ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការចាប់ខ្លួន​​ផ្កាយ​៣ ម៉ឹក ដារ៉ា ​និង​អតីត​​មន្ត្រី​​​​ប៉ូលិស​​ឯទៀត​គឺ​ ដៃ​ម្ខាង​ចាប់​​ ដៃ​ម្ខាង​​ជួញ

13 ឆ្នាំ មុន

លោកទេសរដ្ឋ​មន្ត្រី​​​ឱម យ៉ិនទៀង ​ប្រធាន​អង្គ​ភាព​​​ប្រឆាំ​ងអំពើពុករលួយ​​ បានមាន​ប្រសាសន៍​នៅ​ក្នុងសន្និសីទ​​កាសែត​កាលពីថ្ងៃទី​២១ មករា ឆ្នាំ​២០១១ ថា «ម៉ឹក ដារ៉ា ជាប់ពាក់​ព័ន្ធ​​នឹង​ការលក់​ដូរ​គ្រឿងញៀ.ន​​ និងទទួល​​សំណូក​​រាប់ម៉ឺន​ដុល្លារ​អាមេរិក» ។ មានករណី​ខ្លះ​ដោះ​លែង​ជនល្មើស​​​ជា​ថ្នូរនឹង​ប្រាក់​រាប់សិប​​ម៉ឺន​ដុល្លារ ​និងដោះ​យកគ្រឿងអលង្ការ​​របស់​គេទៀត ។ នេះ​ជា​​ការថ្លែងលើ​កទី​១ ​របស់លោក​​ប្រធាន​អង្គ​ភាពប្រឆាំង​អំពើពុករលួយ ​​​បន្ទាប់ពី

​លោកទេសរដ្ឋ​មន្ត្រី​​​ឱម យ៉ិនទៀង ​ប្រធាន​អង្គ​ភាព​​​ប្រឆាំ​ងអំពើពុករលួយ​​ បានមាន​ប្រសាសន៍​នៅ​ក្នុងសន្និសីទ​​កាសែត​កាលពីថ្ងៃទី​២១ មករា ឆ្នាំ​២០១១ ថា «ម៉ឹក ដារ៉ា ជាប់ពាក់​ព័ន្ធ​​នឹង​ការលក់​ដូរ​គ្រឿងញៀន​​ និងទទួល​​សំណូក​​រាប់ម៉ឺន​ដុល្លារ​អាមេរិក» ។ មានករណី​ខ្លះ​ដោះ​លែង​ជនល្មើស​​​ជា​ថ្នូរនឹង​ប្រាក់​រាប់សិប​​ម៉ឺន​ដុល្លារ ​និងដោះ​យកគ្រឿងអលង្ការ​​របស់​គេទៀត ។ នេះ​ជា​​ការថ្លែងលើ​កទី​១ ​របស់លោក​​ប្រធាន​អង្គ​ភាពប្រឆាំង​អំពើពុករលួយ ​​​បន្ទាប់ពី​​មានការ​​ចាប់​ខ្លួន​​មន្ត្រី​​​ប៉ូសិស​​ជាន់ខ្ពស់​ជា​ច្រើន​​​នាក់​ចាប់​ពី​​​​ដើម​ខែ​​មករា​មក ។​

លោក​ឱម យ៉ិនទៀង បន្ត​ថា ឆ្លង​តាមការ​​ស្រាវជ្រាវ​​រក​ឃើញ​ថា មន្ត្រីប្រឆាំង​គ្រឿងញៀន​​បាន​​​លាក់ទុកគ្រឿងញៀន​​​​ តែ​​មួយ​ចំនួន​​​បាន​បញ្ជូន​ទៅ​តុលាការ​​ ឯគ្រឿង​​ញៀនសេសសល់​បាន​​ធ្វើការ​លក់​ដូរ ។ ជា​មួយគ្នា​​នេះដែរ នៅ​ពេល​ចាប់​បានជន​​ល្មើស​ជា​មួយ​គ្រឿងញៀន​ តែនៅ​​ពេល​គេ​ដោះលែង​​អ្នក​លក់គ្រឿង​​ញៀន តើគ្រឿងញៀន​​​គេ​យកទៅ​ណា? ​គឺ​​គាត់​បាន​យក​​វា​​ទុកដែរ ។ លោក​បន្តទៀត​ថា «លោកម៉ឹក ដារ៉ា បាន​រៀបចំអន្ទាក់​ ដើម្បី​​​ចាប់អ្នក​លក់​​ដូរគ្រឿងញៀន ​​។ តែ​​អ្នកដែល​​ត្រូវ​​​មក​ស៊ីនុយ ឬ​​មកទិញ​​អន្ទាក់​នោះ​ជា​​គ្នា​របស់គាត់​» ។ គាត់​បាន​​ធ្វើ​ឱ្យ​បែក​​​ការណ៍​​ ហើយ​ប្រតិបត្តិការ​​នោះមិនអាច​ចាប់​ជន​​ល្មើសបាន​​នោះទេ ។​

