សា​សម្តេចអគ្គមហាសេនាប​តី​តេជោ ហ៊ុន សែន ​​និង​ជា​នាយកមន្ទីរពេទ្យ​កាល់​ម៉ែត​យក​ចិត្ត​ទុកដាក់​​ក្នុង​ការ​ព្យា​បាលជំងឺ​របស់​លោក​ធ្វើឱ្យ​បានធូរ​ស្រាល​មួយកំរិត ។

​លោកព្រឹទ្ធា​ចារ្យ​​ប្រាជ្ញ ឈួន ​បាន​លើក​ដៃ​ប្រណមបួង​សួង​ដល់ទេវតា​គ្រប់​ទិសទី​​តាម​ថែ​រក្សាលោកជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ​​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន​​​​ ព្រម​ទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី​ទាំង​អស់ លោក​បណ្ឌិតសភា​ចារ្យ សុខ អាន ​ឧបនាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ទទួលបន្ទុកទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី និង​ស​ប្បុរស​ជននានា ​សុំឱ្យ​ជួប​តែ​សេចក្តី​សុខ ​សេចក្តី​ចំរើនគ្រប់​ប្រការ​កុំបីឃ្លៀង​ឃ្លាត​ឡើយ ។

លោកព្រឹទ្ធា​ចារ្យ​ ភិរម្យ ​ប្រាជ្ញ​ ឈួន កើត​នៅ​ឆ្នាំ​១៩៣៥ មានភរិយាឈ្មោះ​អ៊ុក ​ព្រីង អាយុ​​៦២​ឆ្នាំ​ មានកូនប្រុស​ចំនួន៥នាក់ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ស្រម៉​ក្រោម ឃុំខ្វាវ ស្រុក​ទ្រាំង ខេត្ត​តាកែវ ​។​ លោកបាន​ចូលសំរាកព្យា​បាលនៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​កាលពីថ្ងៃទី១​មករា ​២០១០ ​ដោយ​សារ​មាន​ជំងឺ​​លើស​ឈាម​ ហើយ​នេះ​ក៏​ជា​លើក​ទី​២​ដែល​​លោកព្រឹទ្ធា​ចារ្យ​​​ភិរម្យ​ចូលមន្ទីរ​ពេទ្យ ៕