ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​​ទាន​​សូ​កូ​ឡា​​ក្នុង​​បរិ​​មាណ​​តិច​​តួ​ច​​តែ​​ទៀង​​ទាត់​​ជួយ​​​​​​​ឱ្យ​​អ្នក​ចុះ​ទម្ងន់​​​

11 ឆ្នាំ មុន

ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ថ្វី​បើ​សូ​កូ​ឡា​ផ្ទុក​ទៅ​ដោយ​កាល់​ឡូ​រី​ច្រើន​ជាង​អា​ហារ​ដទៃ​ក៏​ដោយ  ប៉ុន្តែ​ប្រ​សិន​ជា​គេ​ទទួល​ទាន​វា​ជា​ប្រ​ចាំ​ក្នុង​កម្រិត​សម​  ល្ម​ម​នោះ​ វា​នឹង​ជួយ​រំ​លាយ​ខ្លាញ់​ក្នុង​រាង​កាយ​។ បណ្តា​អ្នក​ស្រាវ​ជ្រាវ​គិត​ថា កាល់​ឡូ​រី​នៅ​ក្នុង​សូ​កូ​ឡា​មិន​ដូច​គ្នា​នឹង​កាល់​ឡូ​រី​ធម្ម​តា​ទេ​។ សមាស​ធាតុ​ទាំង​ឡា​យ​នៅ​ក្នុង​សូ​កូ​ឡា​ធ្វើ​ការ​ងារ​រំ​លាយ​អា​ហារ​ក្នុង​រាង​កាយ​​យ៉ាង​សកម្ម​    បំ​ផុត ​ដែល​នេះ​មានន័យ​ថា…

ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ថ្វី​បើ​សូ​កូ​ឡា​ផ្ទុក​ទៅ​ដោយ​កាល់​ឡូ​រី​ច្រើន​ជាង​អា​ហារ​ដទៃ​ក៏​ដោយ  ប៉ុន្តែ​ប្រ​សិន​ជា​គេ​ទទួល​ទាន​វា​ជា​ប្រ​ចាំ​ក្នុង​កម្រិត​សម​  ល្ម​ម​នោះ​ វា​នឹង​ជួយ​រំ​លាយ​ខ្លាញ់​ក្នុង​រាង​កាយ​។

បណ្តា​អ្នក​ស្រាវ​ជ្រាវ​គិត​ថា កាល់​ឡូ​រី​នៅ​ក្នុង​សូ​កូ​ឡា​មិន​ដូច​គ្នា​នឹង​កាល់​ឡូ​រី​ធម្ម​តា​ទេ​។ សមាស​ធាតុ​ទាំង​ឡា​យ​នៅ​ក្នុង​សូ​កូ​ឡា​ធ្វើ​ការ​ងារ​រំ​លាយ​អា​ហារ​ក្នុង​រាង​កាយ​​យ៉ាង​សកម្ម​    បំ​ផុត ​ដែល​នេះ​មានន័យ​ថា វា​ជួយ​កំ​ចាត់​ខ្លាញ់​​​ច្រើន​លើស​លប់​ក្នុង​រាង​កាយ​។
​ទោះ​ជា​យ៉ាង​ណា អ្នក​សិក្សា​ស្រាវ​ជ្រាវ​មិន​បាន​ប្រាប់​ឱ្យ​ដឹង​ថា តើ​សូ​កូ​ឡា​ប្រ​ភេទ​​ណា​ដែល​ ​ល្អ​បំ​ផុត​នោះ​ឡើយ ។​ លទ្ធផល​នៃ​ការ​រកឃើញ​លើក​នេះ​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ពិ​សោធ​​លើ​អ្នក​ស្ម័គ្រ​ចិត្ត​បុ​រស​និង​ស្ត្រី​ប្រ​មាណ​ ៩៧២​នាក់​ដែល​មាន​អាយុ​ជា​មធ្យម​ ៥៧​ឆ្នាំ ។​

វេជ្ជ​បណ្ឌិត​ Beatrice Golomb  អ្ន​ក​ដឹក​នាំ​​ការ​ស្រាវ​ជ្រាវ​មក​ពី​សា​កល​វិទ្យា​ល័យ​ University of Californiaក្រុង​សាន​់ឌី​យេហ្គោ​សហ​រដ្ឋ​អា​មេរិក​បាន​និយាយ​ថា​៖«ការរក​ឃើញ​របស់​យើង​គឺជា​ការ​ផ្តល់​ព័ត៌​មាន​អំពី​រាង​កាយ​ដែល​ថា ស​មាស​ធាតុ​របស់​កាល់​ឡូ​រី​ មិន​គ្រាន់​តែ​ជា​ចំនួន​របស់​វា​នោះ​ទេ តែ​ការ​សំ​ខាន់​គឺ​ប្រ​ឆាំង​ដោយ​ឥត​កំណត់​លើ​ទម្ងន់​។ និ​យាយ​ពី​អ្នក​ចូល​ចិត្ត​សូ​កូ​ឡា វា​គឺ​ជា​ព័ត​៌​មាន​​ល្អ​ទាំង​អ្នក​ទទួល​ទាន​ជា​ប្រ​ចាំ​ និង​អ្នក​ទើប​ចាប់​ផ្តើម» ។

​ការសិក្សា​ផ្សេង​ទៀត​ពី​មុន​មក​បាន​រក​ឃើញ​ថា ទទួល​ទាន​សូកូ​ឡា​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​បេះ​ដូង​និង​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​  ធ្វើ​ឱ្យ​សម្ពាធ​ឈាម​ចុះ​ទាប​ព្រម​ទាំង​កាត់​បន្ថយ​បាន​អត្រា​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​ទឹក​នោម​ផ្អែម​ផង​ដែរ​ ៕