អង្គ​ភាពប្រឆាំងអំពើពុករលួយ​​​​បានរកឃើញ​​នៅ​ក្នុងការ​​​ប្រតិបត្តិ​ការ​​បង្ក្រាបគ្រឿងញៀន ​​មានអំពើ​​ពុករលួយ​​កើត​មាន​​​ដូចនេះ ។ ជាលទ្ធ​ផល​​យើង​បាន​​ឃាត់ខ្លួន​៤នាក់ គឺ​១-​លោក​ឧត្តម​សេនីយ៍ឯ​កម៉ឹក ដារ៉ា ​​២-​លោក​​វរសេនីយ៍​​ឯក ជា​ ឡេង ជា​នាយការិយាល័យ​ទី​៥ ជា​ការិយា​ល័យ​សំអាត​ប្រាក់​ប្រឆាំង​គ្រឿងញៀន ៣-​លោក​ឧត្តម​សេនីយ៍​​​ហ៊ុន ហ៊ាន ​បានបញ្ជូន​ទៅ​តុលាការ និង​៤-​លោកស្នង​ការ​​រង​ម្នាក់ទៀត​​​ឈៀង ​សុន​ទទួលបន្ទុក​​​ផែន​យុត្តិធម៌ ។

​លោកឱម យ៉ិនទៀង ​​អះអាង​​ថា សម្តេច​តេជោ​​​​ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​​ មិនអត់​​ឱន​​​ឱ្យ​​នោះទេ ហើយតុលាការ​​បានចេញដីកា​​ឱ្យអង្គភាព​ប្រឆាំង​​អំពើ​​ពុករលួយ​បន្ត​​ស៊ើបអង្កេត ​។ ​នៅ​ពេលយើង​​​បានទទួល​ព័ត៌មាន​​​មកហើយ ​យើង​ត្រូវ​​ធ្វើការស៊ើបអង្កេត​​បឋម ។ យើងស្តាប់​​​​ចំលើយ ​​តែនៅពេល​ណាមាន​ចំលើយ​​​ពាក់ព័ន្ធ​​​​ត្រូវ​ឃាត់ខ្លួន​តែម្តង» ។​ ​ការ​​ឃាត់ខ្លួន​​នេះមិន​ឱ្យ​លើស​ពី​​៤៨ម៉ោង​​​នោះទេ តែបើ​​ចាំបាច់​ត្រូវបន្ត​​បន្ថែម​​​២៤ម៉ោងទៀត ហើយបញ្ជូនទៅតុលាការ​​ដើម្បី​​ពិនិត្យ​​មើល​ថា តើ​ត្រូវ​​​ចោទប្រកាន់​ ឬ​អត់​? ​​បើ​គេទទួល ​​ពេលនេះ​​មានការធ្វើ​​​ការ​ចោទ​ប្រកាន់​​​និងឃុំខ្លួន​តែម្តង ។ ទាក់ទង​​ការមិនផ្តល់​​ព័ត៌មាន​​ពេលមាន​​​​ប្រតិ​បត្តិការ​ លោក​ពន្យល់​ថា ​​ទាំង​យើង​ខ្ញុំ​ជា​​មន្ត្រី​​​​​យុត្តិធម៌​ ទាំងព្រះរាជ​អាជ្ញា​​ និង​ចៅក្រម​​ស៊ើបសួរ ​អត់មានសិទ្ធិ​​និយាយ​​ទេ ។​

