ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុស​សម្អាត​​ធ្មេញ​​​២​ដង​ក្នុង​មួយ​ថ្ងៃ​ជួយ​ធ្វើ​ឱ្យ​បេះ​ដូង​អ្នក​មាន​សុខ​ភាព​ល្អ​

12 ឆ្នាំ មុន

អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​ថា ការ​មិន​បាន​ដុស​សម្អាត​ធ្មេញ​​​ទៀង​ទាត់​អាច​បង្ក​​​បញ្ហា​ដល់​បេះ​ដូង​ធ្វើ​ឱ្យយើង​​ស្លា.ប់​​​បាន​។ បា​ក់​តេរី​ដែល​​ស្ថិត​នៅ​​​​ក្នុង​មាត់​អាច​បង្ក​ឱ្យ​មាន​ដុំ​ឈាម​កក​គំ​រាម​​កំ​ហែង​ដល់​អា​យុ​​ជី​វិត​របស់​យើង​បានជា​ពិសេស​ធ្វើ​ឱ្យ​រ​លាក​ស្រ​ទាប់​ខាង​ក្នុង​របស់​បេះ​ដូង ។​

អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​ថា ការ​មិន​បាន​ដុស​សម្អាត​ធ្មេញ​​​ទៀង​ទាត់​អាច​បង្ក​​​បញ្ហា​ដល់​បេះ​ដូង​ធ្វើ​ឱ្យយើង​​ស្លាប់​​​បាន​។ បា​ក់​តេរី​ដែល​​ស្ថិត​នៅ​​​​ក្នុង​មាត់​អាច​បង្ក​ឱ្យ​មាន​ដុំ​ឈាម​កក​គំ​រាម​​កំ​ហែង​ដល់​អា​យុ​​ជី​វិត​របស់​យើង​បានជា​ពិសេស​ធ្វើ​ឱ្យ​រ​លាក​ស្រ​ទាប់​ខាង​ក្នុង​របស់​បេះ​ដូង ។​

​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​និយាយ​ថា ពពួក​មេរោគ ​Streptococcus gordonii bugអាច​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​បាន​តាម​រយៈ​អញ្ចាញ​ធ្មេញ​ដែល​ចេញ​ឈាម​។​ ​ពេល​ស្ថិត​នៅ​ក្នុង​ឈាម មេរោគ​នេះ​បាន​ធ្វើ​ឱ្យ​ឈាម​កក​ជា​ដុំ​តូច​​ បន្ទាប់​មក​វា​ក៏​លាក់​ខ្លួន​នៅ​ក្នុង​ដុំ​ឈាម​កក​នោះ​។ ក្នុង​សណ្ឋា​ន​បែបនេះ​ ពួក​វា​ត្រូវ​បាន​ការ​ពារ​ពី​ការកម្ទេច​​ដោយ​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ​និង​ថ្នាំ​ Antibiotics។
​ប្រ​សិន​ជា​ដុំ​ឈាម​កក​រីក​ធំ​នៅ​លើ​សន្ទះ​បេះ​ដូង​ វា​នឹង​ធ្វើ​ឱ្យ​ស្រទាប់​ក្នុង​បេះ​ដូង​​រលាក​​​បង្ក​ឱ្យ​មាន​របួស​ធ្ងន់​ធ្ងរ​​ជួន​កាល​អាចធ្វើ​ឱ្យ​យើង​​ស្លាប់​​​បាន​​ ។​ ប៉ុន្តែ​​ទោះ​ជា​យ៉ាង​ណា អ្នក​វិទ្យា​សាស្ត្រ​នៅ​សាកល​វិទ្យា​ល័យ ​Bristol Universityនិង​Royal College of Surgeonsនៅ​ទី​ក្រុង Dublinសង្ឃឹម​ថា​ នឹង​បង្កើត​បាន​ឱសថ​ថ្មី​ៗ​ដើម្បី​ការ​ពារ​មិន​ឱ្យ​មាន​ដុំ​ឈាម​កក​និង​ការរលាក​ស្រ​ទាប់​​ខាង​ក្នុង​របស់​បេះ​ដូង ។​
​ការ​សិក្សា​មួយ​កាល​ពី​ឆ្នាំ​២០១០​បាន​រក​ឃើញ​ថា ​មាត់​ធ្មេញ​គ្មាន​អនាម័យនឹង​បង្កើន​អត្រា​​ប្រ​ឈម​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​បេះ​ដូង​មាន​ដូច​ជា​ គាំ​ង​បេះ​ដូង​និង​ការ​ដាច់​សសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ជា​ដើម​។

​លោក​សាស្ត្រា​ចារ្យ​ Damien Walmsley​របស់​សមា​គម​ British Dental Association​បាន​និយាយ​ថា​៖«ការរក​ឃើញ​លើក​នេះ​វា​បាន​ចូល​រួម​ចំណែក​ដល់​ការ​យល់​ដឹង​បន្ថែម​ទៀត​របស់​យើង​អំពី​ទំនាក់​ទំ​នង​រ​វាង​ជំ​ងឺ​អញ្ចាញ​ធ្មេញ​និង​បេះ​ដូង​។ វា​ក៏​បាន​បង្ហាញ​ផង​ដែរ​អំពី​សារ​សំ​ខាន់​នៃ​ការ​ដុស​សម្អាត​​ធ្មេញ​របស់​យើង​ដែល​ត្រូវ​ធ្វើ​ឱ្យ​បាន​២​ដង​ក្នុង​មួយ​ថ្ងៃ» ៕