លោក​ឱម យ៉ិន​ទៀង បន្ត​ថា ​«​មាន​អ្នក​កាសែត​ជា​ច្រើន​បាន​ទូរស័ព្ទ​មក​សួរ ​តែ​យើង​ខ្ញុំ​មិន​អាច​ជាប់​គុក​ជំនួស​​​អ្នក​កាសែត​​បាន​ទេ ។ ​រឿង​នេះ​ជា​រឿង​ជាប់​គុក​ មិន​មែនជារឿង​លេង​សើច​ទេ ។ ច្បាប់​ហាម​មិន​​ឱ្យ​និយាយ​ទេ តែបើ​គេ​ឃុំ​រួច​ យើង​អាច​​​និយាយ​បាន​មួយ​​ចំនួន​តែ​បន្ទាប់​មក​តុលាការ​​បាន​ចេញ​ដីកា​ឱ្យ​ស៊ើប​អង្កេត​បន្ត ។ យើង​ពិបាក​ណាស់​ក្នុង​ការ​និយាយ ​ព្រោះ​ច្បាប់​ព្រហ្ម​ទណ្ឌ​​បាន​ចូល​ជា​ធរមាន ។ ​លោក​ទទួល​ស្គាល់​ថា រឿង​នេះ​មិន​មែន​ជា​ការ​​លាក់​បាំង​នោះទេ ហើយ​យើង​មិន​ចង់​ប៉ះ​ពាល់​​​​​​ជាមួយ​អ្នក​កាសែត​ ។ ​លោក​បាន​​ឱ្យ​ដឹងថា មាន​​បញ្ហា​មួយ​ចំនួន​ទាក់​ទង​​ព្រៃ​ឈើ អាច​នឹង​កក្រើក​​​ឡើង ។ លោក​បន្ត​ថា មាន​ករណី​​​មួយ​នោះគេ​​បាន​​ឆ្លើយ​​ថា ​​ថៅកែ​បាន​​ឱ្យ​មេ​ការ​លក់​គ្រឿង​ញៀន ដែល​វាជា​របស់​ម្ចាស់​​ហាង​​មួយ ។ ក្រោយ​មក​គេ​ចាប់​រួច​ថ្នូរ​នឹង​លុយ​៧​ម៉ឺន​ដុល្លារ​ រួច​បញ្ជូន​ទៅ​តុលាការ​ដោយ​​​តែ​ថា​ជា​គ្រឿង​ញៀន​តិច​តួច ។

លោក​ឱម យ៉ិន​ទៀង បន្ត​ថា ​មាន​ករណី​ខ្លះ​នោះ​លោក​ម៉ឹក ​ដារ៉ា បាន​ធ្វើរឿង​នេះ​​​ដោយ​​​ភ្លេច​​ថា គាត់​បាន​យក​កំណត់​​ហេតុ​​​ទី១ លាក់​ទុក​ រួច​បញ្ជា​ឱ្យ​គេ​ដុត​ចោល​ឯកសារ​​ខ្លះ ។ ​ប៉ុន្តែ​យើង​បាន​ដាក់​​កាមេរ៉ា​​ ឬ​ថត​​ដោយទូរស័ព្ទ ហើយ​យើង​​​មាន​ភស្តុ​តាង​គ្រប់គ្រាន់​​ បានយកលុយ​​គេ​៧​ម៉ឺន​​ដុល្លារ ​រួចបែង​ចែក​​ម៉ឹក ដារ៉ា ​ប៉ុន្មាន? ឈៀង សុន​ ប៉ុន្មាន​? ហ៊ុន​ ហ៊ាន បានប៉ុន្មាន​? នេះ​ជា​​ឧទាហរណ៍​មួយដែល​​គ្រប់គ្រាន់​​ ដើម្បី​​ចាប់ខ្លួន​បានហើយ ។​

លោក​ឱម​ យ៉ិនទៀង ​បន្តថា ​ម៉ឹក ដារ៉ា ​មាន​ជាប់ពាក់ព័ន្ធ​​រហូតដល់ទៅ​១៥ករណី​ ឬ​១៦​ករណី​ មិនមែន​​​មួយ​ករណី​​​នោះទេ ហើយ​គេ​បានធ្វើ​រឿងនេះ​តាំង​ពី​ឆ្នាំ​​២០០៧ មក​ម៉្លេះ ។ រឿងខ្លះ​យើង​បាន​រកឃើញ​នៅ​​ឆ្នាំ​​២០០៧ រកឃើញ​​​ច្រើនបែប​នោះ គឺ​មន្ទីរប្រឆាំង​​គ្រឿង​ញៀន បានយក​​តួ​នាទី​ និងមន្ត្រី​ទាក់ទង​​ជា​បណ្តាញ ។ បញ្ហា​​ការលក់​ដូរ​ចែកចាយ​គ្រឿង​ញៀន​​​ និងពុករលួយ​វា​អាច​មាន​ទោស​​ដាក់​គុក​អស់មួយជីវិត​​ តាមមាត្រា​​៣៤ថ្មី ។

លោក​ឱម យ៉ិនទៀង ​​បន្ត​ទៀត​ថា ហ៊ុន ហ៊ាន ​យើង​ចោទប្រកាន់​​តែ​​ពុករលួយ​មួយករណី​​ ឯ​៣នាក់​​ទៀត​អង្គ​ភាព​​​ប្រឆាំង​​អំពើ​ពុករលួយ​​កំពុង​​កសាង​សំណុំរឿង​​ចោទ​២ករណី​ទៀត ។ តែ​អង្គភាព​​ប្រឆាំង​អំពើពុករលួយ​ ​ស៊ើបអង្កេត​​​តែ​​រឿង​ពុករលួយ​​ តែបើ​​មានករណី​ផ្សេង យើង​អាច​ស៊ើបអង្កេត​​រឿង​​ដទៃ​ទៀតបាន ៕​